07/03/2023 08:40
វេជ្ជបណ្ឌិតទីក្រុងហូជីមិញពិនិត្យជំងឺជូនប្រជាជននៅឃុំហ៊ីបហ្វា។
កាលពីថ្ងៃទី ០៥ ខែមីនា សមាគមកាកបាទក្រហមសប្បុរសធម៌ថៀងតឹម ខណ្ឌតឹងប៊ិញ ទីក្រុងហូជីមិញសហការជាមួយសមាគមកាកបាទក្រហមស្រុកកូវង៉ាង ព្រះចៅអធិការវត្តកងចក្ការាមធ្លកឃុំ ហ៊ីបហ្វា ស្រុកកូវង៉ាង ចាត់តាំងពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ជិតក្រ ប្រជាជនមានស្ថានភាពលំបាកជាង ៣០០ នាក់ ក្នុងឃុំ។
នៅទីនេះ ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតបានធ្វើតេស្ត ស្ទង់បេះដូង ឆ្លុះអេកូ ពិគ្រោះអំពីការថែទាំសុខភាព និងជូនថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ។ ទន្ទឹមនឹងនោះ ក្រុមនៅទាំងជូនអំណោយ ៣២០ ចំណែករួមមាន៖ មី ស្ករ និងទឹកដោះគោ ជាដើមដល់ប្រជនដែលមកពិនិត្យសុខភាព។ សរុថវិកាចំណាយក្នុងការពិនិត្យសុខភាព ជូនថ្នាំ និងអំណោយទាំងអស់ ១២០ លានដុង ។ ប្រភពថវិកាអាស្រ័យ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងសមាគមកាកបាទក្រហមសប្បុរសធម៌ថៀង តឹមទីក្រុងហូជីមិញរួមវិភាគទាន៕ ដំណឹង-រូបថត៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។