09/10/2020 08:33
ទម្រង់ចិញ្ចឹមអន្ទង់ផ្តល់ទិន្នផលខ្ពស់។
លោកត្រឹងវ៉ឹងស៊ើងលេខាគណៈកម្មាធិការបក្សឃុំទ្រឿងទ័របានឲ្យដឹង៖បក្ខភាគឃុំមាន ១៤/ ១៤ សាខាបក្សដោយមានបក្ខជន ២៣៨ រូប។ កំណត់ការរៀនសូត្រនិងធ្វើតាមអ៊ំហូ គឺរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបក្ស និងពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ ផ្តើម ពីនោះគណៈកម្មាធិការបក្សឃុំ បានចង្អុលការដល់បណ្តាសាខាបក្ស សមូហភាព បុគ្គលម្នាក់ៗកសាងទម្រង់កិច្ចការធ្វើតាមអ៊ំហូជាក់ស្ដែង និង មានប្រសិទ្ធភាព។ នោះក៏ជាមូលដ្ឋានសម្រាប់វាយតម្លៃ បែងប្រភេទបក្ខជន សាខាបក្សនាពេលចុងឆ្នាំ។ ជាពិសេសគណៈកម្មាធិការបក្សឃុំកំណត់ គប្បីមានបណ្ដាទម្រង់ថ្មីរបៀបធ្វើថ្មីដូចជា៖ ទម្រង់ចលនាកម្មាភិបាល បុគ្គលិក និងប្រជាជនឧបត្ថម្ភដល់បណ្តាស្ថានភាពជួបលំបាកចូលរួមការពារបរិស្ថាន។ល។ បង្កបានការស្រុះស្រួលចិត្ត ក្នុងទូទាំងប្រជាជន សេដ្ឋកិច្ចសង្គមបានរីក ចម្រើនជាលំដាប់ ។
បច្ចុប្បន្នឃុំទ្រឿងទ័រ មានគ្រួសារប្រជាជន ២.៥១១ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៨០%។ ប្រជាជននៅទីនេះភាគច្រើនរស់ពឹងផ្អែកលើការដាំដុះ និងចិញ្ចឹមសត្វ ជីវភាពនៅជួបការលំបាកច្រើន។ ដើម្បីរួមចំណែកជួយដល់បណ្តាស្ថានភាពក្រលំបាកក្នុងជីវភាពនៅមូលដ្ឋាន បណ្តាទម្រង់ថ្មី របៀបធ្វើពូកែបានបង្កើតឡើង។ ក្នុងនោះមានទម្រង់ “បំផុសចលនាកម្មាភិបាលបុគ្គលិក និងប្រជាជនឧបត្ថម្ភបណ្តាស្ថានភាពជួបលំបាក” របស់បក្ខជនត្រឹមធីយីមភឿង បុគ្គលិកផ្នែក យុត្តិធម៌-បញ្ជីគ្រួសារឃុំមានភាពសាយភាយក្នុងស្មារតី “ជួយគ្នាទៅវិញទៅមកក្នុងកម្មាភិបាល បក្ខជន និងប្រជាជន។ ជាក់ស្តែងគឺ បងភឿងបានចលនាទឹកប្រាក់ ៥,៨ លានដុងសម្រាប់ឧបត្ថប្ភចំពោះគ្រួសារ មីងថាច់ធីកាស៊ីប នៅភូមិកោះស្វាយដើម្បីជួសជុលផ្ទះ ដាក់អណ្តូងស្នប់ និងទិញស្លឹកប្រក់ផ្ទះឲ្យមីងថាច់ធីសយ ជាមួយទឹកប្រាក់ ៨ លានដុងជូន អំណោយដល់សិស្សជួបការលំបាក (៥០០ ពាន់ដុងក្នុងមួយចំណែក)។ ជាង ៤ ឆ្នាំកន្លង សរុបទឹកប្រាក់ដែលបក្ខជននេះឧបត្ថម្ភដល់បណ្តាស្ថានភាពជួបការលំបាកជាង ២៥ លានដុង។ នេះជាទង្វើរមួយពោរពេញទៅដោយអត្ថន័យ គប្បីបើកទូលាយក្នុងសហគមន៍។
ទន្ទឹមនឹងនោះ និយាយអំពីទម្រង់ថ្មីក្នុងការអនុវត្តន៍តាមសារាចរលេខ ០៥ យើងខ្ញុំនៅទាំងបានលេខាគណៈកម្មាធិការបក្សឃុំឧទ្ទេសនាមអំពី“ទម្រង់ចិញ្ចឹមត្រីឆ្លូញ” របស់បក្ខជន ឡឹមជីហឿង។ នេះជាទម្រង់ថ្មីដែលបក្ខជនឡឹមជីហឿងឈានមុខអនុវត្តមុនគេដើម្បីបង្កការវិវឌ្ឍន៍ក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត សម ស្របជាមួយលក្ខណៈ ដីធ្លីនៅមូលដ្ឋាន។
លោកត្រឹងវ៉ឹងស៊ើងលេខាគណៈកម្មាធិការបក្សឃុំទ្រឿងទ័របានឲ្យដឹងបន្ថែម៖បណ្តាលទ្ធផលដែលបក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនឃុំទ្រឿងទ័រសម្រេចបានក្នុងរយៈកាលកន្លងបានលើកទឹកចិត្តដើម្បីឲ្យកម្មាភិបាលបក្ខជន និងប្រជាជនបង្កើតស្នាដៃប្រឡងប្រណាំងពលកម្មផលិត អនុវត្តជោគជ័យបណ្តាសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគ ឃុំអាណិត្តិកាលថ្មីដាក់ចេញ រួមចំណែកកសាងឃុំមួយឲ្យកាន់តែអភិវឌ្ឍនិងរឹងមាំ៕
អត្ថបទ-រូបថត៖ សុខា