11/05/2021 07:59
ពិធីជូនរង្វាន់ដល់បណ្តាឃុំ ។ រូបថត៖ ហឺវហ៊ីប
ចូលរួមពិធីប្រឡងលើកនេះ ដោយមានបេក្ខជន ៤៥ នាក់គឺជាបណ្តាសមមិត្តមេបញ្ជាការ មេបញ្ជាការរង ស្នងការនយោបាយនៃគណៈបញ្ចាការដ្ឋាន យោធា ១៥ ឃុំ ទីប្រជុំជនរបស់ស្រុកកូវង៉ាង។ ក្នុងរយៈពេលពីរថ្ងៃ បេក្ខជន ៤៥ នាក់នេះ ត្រូវ ឆ្លងបណ្តាខ្លឹមសារដូចជា៖ ប្រឡងចំណេះដឹងអំពី ច្បាប់កងប្រជាស្វ័យត្រាណដោយវិធានការសាកល្បង បាញ់កាំភ្លើងប្រភេទ K ៥៤ មេរៀនទី ១c ធ្វើសេនាធិការកសាង និងរបាយការណ៍ផែនការ “ចាត់តាំងកងកម្លាំង ហ្វឹកហាត់ ធ្វើសកម្មភាព និង ធានារបបគោលនយោបាយជូនកងប្រជាស្វ័យ ត្រាណដំណាក់កាល ២០២១-២០២៥” ធ្វើសេនាធិការកសាង និងរបាយការណ៍ផែនការហ្វឹកហាត់ជួនកងកម្លាំងប្រជាស្វ័យត្រាណឃុំ និងត្រៀមបម្រុង អនុវត្តឡើងថ្នាក់ឯកទេសបទមួយចំនួន ដើម្បីអប់រំនយោបាយច្បាប់ជូនកងប្រជាស្វ័យ ត្រាណ។
លទ្ធផល គណៈចាត់តាំងជូនរង្វាន់លេខមួយ ០៣ រង្វាន់ លេខពីរ ០៣ រង្វាន់ និងលេខបី ០៣ រង្វាន់ដល់បណ្តាបេក្ខជនសម្រេចបានស្នាដៃខ្ពស់បំផុតក្នុងបណ្តាខ្លឹមសារ និងជូនលេខមួយ លេខពីរ លេខបីទូទាំងក្រុមដល់បណ្តាឃុំ ទីប្រជុំជនដែលមានបេក្ខជនទទួលបានស្នាដៃខ្ពស់បំផុត៕
ហឺវហ៊ីប-រតនា