17/01/2023 08:22
ក្នុងរយៈពេល ២ ថ្ងៃទី ១០-១១ ខែមករា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតលើកទី ១១ គណៈប្រតិបត្តិការបក្ខភាគខេត្ត (បើកទូលាយ) បូកសរុបលទ្ធផលសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ កសាងសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៣។
អញ្ជើញចូលរួមជាអធិបតីសន្និបាត មានបណ្តាសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខា បក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍ បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខា បក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត ធ្វើជាអធិបតីអង្គសន្និបាតលើកទី ១១។ រូបថត៖ គីមឡង
នៅក្នុងអង្គសន្និបាត បណ្តាតំណាង បន្តការពិភាក្សាអំពីបណ្ដាខ្លឹមសារ វាយតម្លៃគុណភាពធ្វើសកម្មភាពរបស់អង្គការចាត់តាំងមូលដ្ឋានបក្ស បក្ខជន អនុវត្តទម្រង់ “ថ្នាក់លើធ្វើគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម” បង្កើនគុណភាពប្រជុំជីវភាពរបស់រណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការចាត់តាំងនយោបាយសង្គម។ អនុវត្តសារាចររបស់គណៈកម្មាធិការបក្សខេត្ត ផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការពង្រីកផលិតផល OCOP របៀបការពារផលិតផលដោយរបៀបណា។ ទន្ទឹមនឹងនោះ សំណូមពរបណ្ដាដំណោះស្រាយលើកកម្ពស់សន្ទស្សន៍លេខលទ្ធភាពប្រជែងថា្នក់ខេត្ត(PCI) អនុវត្តមានប្រសិទ្ធភាពបណ្ដាគោលនយោបាយ អនុវត្តគម្រោងផែនការ បើកទូលាយទីក្រុង កសាងស្រុកជនបទថ្មី ពង្រីកវិស័យទេសចរណ៍ ផ្ដល់គោលការណ៍ឡើងគម្រោងផែនការបែងតំបន់។
តំណាងបានពិភាក្សា រួចកសាងភាគកម្រិតសំខាន់ៗមួយចំនួនក្នុងសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៣ មានអង្គការចាត់តាំងមូលដ្ឋានបក្ស ១០០% សម្រេចភារកិច្ច។ ប្រមូលផ្ដុំប្រជាជនក្នុងអំឡុងអាយុ ៨៥% ចូលក្នុងអង្គការចាត់តាំងនយោបាយ-សង្គម សង្គម-អាជីព។ ខិតខំបង្កើន ប្រភពចំណូល ( GRDP ) ពី ៧,៥% ឡើងទៅប្រៀបជាមួយឆ្នាំ ២០២២។ ខិតខំប្រមូលទុនវិនិយោគទូទាំងសង្គមឲ្យសម្រេច ៣២.០០០ ពាន់លានដុង។ រក្សាលំនឹងឃុំ ១០០% សម្រេចលក្ខឋានជនបទថ្មី ស្រុកថ្កូវសម្រេចលក្ខឋានជនបទថ្មី។ អត្រាពលករបានបណ្ដុះបណ្ដាលសម្រេច ៦៩,៣%។ អត្រាគ្រួសារមានអគ្គិសនីប្រើប្រាស់សម្រេច ៩៩,៦%។ ខិតខំ មានឃុំ សង្កាត់ ទីប្រជុំជន ៩០% និងស្ថាប័ន អង្គភាព សាលារៀនពី ៩៥% ឡើងទៅសម្រេចលក្ខឋានសុវត្ថិភាពអំពីសន្តិសុខ សណ្ដាប់ធ្នាប់។ល។
ចង្អុលការសន្និបាត សមមិត្តង៉ូជីកឿងបានស្ងើចសរសើរចំពោះការប្ដេជ្ញាចិត្ត និងស្នាដៃដែលទូទាំងប្រព័ន្ធនយោបាយ រួមជាមួយប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្តសម្រេចបានក្នុងឆ្នាំ ២០២២។ ជាក់ស្ដែង គឺអនុវត្តសម្រេច និងសម្រេចលើស ២៨/៣០ ភាគកម្រិតសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ មាន ១២ ភាគកម្រិតសម្រេចលើសពីផែនការដាក់ចេញ។
ចង្អុលការអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៣ លេខាគណៈកម្មាធិការបក្សខេត្តបាន សំណូមពរឲ្យផ្ដុំកម្លាំងដឹកនាំអនុវត្តភារកិច្ចសំខាន់ ៦ យ៉ាង ភាពទម្លុះទម្លាយ ៣ យ៉ាង។ បន្តផ្សព្វផ្សាយ អនុវត្តល្អគោលលំនាំសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍”។ ផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពបណ្ដាសេចក្ដីសម្រេចចិត្តរបស់មជ្ឈិមបក្ស របស់គណៈកម្មាធិការបក្សខេត្ត ជាពិសេសគឺបណ្ដាកម្មវិធី ផែនការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៦។
ផ្ដុំកម្លាំងអនុវត្តល្អការងារចាត់តាំង កម្មាភិបាល ផ្លាស់ប្ដូរ បញ្ជូនលៃលកកម្មាភិបាលឲ្យសមស្រប និងមានប្រសិទ្ធភាព។ ផ្សព្វផ្សាយអនុវត្តល្អការងារត្រួតពិនិត្យ ឃ្លាំមើលរបស់បក្សដើម្បីរកឃើញទាន់ពេល រួចក្រើនរំលឹក វិនិច្ឆ័យបណ្ដាបទបំពានតាមការកំណត់។ ផ្ដុំកម្លាំអនុវត្តល្អភារកិច្ចបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម។ បង្កើនកិច្ចចង្អុលការ លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋលើបណ្ដាវិស័យ។ អនុវត្តល្អការងារកែទម្រង់រដ្ឋបាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាល និយោជិត។ បន្តការផ្លាស់ថ្មី រៀបចំអង្គការយន្តការធានាធ្វើសកម្មភាពមានសុពលភាព និងមានប្រសិទ្ធភាព។ ជំរុញមាំការអភិវឌ្ឍន៍រដ្ឋអំណាចឌីជីថល កែលម្អបរិស្ថានវិនិយោគ អាជីវកម្ម បំផុតគឺកែលម្អសន្ទស្សន៍លេខលទ្ធភាពប្រជែងថ្នាក់ខេត្ត និងបណ្ដាសន្ទស្សន៍លេខពាក់ព័ន្ធដល់ការកែទម្រង់រដ្ឋបាល។ បន្តការផ្លាស់ថ្មី និងលើកកម្ពស់គុណភាពសកម្មភាព តួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្ដាអង្គការចាត់តាំង នយោបាយគ្រប់លំដាប់ថ្នាក់។ ផ្ដុំកម្លាំងកសាងខឿនសេដ្ឋកិច្ចរីកចម្រើនរឹងមាំ ប៉ុន្តែមានភាពទម្លុះទម្លាយឆ្ពោះទៅមុខ ក្នុងនោះមានការផ្ដុំពង្រីកសេដ្ឋកិច្ចសមុទ្រ និងវិស័យទេសចរណ៍។ បន្តចង្អុលកាជ្រួតជ្រាប អនុវត្តភារកិច្ចធ្វើរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ ការផលិតស្ថិរភាព អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេស ចងសម្ព័ន្ធក្នុងការផលិត តម្លៃកំណើន។
ផ្ដុំកម្លាំងទាក់ទាញការវិនិយោគ ពង្រីកអាជីវកម្ម ផ្ដើមអាជីព និងឧបត្ថម្ភអាជីវកម្ម អ្នកវិនិយោគផ្សព្វផ្សាយគម្រោងការ ផលិតធ្វើអាជីវកម្ម។ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្ររបស់តំបន់(ថាមពល ទេសចរណ៍ កែច្នៃ សេវាកម្មបន្ទាប់បន្សំ-logistic ផ្លូវគមនាគមន៍ ដឹកជញ្ជូន)។ ប្ដេជ្ញាវិនិច្ឆ័យបណ្ដាករណីបំពាន រារាំង ធ្វើឱ្យថមថយដល់ការរីកចម្រើនរបស់ខេត្ត។ ផ្សព្វផ្សាយអនុត្តផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣ ត្រូវតាមការកំណត់ តាមលំដាប់លំដោយអាទិភាពធានាពង្រីកដល់កម្រិតអតិបរមាអំពីតម្លៃ ប្រសិទ្ធភាពវិនិយោគ។ ផ្ដុំកម្លាំងជំរុញមាំសម្ទុះអនុវត្តចាប់តាំងពីដើមឆ្នាំ ២០២៣។ សហការបានល្អជាមួយស្ថាប័នមជ្ឈិមជំរុញល្បឿនផ្សព្វផ្សាយបណ្ដាគម្រោងការដែលស្ថាប័នមជ្ឈិមធ្វើជាម្ចាស់វិនិយោគលើភូមិសាស្រ្តខេត្ត៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។