22/12/2020 10:20
ពិធីប្រគល់ជូនផ្ទះមិត្តរួមអាវុធ។
បងហ្វិនតឹងតាយ កំពុងជួបលំបាកអំពីលំនៅឋាននៅអនុសង្កាត់លេខ ៧ សង្កាត់ទី ៨ ទីក្រុងត្រាវិញ។ ផ្ទះបានសាងសង់ថ្មីលើផ្ទៃដី ៨៥ ម៉ែត្រក្រឡា ដំបូលប្រក់ស័ង្កសីធារក្រាលថ្ម ផ្កាជាមួយនឹងចំនួនប្រាក់សាងសង់សរុបរួម ២៤០ លានដុង។ ក្នុងនោះ អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ឧបត្ថម្ភ ៦០ លានដុង ចំនួនក្រៅពីនោះអាស្រ័យគ្រួសារទាំង សងខាងរួមបំពេញបន្ថែម។
បានដឹង នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ២២ ធ្នូ ឆ្នាំ ២០២០ នេះ គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងសកម្មភាពជាច្រើនពោរពេញទៅដោយអត្ថន័យ ក្នុងនោះដំណើរការសាងសង់សម្រេចនិងប្រគល់ជូនផ្ទះមិត្តរួមអាវុធ ០២ ខ្នង ដែលស្ថិតក្នុងចំនួន ១០ ខ្នងទៀតដែលគណៈបញ្ជាការដ្ឋានយោធាខេត្តឧបត្ថម្ភដល់កម្មាភិបាលដែលមានស្ថានភាពលំបាកពិសេសអំពីលំនៅឋានឆ្នាំ ២០២០៕
ហឺវហ៊ីប-រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។