29/08/2023 08:51
សមមិត្ត ឡឹមសាងទឺយ ជូនរង្វាន់ដល់អង្គភាពជាប់លេខមួយ។
ថ្លែងកថាបើកពិធីប្រឡង សមមិត្តឡឹមសាងទឺយ បានសង្កត់ធ្ងន់ថា៖ ពិធីប្រឡងជាលើប្រជុំជីវភាពគតិយុត្តិសម្រាប់អ្នកសម្រុះសម្រួលមូលដ្ឋានផ្ដោះប្ដូរ រៀនសូត្របទពិសោធន៍ លើកកម្ពស់ចំណេះដឹងខាងច្បាប់ លទ្ធភាពនៃអ្នកសម្រុះសម្រួល ស្ងើចសរសើរ ជូនរង្វាន់បណ្ដាសមូហភាពឆ្នើម។ ពិធីប្រឡងរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារសម្រុះសម្រួលនៅមូលដ្ឋាន និងអបអរសាទរទិវាច្បាប់នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ ២០២៣។
បញ្ចប់ពិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់លេខមួយដល់អង្គភាពស្រុកថ្កូវ រង្វាន់លេខពីរជូនដល់អង្គភាពទីផ្សាររួមខេត្តយ្វៀងហាយ និងរង្វាន់លេខបីជូនដល់អង្គភាពស្រុកកូវង៉ាង។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនរង្វាន់លើកទឹកចិត្តចំនួន ២ រង្វាន់ ដល់អង្គភាពស្រុកចូវថាញ់ និងកាងឡុង៕ ដំណឹង-រូបថត៖ សម្បត្តិ