08/07/2022 13:47
ជូនបណ្ណទទួលស្គាល់ឃុំដូងចូវសម្រេចលក្ខឋានជនបទច្មី។ រូបថត៖ ង៉ុកហុង
ឃុំដូងចូវ ជាឃុំលំបាកខ្លាំងស្ថិតក្នុងកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល។ ឃុំមានប្រជាជន ៨០% ជាជនរួមជាតិខ្មែរ ការពង្រីកសេដ្ឋកិច្ចរបស់ឃុំសំខាន់គឺវិស័យកសិកម្ម វិស័យឧស្សាហកម្មនិងសេវាកម្មមិនសូវបានរីកចម្រើននេះ ជាការលំបាករបស់បក្ខភាគឃុំក្នុងការផ្សព្វ ផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ គិតមកទល់ខែវិច្ឆិកាឆ្នាំ ២០២១ ឃុំដូងចូវទើបអនុវត្តសម្រេច ១៦/១៩ លក្ខឋាន ជនបទថ្មី។
អស់រយៈពេលជិត ១០ ឆ្នាំបំផុសចលនា ប្រឡងប្រណាំងកសាងជនបទថ្មី មកដល់ចុងឆ្នាំ ២០២១ ឃុំចលនាប្រមូលផ្តុំប្រភពកម្លាំងបានជាង ១១៣ ពាន់លានដុងសម្រាប់ផ្សព្វផ្សាយ កសាងបណ្ដាសំណង់គម្រោងការ ក្នុងនោះប្រជាជនគបវាល់ជាង ២៥ ពាន់លានដុង ទិដ្ឋភាពជនបទរបស់ឃុំបានផ្លាស់ប្ដូរ សេដ្ឋកិច្ចបន្ដរីកចម្រើនត្រូវតាមទិសដៅ ជីវភាពសម្ភារ ស្មារតីរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាខ្ជាប់ ប្រព័ន្ធនយោបាយសន្សឹមៗបានរៀបចំតាមទិសដៅស្អាតស្អំរឹងមាំ ប្រភពចំណូលរបស់មនុស្ស ម្នាក់ក្នុងមួយឆ្នាំកើនឡើង ១,៥ ដងប្រៀបជាមួយឆ្នាំ ២០១៥ អត្រាគ្រួសារក្រីក្រថយចុះនៅតែ ០៤% ។ ឃុំផ្សព្វផ្សាយដោះស្រាយល្អបណ្ដាបញ្ហាអំពីលំនៅឋានជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ អត្រាលំនៅ ឋានសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនាស្រូបយកអត្រា ៨២,៣% ។ល។ គិតមកដល់ចុងខែមេសាឆ្នាំ ២០២២ ឃុំដូងចូវអនុវត្តសម្រេច ១៩/១៩ លក្ខឋានជនបទថ្មីនិងបានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ឃុំដូងចូវសម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២១ ។
នាឱកាសនេះ គណៈកម្មាធិការប្រជាជន ស្រុកយ្វៀងហាយជូនលិខិតសរសើរដល់បណ្ដា សមូហភាពនិងបុគ្គលមានស្នាដៃឆ្នើមក្នុងការកសាងឃុំដូងចូវសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២១ ៕ ង៉ុកហុង-លឺវវ៉ូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។