16/08/2022 15:16
រណសិរ្សខេត្តបានផ្ដុំកម្លាំងដឹកនាំ ណែនាំរណសិរ្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបង្កើនការងារ ផ្សព្វផ្សាយនៅបណ្ដាកន្លែងដែលមានជនរួមជាតិរស់នៅច្រើន (ជនជាតិខ្មែរ) ចលនាជនរួមជាតិឲ្យប្រតិបត្តិ និងអនុវត្តបណ្ដាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីសតិអារម្មណ៍មហាសាមគ្គីទូទាំងជនជាតិ គោលនយោបាយជនជាតិ រក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ អំពីគោលដៅពង្រីកសេដ្ឋកិច្ច សង្គម រក្សា សន្តិសុខសណ្ដាប់ធ្នាប់ កសាង និងពង្រឹងមាំធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ល។ ដោយបណ្ដាវិធីសាស្រ្ត ដូចជា៖ តាមរយៈមធ្យោបាយព័ត៌មានមហាជន ឯកសារ ខិត្ត បណ្ណ តាមរយៈបណ្ដាសន្និបាត ប្រជុំជីវភាពប្រចាំខែរបស់គណៈការងាររណសិរ្ស និង បណ្ដាសាខាសមាគមអង្គការមហាជននៅតំបន់អាសយជន បណ្ដាសកម្មភាពជួបសំ ណេះសំណាល សួរសុខទុក្ខ ប្រសិទ្ធពរសមណស័ក្ដិ អ្នកមុខអ្នកការ ព្រះសង្ឃ និងជនរួមជាតិ បរិស័ទពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត។
លោកង្វៀងវ៉ាំងត្រៀកប្រគេនទេយ្យវត្ថុព្រះឧបជ្ឈាយ៍ថាច់វ៉ាយ។ រូបថត៖ ឯកសារ
សហការជាមួយបណ្ដាអង្គការជាសមាជិកផ្សព្វផ្សាយ ចលនាជនរួមជាតិឲ្យសកម្មជ្រោម ជ្រែង និងចូលរួមអនុវត្តមានប្រសិទ្ធភាពបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិដែល បណ្ដាផ្នែក បណ្ដាថ្នាក់បំផុសចលនា បំផុតគឺចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជន បទថ្មី ទីក្រុងអារ្យធម៌” ចលនា “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណា ម” ចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមដៃដើម្បីអ្នកក្រីក្រ មិនទុកឲ្យអ្នកណាម្នាក់ នៅពីក្រោយ” ឬបណ្ដាសកម្មភាពសុខុមាលភាព ជ្រោមជ្រែងការអំពាវនាវរបស់រណសិរ្ស អំពីការឧបត្ថម្ភជនរួមជាតិត្រូវរងគ្រោះធម្មជាតិ អាសន្នរោគ ឆ្លងតាមរយៈនោះរួមចំណែក ជាក់ស្ដែងក្នុងលទ្ធផលកសាងជនបទថ្មី និងគោលដៅកាត់បន្ថយភាពក្រីក្រស្ថិរភាពរបស់ ខេត្ត លើកកម្ពស់ស្មារតីសាមគ្គី ផ្សារភ្ជាប់រវាងសហគមន៍បណ្ដាជនជាតិក្នុង និងក្រៅខេត្ត ។
រណសិរ្សធ្វើអធិបតី សហការជាមួយបណ្ដាអង្គការជាសមាជិក និងបណ្ដាស្ថាប័នសមត្ថកិ ច្ចចាត់តាំងសង្កេតពិនិត្យបញ្ហាសំខាន់ៗជាច្រើនបានសង្គមយកចិត្តទុកដាក់ ចូលរួមគបវាល់យោបល់ ធ្វើវិវេចនកម្មសេចក្ដីព្រាងសារលិខិតរបស់បក្ស រដ្ឋស្ដីពីគោលនយោបាយជនជាតិ ការងារជនជាតិ និងគោលការណ៍ពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមទាក់ទងដល់ជនរួមជាតិ ឆ្លងតាមរយៈនោះមានសំណើជាក់ស្ដែង រួមចំណែកការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មូលដ្ឋានក្នុងតំបន់ជនជាតិ។ សហការជាមួយបណ្ដាស្ថាប័នមាន សមត្ថកិច្ចពិភាក្សា ឧទ្ទេសនាមបណ្ដាអ្នកដែលឆ្នើម គ្រប់សម្បទាចូលរួមឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ដើម្បីតំណាង ការពារផលប្រយោជន៍ និងកាតព្វកិច្ចរបស់ជនរួមជាតិក្នុងខេត្ត។
តាមប្រសាសន៍របស់លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទន្ទឹមនឹងការប្រមូលផ្ដុំ ចលនាបណ្ដាបុគ្គលឆ្នើមចូលរួមសមាជិកគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ គិតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងអង្គភាពថ្នាក់ស្រុក ថ្នាក់ឃុំមួយចំនួនក៏បានបង្កើតបណ្ដាក្រុមប្រឹក្សា គណៈប្រឹក្សា ក្រុមប្រឹក្សាអំពីជនជាតិ និងសាសនា។ បណ្ដាអង្គសន្និបា ត សកម្មភាពសំខាន់របស់រណសិរ្សសុទ្ធសឹងមានការអញ្ជើញកងជួរប្រឹក្សាចូលរួមផ្ដោះប្ដូរ គបវាល់យោបល់ និងប្រឹក្សាអំពីបណ្ដាបញ្ហាដែលមានពាក់ព័ន្ធដើម្បីរណសិរ្សមានមូលដ្ឋា នស្រាវជ្រាវដាក់ចេញបណ្ដាវិធីសាស្រ្តអនុវត្តសមស្របជាមួយលក្ខណៈរបស់ខេត្តឬមូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនោះ ឆ្លៀត និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិ និងសាសនាក្នុងកិច្ចការសហការផ្សព្វផ្សាយ ចលនាជនរួមជាតិឲ្យសកម្មអនុវត្តសេចក្ដីសម្រេចចិត្តរបស់បក្ស ផែនការពង្រីកសេដ្ឋកិច្ច សង្គមរបស់រដ្ឋអំណាច កម្មវិធី សកម្មភាពរបស់រណសិរ្ស ជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការប្រឆាំងល្បិចកល “ធ្វើឲ្យប្រែប្រួលសន្ដិភាព” របស់បណ្ដាអានុភាពជាអមិត្ត បង្កើនការពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។
ពិធីចុះកិច្ចសន្យារវាងរណៈសិរ្សមាតុភូមិនិងសមាគមព្រះសង្ឃសាមគ្គីស្នាហាជាតិស្រុកទីវកឹង។ រូបថត៖ តូវៀង
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសហការផ្សព្វផ្សាយ ចលនា សាមគ្គីប្រមូលផ្ដុំព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនអនុវត្តល្អតាមមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីមហាសាមគ្គីទូទាំងជនជាតិ ពង្រីកប្រពៃណីស្នេហាជាតិ រក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកអប់រំបណ្ដុះបណ្ដាលកងជួរបញ្ញវន្តក្នុងយុវជន ព្រះសង្ឃខ្មែរ ចូលរួមអនុវត្តបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ នៅខែឧសភាឆ្នាំ ២០២២ កន្លងហើយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត និងគណៈអចិន្រ្តៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងពិធី ចុះកិច្ចសហប្រតិបត្តិការកម្មវិធីសហការ ដំណាក់កាល ២០២២-២០២៧។ ទន្ទឹមនឹងនោះ ចង្អុលការ ណែនាំថ្នាក់ស្រុកចាត់តាំងចុះកិច្ចសហប្រតិបត្តិការកម្មវិធីសហការសមស្របជាមួយលក្ខណៈជាក់ស្ដែងរបស់បណ្ដាមូលដ្ឋាន។
ដើម្បីអនុវត្តជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាត អាណត្តិកាល ២០១៩-២០២៤ លោកគាងបុណ្យបានឲ្យដឹងថា៖ នៅពេលខាងមុខ រណសិរ្សខេត្តនឹងបន្តជ្រួតជ្រាប និង អនុវត្តម៉ឺងម៉ាត់សេចក្ដីសន្និដ្ឋានលេខ ០១/KL-ĐCT របស់សហប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម “ស្ដីពីផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តធ្វើសកម្មភាពរប ស់រណសិរ្សមាតុភូមិវៀតណាមក្នុងការងារជនជាតិ” ទន្ទឹមនឹងនោះគឺផែនការលេខ ៥៩-KH/TU របស់គណៈអចិន្រ្តៃយ៍បក្សខេត្តស្ដីពី “ចាត់តាំង លើកកម្ពស់ប្រសិទ្ធ ភាពការងារផ្សព្វផ្សាយក្នុងតំបន់ជនជាតិលើភូមិសាស្រ្តខេត្ត” បំផុតគឺសំដៅទៅកាន់មូលដ្ឋាន ស្ដាប់នូវបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន អនុវត្តល្អតួនាទីផ្សព្វផ្សាយ ចលនាសមណស័ក្ដិ អ្នកមុខអ្នកការ អ្នកបួស អ្នកមានប្រជាប្រិយភាពក្នុងជនជាតិ សាសនា សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បង្កជាចលនាបដិវត្តន៍ធំទូលំទូលាយ ចូលរួមកសាង និងការពារមាតុភូមិ ខិតខំដើម្បីបុព្វហេតុអភិវឌ្ឍន៍របស់ខេត្ត ដើម្បីជីវភាពសម្បូរ សប្បាយ សុភមង្គលរបស់ប្រជាជន អនុវត្តជោគជ័យបណ្ដាគោលដៅរួមរបស់បក្ស របស់ប្រទេស និងជនជាតិ៕
ប្រែសម្រួល៖ ថាច់ហ្វាង