• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ផែនការចាត់តាំងសប្តាហ៍វប្បធម៌ ទេសចរណ៍ - សមោសរគ្រឿងបរិភោគ ណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក ខេត្តត្រាវិញ ឆ្នាំ ២០២២

20/10/2022 08:27

សប្តាហ៍វប្បធម៌ ទេសចរណ៍ - សមោសរគ្រឿងបរិភោគណាមបូភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក តែងបានខេត្តត្រាវិញ ចាត់តាំងឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តការពង្រឹង អភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាម បូនិយាយរួម ជនរួមជាតិខ្មែរខេត្តត្រាវិញនិយាយដោយឡែក។ អ្នកយកសារព័ត៌មានកាសែតត្រាវិញខេមរភាសាបានធ្វើ បទសម្ភាសន៍ជាមួយលោក យ៉ឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអំពីផែនការចាត់តាំងសប្តាហ៍វប្បធម៌ -ទេសចរណ៍ - សមោសរគ្រឿងបរិភោគណាមបូភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ នា ពេលខាងមុខនេះ។

លោកយ៉ឿងហ្វាងស៊ុម។

 

     អ្នកយកសារព័ត៌មាន៖
      សប្តាហ៍វប្បធម៌-ទេសចរណ៍ - សមោសរ គ្រឿងបរិភោគណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ មានទ្រង់ទ្រាយ និងរយៈពេលចាត់តាំងយ៉ាងណាដែរ ជំរាបប្រសាសន៍លោក?
     លោកយ៉ឿងហ្វាងស៊ុម៖
     អនុវត្តតាមកិច្ចចង្អុលការរបស់គណៈចាត់តាំងសប្តាហ៍វប្បធម៌ទេសចរណ៍ - សមោសរគ្រឿង បរិភោគណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ មន្ទីរវប្បធម៌ កីឡា  និងទេសចរណ៍បានបន្តការអនុវត្តន៍ផែនការសហការជាមួយបណ្តាមន្ទីរ ស្ថាប័ន ផ្នែកខេត្តដែលពាក់ព័ន្ធដើម្បីចាត់តាំងពិធីនេះឲ្យសម្រេចជោគជ័យជាស្ថាពរ។ សប្តាហ៍វប្បធម៌ ទេសចរណ៍ -  សមោសរគ្រឿងបរិភោគណាមបូភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ មានទ្រង់ទ្រាយថ្នាក់ខេត្ត និងអញ្ជើញបណ្តាខេត្ត ទីក្រុង ក្នុងតំបន់វាលរាបទន្លេគឺវឡុងចូលរួមផងដែរ ដោយ មានសកម្មភាពសំខាន់ ១៥ យ៉ាង។ ប្រព្រឹត្តឡើង ក្នុងរយៈកាល ០៧ ថ្ងៃ ចាប់តាំងពីថ្ងៃទី ០២ -០៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
     ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ទេសចរណ៍- សមោ សរគ្រឿងបរិភោគណាមបូ ចាត់តាំងបើកពិធីនៅ វេលាម៉ោង ២០ រាត្រីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅនឹងទីលាននៃមជ្ឈមណ្ឌលសន្និបាតខេត្ត មានកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយវិទ្យុទូរទស្សន៍ ត្រាវិញ។ នេះជាព្រឹត្តិការណ៍សំខាន់រួមចំណែកញុាំងឲ្យពិធីបុណ្យអកអំបុកឆ្នាំ ២០២២ កាន់តែមានអត្ថន័យ ស្តែងឡើងភាពសាមគ្គីទូទាំងប្រជាជាតិ ពង្រីកអត្តសញ្ញាណវប្បធម៌របស់ខេត្ត និងជំរុញមាំការចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងសហគមន៍បណ្តាជនជាតិក្នុងខេត្ត ព្រមទាំងចងសម្ព័ន្ធភាពជាមួយបណ្តាខេត្ត ទីក្រុងក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តកាន់តែរីកចម្រើន។
     បន្ទាប់ពីចាត់តាំងបើកពិធី មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក៏សហការអនុវត្តសកម្មភាពជាច្រើនដូចជា៖ ចាត់តាំងបរិយាកាសគ្រឿងបរិភោគណាមបូដោយមានប្រធានបទ “បរិយាកាសធ្វើនំប្រពៃណី និងគ្រឿងបរិភោគនៅខេត្តត្រាវិញ។  ចាត់តាំងគណៈប្រតិភូអញ្ជើញទៅអង្កេតពិនិត្យ ឧទ្ទេសនាមតំបន់ទេសចរណ៍ថ្មីរបស់ខេត្ត ដើម្បីកសាងវិស័យទេសចរណ៍ក្នុងខេត្តឲ្យរីកចម្រើនជាងទៀត។ សហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទចាត់តាំងផ្សារណាត់ពាណិជ្ជកម្មតាមរយៈប្រធានបទ “ផ្សារណាត់ជំរុញឧស្សាហពាណិជ្ជកម្មជនបទ  ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ ២០២២ និងឧទ្ទេសនាមស្ងើចសរសើរផលិត ផល OCOP ផលិតផលភូមិរបរខេត្តត្រាវិញ” ។  នេះជាសកម្មភាពប្រារព្ធឡើង ០៧ ថ្ងៃ មុននឹងចាត់តាំងពិធីបុណ្យអកអំបុក។
     អ្នកយកសារព័ត៌មាន៖
     ដើម្បីបន្តការបង្កើន “កត្តាសំខាន់” សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ តើខេត្តមានចាត់តាំងកម្មវិធី អ្វីថ្មីដែរទេ បើប្រៀបនឹងឆ្នាំមុនៗ ជំរាបប្រសាសន៍លោក?
     លោកយ៉ឿងហ្វាងស៊ុម៖
     ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩ រាតត្បាត ស្មុគស្មាញទើបបណ្តាពិធីបុណ្យផ្សេងៗ ក៏ដូចជាសកម្មភាពវប្បធម៌ កីឡាក្នុងខេត្តត្រូវផ្អាកទាំង អស់។ ដើម្បីស្តាឡើងវិញបណ្តាសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ក្នុងខេត្តបានប្រព្រឹត្តឡើងដូចដើមវិញ ពិធីបុណ្យអកអំបុកឆ្នាំ ២០២២ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានចាត់តាំងបណ្តាសកម្មភាពមានទ្រង់ទ្រាយធំជាងមុនៗ ដោយមានការចូលរួមពីបណ្តាខេត្ត ទីក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង ។ ជាពិសេស មានចាត់តាំងឧទ្ទេសនាម ស្ងើចសរសើរផលិតផល OCOP ផលិតផលតំបន់របររបស់ខេត្តត្រាវិញ ដែលមានល្វែងមុខទំនិញជាង ៣០០ ល្វែង។ អំពីកម្ម វិធីសិល្បៈ មានចាត់តាំងកម្មវិធីថ្មីគឺពិធីសមោសរ រាំកម្សាន្តរបស់សិល្បករ-ការិនីមិនជំនាញខេត្តត្រាវិញ ចាត់តាំងនៅវេទិកាធំនារមណីយដ្ឋានគូស្រះស្រី។
      អ្នកយកសារព័ត៌មាន៖
     សូមលោករៀបរាប់សង្ខេបអំពីកម្មវិធីសំខាន់ៗ នៃរាត្រីចាត់តាំងពិធីបុណ្យអកអំបុក (រាត្រីពេញបូណ៌មីខែកត្តិក) នៅរមណីយដ្ឋានគូស្រះស្រី ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ អប់រំយុវជនបន្តការពង្រឹក អភិរក្ស និងអភិវឌ្ឍន៍ពិធីបុណ្យអកអំបុក ជំរាបប្រសាសន៍លោក?
      លោកយ៉ឿងហ្វាងស៊ុម៖
     ពិធីបុណ្យអកអំបុក សំពះព្រះខែ នឹងប្រារព្ធឡើងនៅវេលាម៉ោង ១៩ នៃរាត្រីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅតំបន់វប្បធម៌-ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី។ មានចាត់តាំងកម្មវិធីសិល្បៈ ដោយមានបណ្តាអង្គភាពសិល្បៈជំនាញក្នុង និងក្រៅខេត្ត អញ្ជើញចូលរួមសំដែងសិល្បៈជូនទស្សនិកជន និងភ្ញៀវទេសចរទស្សនាកម្សាន្ត ដោយបានស្ថានីយ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ដើម្បីផ្សាយពត៌មានជូនទស្សនិកជនក្នុងទូទាំងប្រទេស ដើម្បីស្វែងយល់បណ្តាល្វែងតាំងពិព័ណ៍ផលិតផលរបស់ ០៩ ស្រុក ទីក្រុង ក្នុងនោះមានប្រគំឧបករណ៍ភ្លេងបុរាណ រាំឆៃយុាំបង្ហាញឈុត សម្លៀកបំពាក់ជាដើម ពោរពេញដោយអត្តស ញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ទន្ទឹមនឹងនោះក៏មានចាត់តាំងក្បួនដង្ហែលយប្រទីប និងបណ្តែតប្រទីបជ្វាលា បង្កឲ្យបរិយាកាសបុណ្យអកអំបុកនៅ រមណីយដ្ឋានគូស្រះស្រីកាន់តែមានភាពឱឡារិកអធិកអធម ។ ក្នុងកម្មវិធីនេះដែរ ក៏មានចាត់តាំងជូនអំណោយដល់សិស្សក្រីក្រជាជនជាតិខ្មែរ ព្រមទាំងជូនរង្វាន់ដល់បណ្តាអង្គភាពដែលចូល រួមសមោសរសិល្បៈរបាំជាដើម៕
អ្នកយកសារព័ត៌មាន៖ សូមថ្លែងអំណរអរគុណលោកយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេលសំណេះសំណាលជាមួយយើងខ្ញុំ !
                                                                                                                             អនុវត្តដោយ៖ សុជា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.