• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ភូមិស្លែងចាស់ទទួលអំណរបុណ្យចូលឆ្នាំថ្មីដោយ ស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគ

12/04/2022 15:11

ទោះបីបរិយាកាសត្រៀមបម្រុងបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តឡើងយ៉ាងពុះពោរចំពោះជនរួមជាតិខ្មែរ ភូមិស្លែងចាស់ ឃុំតឹបស៊ើង ស្រុកថ្កូវក៏ពិតមែន ប៉ុន្តែជនរួមជាតិខ្មែរនៅទីនេះ មិនប្រហែសធ្វេសជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ឡើយ។

បណ្ដាតំណាងរណសិរ្សភូមិ ឃុំមកសួរសុខទុក្ខគ្រួសារលោកគឹមជា(ស្ដាំ)។    
     លោកថាច់ញ៉ ប្រធានគណៈការងាររណសិរ្សភូមិស្លែងចាស់បានឱ្យដឹងថា៖ ភូមិមានគ្រួសារ ប្រជាជន ៣៦៣ គ្រួ ដោយមានចំនួនមនុស្សរាយជាង ១.៤០០ នាក់ ក្នុងនោះមានអត្រាជនរួមជាតិខ្មែរជាង ៩២%។ ជនរួមជាតិខ្មែរនៅទីនេះ មានស្មារតីប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ បណ្ដាចលនាដែលមូលដ្ឋាន និងថ្នាក់លើ បានផ្សព្វផ្សាយ ជនរួមជាតិខ្មែរនៅទីនេះអនុវត្តល្អ ពិសេសគឺការកំណត់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩។ 
​បច្ចុប្បន្នជីវភាពរបស់ជនរួមជាតិខ្មែរភូមិស្លែងចាស់កំពុងមានភាពវិវឌ្ឍន៍ជាលំដាប់។ បណ្ដាគ្រួសារក្រីក្រពីកាលមុនដែលរស់នៅក្នុងផ្ទះឫស្សីស្លឹក បណ្ដោះអាសន្ន។ល។ បច្ចុប្បន្នសាងសង់ បានលំនៅឋានរឹងមាំសមរម្យ។ លោកថាច់ញ៉ ឱ្យដឹងបន្ថែមទៀតថា៖ ក្រោយពេលបានរដ្ឋឧបត្ថម្ភអនុវត្តគម្រោងការពង្រីកការផលិត ចិញ្ចឹមសត្វជនរួមជាតិខ្មែរនៅទីនេះបានប្ដេជ្ញាចិត្តឈានឡើង ក្នុងជីវភាព។ គិតមកទល់បច្ចុប្បន្ន កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់សម្រេចបានជាង ៥០ លានដុងក្នុងមួយឆ្នាំ។
     លោកគឹមជា អ្នកមានប្រជាប្រិយភាពក្នុងជន រួមជាតិខ្មែរភូមិស្លែងចាស់បានឱ្យដឹងថា៖ ខ្ញុំរស់នៅក្នុងភូមិនេះរាប់សិបឆ្នាំមកពិនិត្យឃើញថាជន រួមជាតិខ្មែរតែងជឿជាក់ទៅលើការគ្រប់គ្រង ចង្អុលការរបស់រដ្ឋអំណាចមូលដ្ឋាន និងមានស្មារតីពុះពារឧស្សាហ៍ព្យាយាមពលកម្មផលិត បំបាត់គ្រោះអបាយមុខសង្គម អបិយជំនឿ មិនជឿទៅលើការផ្សព្វផ្សាយរបស់បណ្ដាអានុភាពជាអមិត្ត មានស្មារតីចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ បច្ចុប្បន្ន គិតដោយឡែកតែពីការកសាង បង្គោលអំពូលភ្លើងតាមដងផ្លូវ និងអនុវត្តបណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ តែងបានជនរួមជាតិខ្មែរជ្រោមជ្រែងអនុវត្តល្អ។
     អ្នកស្រី ថាច់ធីធូត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹបស៊ើងបាន ឱ្យដឹង៖ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្ត សម្រេច ១៧/២០ លក្ខឋានកសាងឃុំជនបទថ្មី លើកកម្ពស់ខិតខំដល់ចុងឆ្នាំ ២០២២ នឹងសម្រេច បណ្ដាលក្ខឋានដែលមិនទាន់សម្រេច (ផ្លូវគមនាគមន៍ សហករណ៍ សន្តិសុខសណ្ដាប់ធ្នាប់)។ ចំពោះភូមិស្លែងចាស់ ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន ក៏ជាភូមិនាំមុខក្នុងការអនុវត្តន៍ បណ្ដាលក្ខឋានជនបទថ្មី។ គណៈការងាររណសិរ្សភូមិ សហការជាមួយបណ្ដាអង្គការមហាជនចលនាជនរួមជាតិខ្មែររួមវិភាគទានកសាងបណ្ដាសំណង់ សាធារណៈជាច្រើន។នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរ ទោះបីមានភាពពុះពោរ ប៉ុន្តែការងារបង្ការទប់ស្កាត់អាសន្នរោគក៏បានជន រួមជាតិខ្មែរយកចិត្តទុកដាក់ ធានាសុវត្ថិភាពអំពីសុខភាពតាមការណែនាំរបស់ស្ថាប័នជំនាញ៕  អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.