• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ពង្រីកស្មារតីបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥៖ ខេត្តត្រាវិញប្ដេជ្ញាអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១

24/08/2021 07:50

កាលពីមុនឆ្នាំ ៧៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សយើង មគ្គុទ្ទេសគឺលោកប្រ ធានហូជីមិញ ប្រជាជនយើងបានដំណើរការធ្វើមហាកុបកម្ម និងដណ្ដើមយកជ័យជម្នះ វាយ កម្ទេចនឹមត្រួតត្រាទាសភាពរាប់រយឆ្នាំរបស់អាណានិគមបារាំង ចក្រព័ទ្ធដណ្ដើមយករដ្ឋអំ ណាចជូនប្រជាជន កសាងគ្រឹះស្ថានសម្រាប់ប្រទេសវៀតណាមឯករាជ្យ សេរីភាព សុភមង្គល។

បដិវត្តន៍ខែសីហាបានប្រព្រឹត្តឡើងជោគជ័យក្នុងទូទាំងប្រទេស។ ហើយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៤៥ បានកំណត់ត្រាជាស្លាកស្នាមប្រវត្តិសាស្រ្តចំពោះប្រជាជនបណ្ដាជនជាតិខ្មែរ-កិញ-ចិន។ល។ ខេត្តត្រាវិញក្នុងទំព័រប្រវត្តិសាស្រ្តរបស់ជនជាតិ។ ជ័យជម្នះនោះ បាននាំជនជាតិវៀតណាមនិយាយរួម ប្រជាជនបណ្ដាជនជាតិខ្មែរ-កិញ-ចិន។ល។ នៅខេត្តត្រាវិញនិយាយដោយឡែកឈានចូលសករាជ្យថ្មី សករាជ្យឯករាជ្យ សេរីភាព សុភមង្គល និងសង្គមនិយម។

បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ សម្រេចជោគជ័យលើទូទាំងប្រទេសនិយាយរួម ខេត្តត្រាវិញ និយាយដោយឡែកអាស្រ័យមូលហេតុជាច្រើនយ៉ាង ក្នុងនោះ មានមូលហេតុសំខាន់ហើយ មានអត្ថន័យសម្រេចនោះគឺ ការដឹកនាំដ៏ត្រឹមត្រូវ រលូន ប៉ិនប្រសប់របស់បក្ស ការអនុវត្តន៍ និងអភិវឌ្ឍន៍លទ្ធិម៉ាកឡេនីនទៅក្នុងលក្ខណៈជាក់ស្ដែងរបស់ប្រទេសយើងបានត្រឹមត្រូវ ឯក រាជ្យ ម្ចាស់ការ និងច្នៃប្រតិដ្ឋ។ បក្សមានវិធានការ យុទ្ធសាស្រ្ត យុទ្ធវិធីបដិវត្តន៍សមស្រប រវៀសរវៃ ក្ដាប់បានឱកាស ម្ចាស់ការទទួល ឱកាសរួចឆ្លៀតយកឱកាសនោះ ដំណើរការ ធ្វើមហា​កុបកម្មដណ្ដើមយករដ្ឋអំណាចក្នុង ទូទាំងប្រទេស។

អស់រយៈកាល ៧៦ ឆ្នាំកន្លងបណ្ដាមេរៀនបទពិសោធន៍ដែលកាត់ថ្លៃមិនបាន​របស់បដិវត្តន៍ ខែ​សីហា តែងបង្កបានជាកម្លាំងមួនមាំសម្រាប់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពក្នុង ខេត្ត​បន្តដណ្ដើមបានបណ្ដាជ័យជម្នះដ៏ត្រចះត្រចង់។

នោះគឺជាជ័យជម្នះលើសង្រ្គាមយូរអង្វែង ០៩ ឆ្នាំប្រឆាំងអាណានិគមបារាំងជាមួយបណ្ដា យុទ្ធជ័យដ៏ត្រចះត្រចង់ដូចជា៖ សមរភូមិនៅផ្នោរដូង (ថ្ងៃទី ២៥ មេសា ឆ្នាំ ១៩៤៧) សមរ ភូមិនៅស្លាប៉ាង (ថ្ងៃទី ១៦ ធ្នូ ឆ្នាំ ១៩៤៨) យុទ្ធនាការកូវកែ (ថ្ងៃទី ០៧ ធ្នូ ឆ្នាំ ១៩៤៩ ដល់ថ្ងៃទី ១៦ មករា ឆ្នាំ ១៩៥០) យុទ្ធនាការត្រាវិញ (ចាប់ពីថ្ងៃទី ២៥ មីនាដល់ថ្ងៃទី ០៨ ឧសភា ឆ្នាំ ១៩៥០) រួមចំណែកស័ក្ដិ​សមក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំងដណ្ដើមយកជ័យជម្នះ។ នោះគឺជាជ័យជម្នះ​របស់សម័យតស៊ូប្រឆាំងអាមេរិកសង្រ្គោះជាតិពោរពេញទៅដោយការទុក្ខលំបាក ពលីកម្ម ប៉ុន្តែបក្ខភាគ កងទ័ព ប្រជាជនខេត្តយើងបានពង្រីកកម្លាំងសាមគ្គីជនជាតិ ជាមួយគោលលំនាំ “ច្បាមដីរក្សាភូមិស្រុក” “មិនទុកឲ្យបាត់ដីមួយដុំ ”  គួបផ្សំបណ្ដារូបភាពតស៊ូនយោបាយ កងទ័ព ប្រជាចលនា វាយសម្រុក និងក្រោកឈរឡើងបង្កើតបានជាកុបកម្ម ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៦០ រួមចំណែកវាយបរាជ័យសង្រ្គាមពិសេស (១៩៦១-១៩៦៥) សង្រ្គាមដោយអន្លើ (១៩៦៥-១៩៦៨) ជាមួយមហាវាយលុក និងក្រោកឡើងនិទាឃរដូវឆ្នាំ ១៩៦៨ សង្រ្គាមវៀតណាម (១៩៦៩-១៩៧២) ឈានឡើងវាយសម្រុកគ្រប់សមរភូមិ មហាកុបកម្មនិទាឃរដូវឆ្នាំ ១៩៧៥ ខេត្តត្រាវិញបានរំដោះព្រមពេលជាមួយរំដោះសាយហ្គង (នៅម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥) រួមជាមួយទូទាំងប្រទេសបង្កបានជាមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥  រំដោះភាគខាងត្បូង ឯកភាពទឹកដី។ នោះគឺជាជ័យជម្នះរបស់សង្រ្គាមព្រំដែនតីណាមបូ ទន្ទឹមនឹងនោះ បំពេញសម្រេចកាតព្វកិច្ចអន្តរជាតិជួយខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ នោះគឺជាជ័យជម្នះ ក្នុងការជម្នះផលវិបត្តិដ៏ធ្ងន់ធ្ងររបស់សង្រ្គាម ៣០ ឆ្នាំ សន្សឹមៗស្ដារឡើង និងពង្រីកសេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់សន្តិសុខ ការពារប្រទេស។ ជាការជោគជ័យក្នុងដំណាក់កាលផ្សព្វផ្សាយរួចចាត់តាំងអនុវត្តមាគ៌ាផ្លាស់ថ្មីរបស់បក្ស បំផុតគឺចាប់តាំងពីពេលបង្កើតខេត្តវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២) មកទល់សព្វថ្ងៃ។

ដើម្បីពង្រីកអានុភាពខ្លាំងក្លារបស់បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ និងប្រវេ ណី  “ប្រជាជនទាំងមូលក្រោកឈរឡើង សាមគ្គីបង្កើតស្នាដៃ” ជាមួយឆន្ទៈខ្លួនទី ពឹងខ្លួន ជាមួយបំណងឈានឡើង និងគោលលំនាំ “សាមគ្គី ក្រឹត្យក្រម ធ្វើ សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ និងអភិវឌ្ឍ” បក្ខភាគ ប្រជាជនខេត្តត្រាវិញនឹងឆ្លងផុតរាល់ការលំបាក សាកល្បង ជាពិសេសឆ្លងផុតមហាអាសន្នរោគកូវីដ -១៩ នាពេលបច្ចុប្បន្ន ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅ ភារកិច្ចដែលសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ដាក់ចេញ។ ចំពោះមុខគឺអនុវត្តសម្រេចខ្ពស់បំផុតបណ្ដាគោលដៅ ភារកិច្ចក្នុងឆ្នាំ ២០២១ តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត ក្រុម ប្រឹក្សាប្រជាជន និងផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត។

អស់រយៈកាលជិត៣០ឆ្នាំដែលបានបង្កើតខេត្តឡើងវិញ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត ការយកចិត្តទុកដាក់ចង្អុលការរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល ការឧបត្ថម្ភរបស់បណ្ដាក្រសួង គណៈ ផ្នែកមជ្ឈិម បណ្ដាខេត្ត ក្រុងជាមិត្ត ការខិតខំរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក សហគមន៍ បណ្ដាអាជីវកម្ម និងប្រជាជនក្នុងខេត្តនោះ ខេត្តយើងទទួលបានសមិទ្ធិផលសំខាន់ៗយ៉ាងច្រើន។ តម្លៃផលិតផលក្នុងខេត្ត (GRDP) កើនជាមធ្យមរៀងរាល់ឆ្នាំជាង ១១% ដល់ចុងឆ្នាំ ២០២០ ទ្រង់ទ្រាយខឿនសេដ្ឋកិច្ចសម្រេច ៦៣.៧៦៧ ពាន់លានដុង រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរតាមទិសដៅសកម្ម តម្លៃកសិកម្ម រុក្ខកម្ម ជលផលពី ៧៧,៩១% (ឆ្នាំ ១៩៩២) ថយចុះនៅ ៣០,៧៣% (ឆ្នាំ ២០២០) វិស័យឧស្សាហកម្ម ស្ថាបនាពី ៨,៤៩% (ឆ្នាំ ១៩៩២) កើនឡើង ៣៤,៧១% (ឆ្នាំ ២០២០) សេវាកម្មពី ១៣,៦% កើនឡើង ២៨,២១%។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ឆ្នាំ ១៩៩២ ក្នុងមួយឆ្នាំប្រមាណ ៧៣០.០០០ ដុង កើនឡើង ៦៣,១៤ លានដុង (ឆ្នាំ ២០២០)។

វិស័យផលិតកសិកម្មបង្វែរតាមទិសដៅសកម្ម ទិន្នផល បរិមាណផល គុណភាព និង ប្រសិទ្ធភាពផលិតកសិកម្ម ជលផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ បង្កើតបណ្ដាតំបន់ផលិតមុខទំនិញពិសេសប្រមូលផ្ដុំ តាមគម្រោងផែនការ កសាងបានបណ្ដាទម្រង់ផលិតតាមកន្សោមតម្លៃ យន្តូបនីយកម្ម ស្វ័យប្រវត្តិបានយកចូលអនុវត្តក្នុងការផលិត រក្សា គ្រប់គ្រង ច្នៃប្រតិដ្ឋ។ តម្លៃផលិតទូទាំងផ្នែកកសិកម្មឆ្នាំ ២០២០ សម្រេចជាង ២៧.៥២៨ ពាន់លានដុង។ ផ្ដុំកម្លាំងប្រមូលបណ្ដាប្រភពកម្លាំងសង្គម និងថវិការដ្ឋអនុវត្ត កម្មវិធីគោល ដៅជាតិកសាងជនបទថ្មី។ ដល់ចុងឆ្នាំ ២០២០ ទូទាំងខេត្តមានស្រុកទីវកឹង កូវកែសម្រេច លក្ខឋានស្រុកជនបទថ្មី ទីផ្សាររួមខេត្តយ្វៀងហាយសម្រេចភារកិច្ចកសាងជនបទថ្មី មាន ឃុំចំនួន ៦៩/៨៥ ភូមិ ៨៣,៤៦% គ្រួសារប្រជាជន ៩៤,៥៨% សម្រេចលក្ខឋានជនបទថ្មី។

វិស័យផលិតកសិកម្មរបស់ខេត្តត្រាវិញរីកចម្រើនក្លាយជាផ្នែកសេដ្ឋកិច្ចស្នូលរបស់ខេត្ត។ តម្លៃផលិតឆ្នាំ ១៩៩២ សម្រេចបាន​ ២៧០ ពាន់លានដុង ដល់ឆ្នាំ ២០២០ សម្រេច ៣៧.៦៧៩ ពាន់លានដុង។ កម្រិតលក់រាយមុខទំនិញ និងប្រភពចំណូលពីសេវាប្រើប្រាស់ឆ្នាំ ១៩៩២ សម្រេច ៧០២ ពាន់លានដុង ដល់ឆ្នាំ ២០២០ សម្រេច ៣៣.៥៦៦ ពាន់លាន ដុង។ បណ្ដាសេវាគមនាគមន៍ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ហិរញ្ញវត្ថុ ធនាគារ គាំ ពារសង្គម។ល។ រីកចម្រើនតាមសម័យទំនើប។ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បាន វិនិយោគ និងបានលើកកម្ពស់គុណភាពបម្រើបណ្ដាមូលដ្ឋានស្នាក់អាស្រ័យ បង្កើតនិង ពង្រីកបណ្ដាកន្លែងទេសចរណ៍។ រៀងរាល់ឆ្នាំ ប្រមូលថវិការដ្ឋសម្រេច និងសម្រេចលើស ផែនការដាក់ចេញ ឆ្នាំ ១៩៩២ ប្រមូលបាន ៤០ ពាន់លានដុង ឆ្នាំ ២០២០ ប្រមូលបាន ១៥.០៣១ ពាន់លានដុង ក្នុងនោះ ប្រមូលក្នុងខេត្តសម្រេច ៥.០៣១,៥ ពាន់លានដុង។ ចំនួនទុនប្រមូលវិនិយោគទូទាំងសង្គមរៀងរាល់ឆ្នាំកើនជានិច្ច ឆ្នាំ ២០២០ សម្រេច ២៦.៩១៧ ពាន់លានដុង។ បណ្ដាសំណង់ដែលបានវិនិយោគកសាងតែងពង្រីកល្អគុណប្រយោជន៍ បង្កបន្ថែមលទ្ធភាពផលិតថ្មី និងកើនឡើងគួរកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការពង្រីកសេដ្ឋកិច្ច-សង្គម។

បុព្វហេតុអប់រំ និងបណ្ដុះបណ្ដាលរីកចម្រើន។ វិទ្យាសាស្រ្ត-បច្ចេកវិទ្យាបានយកចិត្តទុកដាក់វិនិយោគ សកម្មភាពវប្បធម៌ សិល្បៈ ព័ត៌មាន សារព័ត៌មាន វិទ្យុ ទូរទស្សន៍ អប់រំកាយកីឡា រីកចម្រើន។ ការងារថែទាំសុខភាពជូនប្រជាជនបានល្អជាងមុន។ អនុវត្តមានប្រសិទ្ធភាពការងារបន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើ គោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ និងគាំពារសង្គម ពេលបង្កើតខេត្តឡើងវិញ ឆ្នាំ ១៩៩២​ ត្រាវិញមានគ្រួសារ អត់ឃ្លានជិត ២០% គ្រួសារក្រីក្រ ៤០% ដល់ចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រនៅតែ ១,៨២%។ គោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីជនជាតិ សាសនាតែងបានអនុវត្តល្អ។ កិច្ចការពារជាតិ សន្តិសុខបានបង្កើន សន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបាន ធានា។ ប្រព័ន្ធនយោបាយបានកសាងតាមទិសដៅស្អាតស្អំ រឹងមាំ។ ធ្លុងមហាសាមគ្គីទូ​ទាំងប្រ​ ជាជាតិកាន់តែបានបង្កើន និងពង្រឹង។

ពង្រីកបណ្តាសមិទ្ធផលដែលសម្រេចបាន សេចក្តីសម្រេចចិត្តមហាសន្និ​បាតបក្ខភាគខេត្ត ត្រាវិញលើកទី ១១ កំណត់គោលដៅដំណាក់កាល ២០២១‑២០២៥ គឺ៖ “ប្រមូលផ្តុំកសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ លើកកម្ពស់លទ្ធភាពដឹកនាំ​របស់បក្ខភាគ សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងយន្តការរដ្ឋគ្រប់លំដាប់ថ្នាក់ ពង្រីកប្រជា​ធិបតេយ្យសង្គមនិយម និងកម្លាំងរឹងមាំមហាសាមគ្គីទូទាំងប្រជាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងបំណងឈានឡើងរបស់អ្នកត្រាវិញ។  ផ្តោតចិត្តទៅលើវិទ្យាសាស្រ្ត‑បច្ចេកវិទ្យា និង​ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ អនុវត្តសមិទ្ធផលរបស់បដិវត្តន៍ឧស្សាហកម្មលើកទី ០៤  កៀរគរដល់កម្រិតអតិបរមាបណ្តាប្រភពវិនិយោគហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ជាមួយការចងសម្ព័ន្ធតំ​បន់ ជំរុញអភិវឌ្ឍន៍ឆាប់រហ័ស និងរឹងមាំតាមទិសដៅកសាងខេត្តត្រាវិញក្លាយជាខេត្តមួយក្នុងបណ្តាខេត្តសំខាន់ខាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វាលរាបទន្លេគឺវឡុង។ ភ្ជាប់កំ​ណើនសេដ្ឋកិច្ចជាមួយការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ កសាងមនុស្ស លើកកម្ពស់ផលប្រយោជន៍សង្គម និងគុណភាព ជីវភាពរបស់ប្រជាជន ការពារបរិស្ថាន។ បង្កើនសក្តានុពល ការពារជាតិ‑សន្តិសុខ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ខិតខំឱ្យត្រាវិញសម្រេចលក្ខឋានជនបទថ្មីនៅមុនឆ្នាំ ២០២៥ ជាខេត្តរីក​ចម្រើនក្នុងក្រុមនាំមុខរបស់តំបន់វាលរាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០”។

ដើម្បីអនុវត្តបណ្តាគោលដៅដូចពោលខាងលើ គប្បីប្រមូលផ្តុំអនុវត្ត បណ្តាភារកិច្ច ដំណោះស្រាយ៖

មួយគឺ៖ ប្តូរផ្តាច់ អត់ធ្មត់អនុវត្តសម្រេចជោគជ័យ “គោលដៅគូ” ប្រមូលផ្តុំអាទិភាពប្រ​ភព កម្លាំងសម្រាប់បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ លើមូលដ្ឋានគួបផ្សំ រវៀសរវៃ ច្នៃ  ប្រតិដ្ឋ​ សម្របសម្រួលមានប្រសិទ្ធភាពរវាង ការបង្ការ ទប់ស្កាត់អាសន្នរោគ​ និងការពង្រីក  សេដ្ឋ​កិច្ច‑សង្គម។  យោងលើស្ថានភាពជាក់  ស្តែងទៅតាមពេលវេលាមួយដើម្បីជ្រើសអាទិភាពការ​ងារបង្ការ ទប់ស្កាត់អាសន្នរោគ ឬក៏ពង្រីកសេដ្ឋកិច្ច‑សង្គម ឬក៏គួបផ្សំរវាងការបង្ការ ទប់ស្កាត់អាសន្នរោគ និងការពង្រីកសេដ្ឋកិច្ច‑សង្គម។

ពីរគឺ៖​ ផ្តុំការផ្លាស់ថ្មីទម្រង់កំណើន ពឹងផ្អែកសំខាន់ទៅលើខឿនគ្រឹះវិទ្យាសាស្រ្ត និងបច្ចេក  វិទ្យា ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ប្រភពធនធានមនុស្ស មានគុណភាពខ្ពស់ លើកកម្ពស់ទិន្នផល គុណ ភាព ប្រសិទ្ធភាព និងកម្លាំងប្រជែងរបស់ខឿនសេដ្ឋកិច្ច។ កែប្រែ បំពេញបន្ថែមបណ្តាយន្តការ គោលនយោបាយសមស្រប ជំរុញមាំការកែប្រែរដ្ឋបាល បង្កបរិ​ស្ថានវិនិយោគធ្វើអាជីវកម្មស្រួល រលូន តម្លាភាព ជំរុញការផ្តើមអាជីព ពង្រីកបណ្តាផ្នែក វិស័យអាជីវកម្មមូលដ្ឋានដែលមានកម្លាំង ព្រៀប ទន្ទឹមនឹងនោះ សមស្របជាមួយសំណូមពរ​របស់បដិវត្តន៍ឧស្សាហកម្មលើកទីបួន។

បីគឺ៖ ជំរុញមាំឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប ខឿនសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើន   ឆាប់រហ័ស និងរឹងមាំ។ ធ្វើរចនាសម្ព័ន្ធកសិកម្ម ឡើងវិញតាមទិសដៅលើកកម្ពស់តម្លៃ​កំណើន និងអភិវឌ្ឍន៍រឹងមាំ ភ្ជាប់ជាមួយការកសាងជនបទ កសាងខឿនកសិកម្មបច្ចេក​វិទ្យាខ្ពស់ កសិ កម្មបៃតង ប្រកបដោយកម្លាំងប្រជែងខ្ពស់ និងសមស្របជាមួយការប្រែ​ប្រួលអាកាសធាតុ។ ផ្តុំការពង្រីកបណ្តាប្រភពកម្លាំង ទាញយកផលបណ្តាសក្តានុពល កម្លាំងព្រៀប ទាក់ទាញវិនិយោគខ្លាំងក្លាទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ច បណ្តាតំបន់ មណ្ឌលឧស្សាហកម្ម និងបណ្តាវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ថាមពល ច្នៃជាថ្មី កំពង់ផែ​សមុទ្រ logistics ទាញយក ផលច្នៃជលផល និងទេសចរណ៍សមុទ្រដើម្បីខេត្តត្រាវិញ​ក្លាយជាខេត្តមួយក្នុងបណ្តាខេត្ត សំខាន់អំពីសេដ្ឋកិច្ចសមុទ្រនៃតំបន់វាលរាបទន្លេគឺវឡុង។ ជំរុញមាំរចនាសម្ព័ន្ធឧស្សាហកម្ម តាមទិសដៅបង្វែរពីទទួលធ្វើ  ច្នៃទៅការផលិតទាំងស្រុង និងចូលរួមយ៉ាងជ្រៅទៅក្នុងកន្សោម តម្លៃ  ប្រមូលផ្តុំទាញយកផលដល់កម្រិតអតិបរមា​ សក្តានុពល កម្លាំងព្រៀបអំពីទេសចរណ៍ សមុទ្រ ទេសចរណ៍ជីវចម្រុះ ទេសចរណ៍វប្បធម៌​ បុណ្យទានរបស់បណ្តាជនជាតិ ដើម្បីឱ្យទេស ចរណ៍ក្លាយជាផ្នែកសេដ្ឋកិច្ចសំខាន់របស់ខេត្ត។

បួនគឺ៖ អនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំទាំង​ ស្រុង បណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ពង្រីកមនុស្ស។ បង្កើនការស្រាវជ្រាវ ផ្ទេរជូន អនុវត្តខ្លាំងក្លាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បំផុតគឺសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម​លើកទីបួនទៅក្នុងបណ្តាវិស័យនៃជីវភាពសង្គម បង្កជាកម្លាំងជំរុញសម្រាប់សេដ្ឋកិច្ចខេត្តរីកចម្រើន ឆាប់រហ័ស និងរឹងមាំ។

ប្រាំគឺ៖ បន្តជំរុញមាំចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ភ្ជាប់ជាមួយ​ការ កសាងជនបទថ្មី ទីក្រុងអារ្យធម៌” ដើម្បីខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ ប្រមូលផ្តុំកសាងទីក្រុងត្រាវិញ​ ទីផ្សាររួមខេត្តយ្វៀងហាយតាមទិសដៅភ្លឺ‑​បៃតង‑ជ្រះ‑ស្អាត និងកំណត់ទិសដៅគឺជាទីក្រុងអារ្យធម៌។ អនុវត្តមានប្រសិទ្ធភាពបណ្តា​គោលនយោបាយសង្គម សុខុមាលភាពសង្គម គោលនយោបាយជនជាតិ  សាសនា។ មិនបង្អង់លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ បង្កលក្ខណៈងាយ​ស្រួលដើម្បីបញ្ជាក់ស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន មានបំណងប្រាថ្នាឈានឡើងរបស់​អ្នកខេត្តត្រាវិញ។

ប្រាំមួយគឺ៖ កសាងខឿនការពារជាតិទូទាំងប្រជាជន ប្រព័ន្ធសន្តិសុខប្រជាជនរឹងមាំ។ សហការស្អិតល្មួតរវាងភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គមជាមួយការពង្រឹងការពារជាតិ សន្តិ​សុខ។ លើកកម្ពស់គុណភាពចម្រុះ និងកម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធខេត្ត សហការ  ស្អិតល្មួតរវាងកងកម្លាំងយោធានគរបាល ការពារព្រំដែនក្នុងការងារធ្វើសេនាធិការ​និងដោះ ស្រាយទាន់ពេល មានប្រសិទ្ធភាពបណ្តាសភាព ការណ៍មិនបណ្តោយទុកឱ្យស្ទះនៅចៃដន្យ។ ម្ចាស់ការក្តាប់ស្ថានភាព ប្រយុទ្ធ ទប់ស្កាត់ធ្វើឱ្យល្បិច​កល សកម្មភាពប្រឆាំងរបស់បណ្តាអានុភាពជាអមិត្ត ប្រតិកិរិយាត្រូវបរាជ័យ បង្ការ ទប់ស្កាត់ភេរវកម្ម។ ដោះស្រាយបានទាន់ពេល មានប្រសិទ្ធភាព ត្រូវតាមច្បាប់បណ្តាកិច្ចការស្មុគស្មាញដែលកើតមានឡើង មិនទុកឱ្យកើត មាន “ចំណុចក្តៅ” លើភូមិសាស្រ្ត។ បង្កើនការងារធានាសន្តិសុខនយោបាយផ្ទៃក្នុង  សន្តិសុខ ឃោសនាការព័ត៌មាន សន្តិសុខសេដ្ឋកិច្ច។ល។ ការពារដាច់ខាត់សុវត្ថិភាពបណ្តាព្រឹត្តិការណ៍នយោបាយសង្គម បណ្តាគោលដៅសំខាន់លើភូមិសាស្រ្តខេត្ត។ ម្ចាស់ការបង្ការ បង្ក្រាបបណ្តាបទលើ្មសអបាយមុខសង្គម។ បង្កើនការងារធានាសន្តិសុខ សុវត្ថិភាពចរាចរណ៍ បង្ការ ជម្នះការឆេះ​ផ្ទុះ គ្រោះធម្មជាតិ អាសន្នរោគ និងជួយស្រោចស្រង់ សង្រ្គោះ។

ប្រាំពីរគឺ៖ អនុវត្ត និងពង្រីកប្រជាធិបតេយ្យសង្គមនិយម​ សិទ្ធិធ្វើម្ចាស់ដោយផ្ទាល់​ និងតួនាទីស្វ័យគ្រប់គ្រងរបស់ប្រជាជន។ ពង្រីកកម្លាំងរឹងមាំមហាសាមគ្គីទូទាំងជនជាតិ។ ពង្រឹងលើក កម្ពស់ជំនឿរបស់ប្រជាជន ការព្រមព្រៀងសង្គម បន្តផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្ត​សកម្ម ភាពរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការ នយោបាយ‑សង្គម។

ប្រាំបីគឺ៖ បង្កើនការងារកសាង និងរៀបចំបក្សស្អាតស្អំ រឹងមាំអំពីនយោបាយ សតិ អារម្មណ៍ ចាត់តាំង និងកម្មាភិបាល។ លើកកម្ពស់លទ្ធភាពដឹកនាំ និងកម្លាំងប្រយុទ្ធរ​បស់ អង្គការមូលដ្ឋានបក្ស និងកងជួរបក្ខជន។ លើកកម្ពស់សុពលភាព ប្រសិទ្ធភាព​ការពិនិត្យ អង្កេត  ក្រឹត្យក្រមក្នុងបក្ស ជំរុញមាំការតស៊ូបង្ការ ប្រឆាំងពុករលួយ ខ្ជះខ្ជាយ បង្កើនការងារប្រជា ចលនារបស់បក្ស រដ្ឋអំណាច រណសិរ្ស និងបណ្តាអង្គការមហាជន ផ្លាស់ថ្មីវិធីសាស្រ្តដឹក នាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់៕          

ត្រឹងបិញត្រុង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.