22/02/2022 10:02
បងស្រី ថាច់ធីហន សំណេះសំណាលពីចៅរបស់ខ្លួនជាមួយសមមិត្តគឹមមិញហ៊ីវ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាឃុំឡុងហ៊ីប។
ទោះបីកាលពីមុន មានកូនម្នាក់ចូលរួមបំពេញ កាតព្វកិច្ចយោធាហើយក៏ដោយ ប៉ុន្តែក្នុងលើកជ្រើសរើសទ័ពឆ្នាំ ២០២២ បងស្រីថាច់ធីហននៅភូមិផ្នោរព្រាលនៅតែឱ្យចៅរបស់ខ្លួនឈ្មោះ គាងថាញ់ជី ទៅបំពេញកាតព្វកិច្ចយោធាទៀត ។ បងស្រីថាច់ធីហន បានឱ្យដឹងថា៖ ខ្ញុំក៏មានបំណងឱ្យចៅបានចូលបំពេញកាតព្វកិច្ចយោធា ដើម្បីរួមកម្លាំងកាយរបស់ខ្លួនជួយជាប្រយោជន៍ដល់ប្រទេសជាតិ។ ពេលមានអាជ្ញាកោះហៅពិនិត្យសុខភាពកាតព្វកិច្ចយោធា ខ្ញុំលើកទឹកចិត្តឱ្យចៅខ្ញុំទៅពិនិត្យសុខភាព រួចពេលឮដំណឹងថាជាប់ជម្រើសចូលបំពេញកាតព្វកិច្ចយោធា ខ្ញុំក៏លើកទឹកចិត្តឱ្យចៅខិតខំប្រតិបត្តិល្អរាល់ការកំណត់នៅអង្គភាពទទួលហ្វឹកហាត់។ ពីព្រោះខ្ញុំ គិតឃើញថា ឃុំឡុហ៊ីបគឺជាឃុំវីរភាពចាស់ទុំជី ដូនជីតាមានការពលីជីវិតដើម្បីបុព្វហេតុការពារ មាតុប្រទេសច្រើន។ ម៉្លោះហើយខ្ញុំតែងមានបំណងឱ្យចៅបានស្នងបន្តប្រវេណីវីរភាពរបស់មាតុភូមិ និងគ្រួសារ។
បងស្រី ថាច់ធីហន រស់នៅជាមួយចៅរបស់ខ្លួន។ កាលពីមិនទាន់ចូលរួមបំពេញកាតព្វកិច្ចយោធា រាល់ការងាររបស់គ្រួសារអាស្រ័យចៅរបស់ខ្លួនទទួលរ៉ាប់រង។ ប៉ុន្តែបច្ចុប្បន្នការងារគ្រួសារ ស្រែចម្ការ ច្បារដំណាំអាស្រ័យបងស្រីផ្ទាល់ទទួល រ៉ាប់រងវិញ។ បងស្រីថាច់ធីហន សំណេះសំណាលបន្ថែមទៀតថា៖ ខ្ញុំទ្រាំលំបាកដើម្បីក្រោយពេលចៅបំពេញកាតព្វកិច្ចយោធាបានរួចរាល់ វិលត្រ ឡប់មកស្រុកកំណើតមានវឌ្ឍនាការជាង ។ បើសិនចៅមានបំណងអនុវត្តក្ដីប្រាថ្នារបស់ខ្លួនតទៅទៀតនោះ ខ្ញុំឱ្យចៅជ្រើសរើសរៀនមុខរបរបន្តទៀតតាមចំណូលចិត្តរបស់ខ្លួន។ គិតទៅក្នុង រយៈពេល ២៤ ខែ មិនមែនជាពេលវេលាយូរឡើយ។
ចំពោះគ្រួសារបង សឺនហូវយ៉ាងជាឪពុករបស់យោធិនថ្មី សឺនមិញចាញ់ (នៅភូមិផ្នោរព្រាលដដែល) បានឱ្យដឹងថា៖ សឺនមិញចាញ់ជាកូនច្បងរបស់ខ្ញុំ ពេលប្រឡងយកសញ្ញាបត្រថ្នាក់ទី ១២ រួច មិញចាញ់ហាក់បីដូចជាសសរទ្រូងរបស់គ្រួសារ។ ប៉ុន្តែពេលបានជម្រើស ខ្ញុំជាមួយប្រពន្ធខ្ញុំតែងលើកទឹកចិត្តឱ្យកូនចូលរួមបំពេញកាតព្វកិច្ចយោធា។ យល់ឃើញថាបរិស្ថានយោធាមានប្រយោជន៍ មិនត្រឹមតែរួមចំណែកកម្លាំងកាយសម្រាប់ ការការពារមាតុប្រទេសប៉ុណ្ណោះឡើយ នៅទាំងធ្វើឱ្យមានការកែប្រែចរិត ផ្នត់រស់នៅរបស់មនុស្ស ទៀតផង។ បច្ចុប្បន្ន គ្រួសារតែងបានចូលរួមប្រ ជុំជីវភាពជាមួយបណ្ដាសាខាក្រុមសមាគមរបស់មូលដ្ឋាន បានមូលដ្ឋានផ្សព្វផ្សាយអំពីសិទ្ធិប្រយោជន៍ដែលពាក់ព័ន្ធ ម៉្លោះហើយខ្ញុំលើកទឹកចិត្តឱ្យកូនបានចូលរួមបំពេញកាតព្វកិច្ចយោធាដូចយុវជនមួយចំនួនដទៃទៀតដែរ។
សមមិត្ត គឹមមិញហ៊ីវ ទៅសួរសុខទុក្ខគ្រួសារបង ថាច់ហូវយ៉ាង ឪពុករបស់យោធិនថ្មី សឺនមិញចាញ់។
សមមិត្តគឹមមិញហ៊ីវ មេបញ្ជាការរងនៃគណៈ បញ្ជាការដ្ឋានយោធាឃុំឡុងហ៊ីប ឱ្យដឹងថា៖ ពង្រីកតួនាទីគ្រួសារ និងយុវជនក្នុងការបំពេញកាតព្វកិច្ចយោធា គ្រួសារទាំងពីរខាងលើជាគំរូឆ្នើមប្រតិបត្តិល្អតាមអាជ្ញាកោះហៅរបស់មូលដ្ឋាន និងគណៈបញ្ជាការដ្ឋានយោធាថ្នាក់លើ។ នៅមានគំរូជាច្រើនទៀតក្នុងជនរួមជាតិខ្មែរ ក៏កំពុងពង្រីក បានល្អពីការងារចលនាកូនចៅគ្រប់ជំនាន់ឱ្យប្រតិបត្តិល្អតាមច្បាប់កាតព្វកិច្ចយោធា។ ទោះបីអ្នកជាកូន ជាចៅរបស់គ្រួសារទាំងនោះបានទៅបំពេញកាតព្វកិច្ចយោធាហើយក៏ដោយ ប៉ុន្តែចំពោះមូលដ្ឋាននៅតែមានបន្ទុកជាមួយគ្រួសារទាំងនោះ ដើម្បីលើកទឹកចិត្តជួយឱ្យពួកគាត់ជឿជាក់ជាង ទៀតទៅលើការដឹកនាំរបស់បក្ស រដ្ឋ។ ទន្ទឹមនឹងនោះ ជួយដល់គ្រួសារទាំងនោះពង្រីកល្អ អំពីលក្ខណៈ ធ្វើជាគំរូសម្រាប់គ្រួសារ និងយុវជនដទៃៗទៀត មានស្មារតីហានក្លាជាងក្នុងការចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន។
ឆ្នាំ ២០២២ ឃុំឡុងហ៊ីប មានយុវជន ១១ រូបជាប់ជម្រើសបំពេញកាតព្វកិច្ច (មានយុវជនជាជនជាតិខ្មែរចំនួន ១០ រូប) ក្នុងនោះមានយុវជនចូលរួមកាតព្វកិច្ចយោធា ៨ រូប បំពេញកាតព្វកិច្ចនគរបាលប្រជាជន ៣ រូប។ ក្នុងចំណោមយុវជនជាប់ជម្រើសចូលបំពេញកាតព្វកិច្ចលើកនេះ មានកម្រិតវិជា្ជទាបបំផុតគឺថ្នាក់ទី ៧ ភាគច្រើនជាយុវជនមានកម្រិតវិជ្ជាថ្នាក់ទី ១២។
លោកគឹមបៃលីប្រធានគណៈកម្មាធិការប្រជា ជន ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំឡុហ៊ីប បានឱ្យដឹង៖ ពង្រីកតួនាទី ស្មារតីទទួលបន្ទុករបស់គ្រួសារ យុវជនចំពោះកាតព្វកិច្ចយោធា ប្រជាជន ជាច្រើនតែងលើកកម្ពស់ការផ្សព្វផ្សាយ ចលនាបណ្ដាមុខសញ្ញាយុវជនដែលដល់អាយុឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។ ទង្វើនោះក្លាយជាប្រវេណីរបស់គ្រួសារប្រជាជនមួយចំនួនសំខាន់ គឺគ្រួសារជនរួមជាតិខ្មែរ ស្ដែងច្បាស់ពីភាពស្វាហាប់ចូលរួមកម្លាំង របស់ខ្លួនក្នុងការការពារមាតុ ប្រទេស៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ