• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ផ្ដុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានកសាងស្រុកជនបទថ្មី

15/11/2022 08:21

កាលពីថ្ងៃទី ១១​ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត​ចាត់តាងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តាមូលដ្ឋាន ស្តីពីការងារបង្ការរទប់ស្កាត់អាសន្នរោគ និងស្តាប់របាយការណ៍សម្ទុះការកសាងស្រុកកូវង៉ាង យ្វៀងហាយ និងស្រុកថ្កូវសម្រេចលក្ខឋានស្រុកជនបទថ្មី។

    

            សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតី ។

            តាមរបាយការណ៍របស់អង្គសន្និបាត បច្ចុប្បន្ននេះ សម្ទុះដំណើរការអនុវត្ត នឹងរំសាយប្រាក់ទុនសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយចំនួន នៅយឺតយ៉ាវ បើប្រៀបធៀបជាមួយផែនការដាក់ចេញ។ ការងារកសាងទិដ្ឋភាពបរិស្ថាន បណ្តាកំណាត់ផ្លូវផ្ការបស់ឃុំមួយចំនួនលើភូមិសាស្ត្រស្រុកយ្វៀងហាយ ស្រុកថ្កូវនៅឱនខ្សោយ។ល។ ចំពោះស្រុកកូវង៉ាង អត្រាប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេចតាមការផែនការកំណត់ (ប៉ុន្តែបើគិតលើចំនួនមនុស្សកំពុងស្នាក់នៅលើភូមិសាស្ត្រមូលដ្ឋាន) ថ្វីត្បិតមូលដ្ឋាននឹងខិតខំបន្តបន្ថែមអត្រាគ្របដណ្តប់គាំពារសុខាភិបាល។

សមមិត្ត ឡេវ៉ាំងហាំង មានប្រសាសន៍ក្នុងអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

            ស្ថិតក្នុងសន្និបាត សមមិត្តផាមភឿកត្រាយ នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មឱ្យដឹង៖ វាយតម្លៃបណ្តាលក្ខឋានដែលបានផ្នែកចូលរួមនៅនឹងស្រុកកូវង៉ាងអនុវត្តសម្រេច ស្តីពីលក្ខឋានម្តុំឧស្សាហកម្មរបស់ស្រុកវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រេច ២០% ប្រព័ន្ធទឹកកាកសំណល់ ព្រព័ន្ធអុជបំភ្លឺ វិនិច្ឆ័យប្រព័ន្ធទឹកកាកសំណល់ប្រមូលផ្តុំមិនទាន់សម្រេច។ល។ ស្រុកថ្កូវ លក្ខឋានអគ្គិសនីសម្រេចតាមផែនការកំណត់ គប្បីអំពាវនាវអាជីវកម្ម វិនិយោគក្នុងម្តុំឧស្សាហកម្មរបស់ស្រុក លក្ខឋានទីផ្សារធ្វើអាជីវកម្មធានាសុវត្ថិភាពម្ហូបអាហាមិនទាន់សម្រេច។

            ស្តីពីលក្ខឋានវិស័យសុខភាព វេជ្ជបណ្ឌិត គាងសុខា នាយកមន្ទីរសុខាភិបាលឱ្យដឹង៖ អត្រាចូលរួមក្នុងគាំពារសុខាភិបាលរបស់បណ្តាមូលដ្ឋានមិនទាន់សម្រេចតាមកម្រិតគ្របដណ្តប់សុខាភិបាលគប្បីផ្តុំកម្លាំងអនុវត្តឱ្យស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ ស្តីពីបញ្ជីសុខាភិបាលអេឡិចត្រូនិច។

            ដោយឡែកស្ថានភាពជំងឺកូវីដ-១៩  គប្បីតាមដានឱ្យបានហ្មត់ចត់ ជាពិសេសគឺបណ្តាប្រែរូបថ្មី មិនគប្បីព្រងើយកន្តើយ ធានាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រឹមត្រូវតាមសន្ទុះកំណើន បង្កើនការផ្សព្វផ្សាយដល់ប្រជាជនម្ចាស់ការបង្ការរោគជំងឺ។ ជាពិសេសក្នុងលើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (តាមការត្រៀមបម្រុងចាប់ពីថ្ងៃទី​ ១៥-១៩ វិច្ឆិកា) មុខសញ្ញាមានអាយុពី ០៥-១១ ឆ្នាំ សំណូមពរបណ្តាមូលដ្ឋានគប្បីផ្សព្វផ្សាយឱ្យបានល្អ។

            ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្ត គឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ បណ្តាសមមិត្តជាលេខា ប្រធានគណៈកម្មាធិការប្រជាជនបណ្តាឃុំ គប្បីអនុវត្តយ៉ាងប្តូរផ្តាច់ក្នុងការកសាងបរិស្ថាន​ ដាំដើមឈើពង្រាយតាមបណ្តាកំណាត់ផ្លូវ ធានាល្អអំពីទិដ្ឋភាពបរិស្ថាន។ល។ ទូទាំងប្រព័ន្ធនយោបាយគប្បីត្រូវរួមអនុវត្តចលនា ផ្សព្វផ្សាយការចាក់វ៉ាក់សាំងកូវីដ-១៩ និងបណ្តាជំងឺឆ្លង។ បណ្តាមូលដ្ឋានត្រៀមបម្រុងកសាងផែនការ កម្រិតផែនការ ពង្រីកសេដ្ឋកិច្ច - សង្គម ឆ្នាំ ២០២៣។ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រញាប់អនុវត្តសម្រេចបណ្តាប្រព័ន្ធលូបន្ទាប់បន្សំក្នុងប្រព័ន្ធដំណាក់បូមទឹក​ប្រឡាយ ៣ កុម្ភៈ ធានាបម្រើល្អក្នុងរដូវសម្រក ឆ្នាំ ២០២២-២០២៣។

            ស្តីពីលក្ខឋានកសាងជនបទថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងចង្អុលការ៖​ (១) ស្រុកកូវង៉ាងគប្បីយកចិត្តទុកដាក់ដល់ការរំសាយទុន កសាង អារ្យធម៌ទីក្រុង និងត្រួតពិនិ្យ ពង្រឹងបណ្តាលក្ខឋានដែលសម្រេចបាន។ (២) ស្រុកយ្វៀងហាយគប្បីយកចិត្តទុកដាក់ដល់អត្រាគាំពារសុខាភិបាល បណ្តាឃុំដែលមានបណ្តាលក្ខឋានសម្រេចទាបដើម្បីជម្រុញល្បឿនអនុវត្ត ទីប្រជុំជនឡុងថាញ់ត្រួតពិនិត្យ រៀបចំឡើងវិញសណ្តាប់ធ្នាប់ទីប្រជុំជន។ ចំពោះបណ្តាសំណង់កសាងសារវន្ត គប្បីជំរុញសម្ទុះកំណើន រំសាយទុន។ (៣) បច្ចុប្បន្នស្រុកថ្កូវនៅមាន ០៣ ឃុំមិនទាន់បានទទួលស្គាល់សម្រេចលក្ខឋានកសាងជនបទថ្មី គប្បីផ្តុំកម្លាំងចង្អុលការអនុវត្តសម្រេច ក្នុងឆ្នាំ​ ២០២២ នេះ។

            បណ្តាការងារ ដែលស្ថិតក្នុងវិស័យរបស់មូលដ្ឋាន គប្បីកេណ្ឌប្រមូលប្រភពកម្លាំងធនធាន ប្រជាជនចូលរួម បត់បែងភារកិច្ចទទួលបន្ទុកជាក់ស្តែងដល់គ្រប់ផ្នែក អង្គភាព បង្កើនការឧបត្ថម្ភមូលដ្ឋាន ទន្ទឹមជាមួយនោះ មូលដ្ឋានគប្បីមានកិច្ចសហការព្រមៗ គ្នា ក្នុងពេលផ្សព្វផ្សាយអនុវត្ត៕ប្រែសម្រួល៖សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.