27/01/2023 08:33
ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ធ្វើអធិបតីអង្គសន្និបាតផ្សព្វផ្សាយផែនការធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ចុះថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ របស់រដ្ឋាភិបាល។
ឆ្នាំ ២០២២ សេដ្ឋកិច្ច-សង្គមរបស់ខេត្តសម្រេចបាន ២០/២៣ ភាគកម្រិត និងសម្រេចលើសផែនការ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចមានការវិវឌ្ឍន៍យ៉ាងសកម្ម GRDP គិតជាមធ្យមលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៧០,៧ លានដុង សម្រេច ១០៥,៥% នៃសេចក្តីសម្រេចចិត្ត ប្រមូលថវិកាផ្ទៃក្នុងសម្រេចបាន៥.៣៥៨ ពាន់លានដុង កើន ៦,៣៦%។ ការងារសុខុមាលភាពសង្គមបន្តបានយកចិត្តទុកដាក់ វប្បធម៌ អប់រំមានជំហាមនរីកចម្រើនជាបន្ត សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា។
ទម្រង់ដាំត្រសក់ផ្អែម។
ដើម្បីអនុវត្តតាមគោលលំនាំឆ្នាំ ២០២៣ «សាមគ្គី ក្រឹត្យវិន័យ ភាពក្លាហានអង់អាចរវៀសរវៃ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ទាន់ពេលនិងមានប្រសិទ្ធភាព» និងបណ្តាសារសំខាន់ៗបញ្ជាការ គ្រប់គ្រងរបស់រដ្ឋាភិបាល គូសសញ្ញាបីភាគបួននៃផ្លូវឆ្នោះទៅការអនុវត្តន៍ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥ និងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី ១១ ខិតខំសម្ទុះកំណើនបង្កើន GRDP របស់ខេត្តសម្រេចបានពី ៧,៥% ឡើងទៅប្រៀបជាមួយឆ្នាំ ២០២២ ក៏ដូចជាភាគកម្រិតសំខាន់ៗផ្សេងទៀតដែលបានដាក់ចេញក្នុងឆ្នាំ ២០២៣។ គណៈកម្មាធិការប្រជាជនខេត្តបានកសាងផែនការធ្វើលម្អិតអនុវត្ត សេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ជាមួយយុទ្ធសាស្រ្តទម្លុះទម្លាយឆ្ពោះទៅមុខ ៣ យ៉ាង ភារកិច្ចសំខាន់ៗ ៦ យ៉ាង ក្រុមវិធានការជាក់ស្តែងដែលមានការទាក់ទិនដល់បណ្តាមន្ទីរ ស្ថាប័ន និងមូលដ្ឋានចំនួន ១២ យ៉ាង។
សន្និដ្ឋានសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង សំណូមពរបណ្តាមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីពង្រីកយ៉ាងអតិបរមាបណ្តាចំណុចវិជ្ជមាន លទ្ធផលដែលសម្រេចបានក្នុងបណ្តាឆ្នាំកន្លងដោយយោងតាមតួនាទី ភារកិច្ចដែលបានប្រគល់ជូន ម៉ឺងម៉ាត់ក្នុងការផ្សព្វផ្សាយអនុវត្តត្រឹមត្រូវ ឆាប់រហ័ស មានប្រសិទ្ធភាព ជាក់ស្តែងទៅលើគ្រប់វិស័យភារកិច្ច វិធានការដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល ផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣៕ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។