• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ កាល ២០២១-២០១៦៖

23/04/2021 08:28

គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម៖ ដកពិសោធន៍ក្រោយពីការត្រួតពិនិត្យស៊ើបអង្កេត(លើកទី ១)។ ត្រាវិញប្រជុំពិភាក្សាលើកទី ៣។

សន្និបាតយកយោបល់ពិនិត្យ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោត ។​ រូបថត៖ ឌិញកាញ់

    កាលពីថ្ងៃទី ១៥ មេសា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ដើម្បីដកពិសោធន៍ក្រោយពីការ ត្រួតពិនិត្យស៊ើបអង្កេត​ (លើកទី ១) នៃការងារត្រៀម បម្រុងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០១៦។ សត្ថិនៅមណ្ឌល ផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានសមមិត្តង្វៀង វុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាម សមមិត្តផាមតៀកកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត និង ថ្នាក់ដឹកនាំគណៈ ផ្នែក អង្គការមហាជនខេត្ត។
    អនុវត្តតាមផែនការស្តីអំពីការងារត្រួតពិនិត្យ ស៊ើបអង្កេតការងារត្រៀមបម្រុងបោះឆ្នោតតំណាង រដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០១៦ (លើកទី ១)។ គិតតាំងពីថ្ងៃទី ១៩-៣១ មីនាឆ្នាំ ២០២១ គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ចាត់ក្រុមប្រតិភូការងារ ០៥ ក្រុមត្រួតពិនិត្យស៊ើបអង្កេតការងារត្រៀមបម្រុង បោះឆ្នោតនៅនឹង ១៦ ខេត្ត ទីក្រុងក្នុងទូទាំងប្រ ទេស។ ការងារជ្រួតជ្រាបផ្សព្វផ្សាយបណ្តាឯកសារចង្អុលការការងារបោះឆ្នោតរបស់មជ្ឈិមនៅ នឹងបណ្តាមូលដ្ឋានតែងអនុវត្តបានត្រឹមត្រូវគ្រប់ គ្រាន់ ទូលំទូលាយដល់គ្រប់ថ្នាក់ គ្រប់ផ្នែកនៅលើភូមិសាស្ត្រខេត្ត។
     តាមការត្រៀមបម្រុងចាប់ពីថ្ងៃទី ២០ មេសា - ២២ ឧសភា ឆ្នាំ ២០២១ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបង្កើត ក្រុមប្រតិភូការងារ ០៥ ក្រុម ត្រួតពិនិត្យស៊ើបអង្កេតនៅនឹង ១៧ ខេត្ត ទីក្រុងស្ថិតក្រោមឱវាទ មជ្ឈិម៕
     *កាលពីថ្ងៃទី ១៥ មេសាគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តចាត់តាំងសន្និបាតពិភាក្សាលើកទី ៣ ដើម្បី ជ្រើសរើស បង្កើតបញ្ជីរាយនាមពេញសិទ្ធិបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០១៦។ សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមរួមជាមួយនឹងបណ្តាអនុប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ធ្វើជាអធិបតីសន្និបាត។
     តាមសេចក្តីរបាយការណ៍របស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត គិតតាំងពីថ្ងៃទី ២២ មីនា-០៩ មេសា ឆ្នាំ ២០២១ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមបណ្តាឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តសហការជាមួយនឹងគណៈកម្មាធិការប្រជាជនរួមថ្នាក់ចាត់តាំងសន្និបាតយកយោ បល់ពិនិត្យ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែង ស្នាក់នៅបាន ០៩ លើករបស់ ០៩ បេក្ខជនចេញ ឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ អាណត្តិកាល ២០២១-២០២៦។ លទ្ធផល ក្នុងចំនួនបេក្ខ ជន ០៩ នាក់ចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ បានចាត់តាំងយកយោបល់ មាន ០៩/០៩ នាក់បានម្ចាស់ឆ្នោតនៅកន្លែងស្នាក់ នៅអនុម័តិទំនុកចិត្តជាមួយនឹងអត្រាយល់ព្រមបេក្ខជនចេញឈរឆ្នោតម្នាក់សម្រេច ១០០%។
     ស្ថិតនៅសន្និបាតពិភាក្សាលើកទី ៣ ស្ថិតលើមូលដ្ឋានពិភាក្សាសម្បទារបស់តំណាងរដ្ឋសភា សម្បទារបស់តំណាងក្រុមប្រឹក្សាប្រជាជន រចនាសមាសភាព ចំនួនមនុស្សរបស់ស្ថាប័ន អង្គការ ចាត់តាំង អង្គភាពឧទ្ទេសនាមបេក្ខជនចេញឈរ ឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជា ជនខេត្ត និងរបាយការណ៍លទ្ធផលយកយោបល់ ពិនិត្យ និងការទំនុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែង ស្នាក់នៅចំពោះបេក្ខជនចេញឈរឆ្នោតតំណាង រដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនខេត្តអាណត្តិកាលទី ១០ ដោយបានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមបណ្តាឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តសហការជាមួយនឹងគណៈកម្មាធិការប្រជាជនរួមថ្នាក់ចាត់តាំងតាំងពីថ្ងៃទី ២២ មីនាដល់ ថ្ងៃទី ០៩ មេសា ឆ្នាំ ២០២១ សន្និបាតបានអនុម័តិឯកភាពបង្កើតបញ្ជីរាយនាមបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ អាណត្តិកាល ២០២១-២០២៦ ចំនួន ០៨ នាក់  និងបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦ ចំនួន ៨៣ នាក់។
    មានយោបល់ក្នុងអង្គសន្និបាតនេះ សមមិត្តង្វៀងវុាំងត្រៀកសង្កត់ធ្ងន់ថា៖ សន្និបាតពិភាក្សា លើកទី ៣ នេះគឺជាសន្និបាតទីបញ្ចប់ (លើកទី ០៥) ក្នុងការកំណត់ ០៥ ជំហានរបស់ការងារពិភាក្សា ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោត។គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តា ស្រុក ទីក្រុង ទីផ្សាររួមខេត្ត គប្បីប្រមូលផ្តុំចាត់តាំងល្អសន្និបាតពិភាក្សាលើកទី ៣ បន្ទាប់ពីនោះប្រញាប់ផ្ញើសេចក្តីកំណត់ហេតុ និងបញ្ជីរាយនាមបណ្តាបេក្ខជនគ្រប់សម្បទាចេញឈរឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនរួមថ្នាក់ដល់បណ្តាស្ថាប័នដែល មានការទាក់ទិនត្រឹមត្រូវតាមសេចក្តីកំណត់ (យឹត បំផុតកឺនៅថ្ងៃទី ២៣ មេសា ឆ្នាំ ២០២១)៕
    * ទីវកឹង មានបេក្ខជន ៥៣ នាក់គ្រប់ សម្បទា  ចេញឈរឆ្នោតតំណាងក្រុមប្រឹក្សា ប្រជាជន នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦
    កាលពីថ្ងៃទី ១៦ មេសា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ទីវកឹងចាត់តាំងសន្និបាតពិភាក្សាលើកទី ៣ ដើម្បីជ្រើសរើស និងបង្កើតបញ្ជីរាយនាមបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ គិតតាំងពីថ្ងៃទី ២២ មីនា-១០ មេសា ឆ្នាំ ២០២១ គណៈអចិន្រ្តៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាឃុំ សង្កាត់ ទីប្រជុំជនក្នុងស្រុកសហការជាមួយនឹងគណៈកម្មាធិការប្រជាជនរួមថ្នាក់ចាត់តាំងសន្និបាតយកយោបល់ពិនិត្យ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅបាន ៣៦ លើកចំពោះ ៥៤ បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជា ជនស្រុកនីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ ដោយមានម្ចាស់ឆ្នោត ២.៣៧៣ នាក់ចូលរួម។ លទ្ធផលមាន ៥៤/៥៤ នាក់បានម្ចាស់ ឆ្នោតអនុម័តិទំនុកចិត្តជាមួយនឹងអត្រាសម្រេច ១០០% ។ ថ្វីត្បិត ដល់ពេលនេះនៅមានបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជន ស្រុក ០១ ករណីជួបប្រទះបញ្ហាអំពីសុខភាពបាន ជាមិនបានចេញឈរឆ្នោត។ ហេតុដូច្នោះបញ្ជីរាយនាមបេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សា ប្រជា ជនស្រុកទីវកឹងនីតិកាលទី ១០ អាណត្តិ កាល ២០២១-២០២៦ បន្ថយចុះនៅតែ ៥៣ នាក់បោះជ្រើសយក ៣១ តំណាង៕
    *ស្រុកថ្កូវ៖ តាមសេចក្តីរបាយការណ៍ គិត តាំងពីថ្ងៃទី ២២ មីនា-១០ មេសា ឆ្នាំ ២០២១ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមបណ្តាឃុំ សង្កាត់ ទីប្រជុំជនក្នុងស្រុក សហការជាមួយនឹងគណៈកម្មាធិការប្រជាជនរួម ថ្នាក់ចាត់តាំងសន្និបាតយកយោបល់ពិនិត្យ និង ទំនុកចិត្តរបស់ម្ចាស់ឆ្នោតនៅកន្លែងស្នាក់នៅបាន ៤១ លើកដោយមានម្ចាស់ឆ្នោត ២.៦៤០ នាក់ ចូលរួមបំពេញយោបល់ចំពោះ ៦៣ បេក្ខជនចេញ ឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនស្រុក អាណត្តិ កាល ២០២១-២០២៦។ សន្និបាតពិភាក្សាលើក ទី ៣ បានអនុម័តិឯកភាពបង្កើតបញ្ជីរាយនាម ៥៩ បេក្ខជនចេញឈរឆ្នោតតំណាងក្រុមប្រឹក្សា​ ប្រជាជនស្រុកថ្កូវនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦។ ជាមួយនឹងរចនាបេក្ខជន ជាជន​ជាតិខ្មែរស្រូបយកអត្រា ៤៨,៣% បេក្ខជន ជាភេទនារីស្រូបយកអត្រា ៣៧,៩% បេក្ខជនវ័យ ក្មេងស្រូបយកអត្រា ៣៩,៧% បេក្ខជនក្រៅបក្ស ស្រូបយកអត្រា ១០,៣% និងបេក្ខជនចេញឈរ ឆ្នោតសាជាថ្មីឡើងវិញស្រូបយកអត្រា ៥៩,៥%៕
    *កូវង៉ាង៖គិតតាំងពីថ្ងៃទី ២២ មីនា-១០ មេសា ឆ្នាំ ២០២១ គណៈអចិន្រ្តៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាឃុំ សង្កាត់ ទីប្រជុំជនក្នុងស្រុកសហការជាមួយនឹង គណៈកម្មាធិការប្រជាជនរួមថ្នាក់ចាត់តាំងសន្និបាតយកយោបល់ពិនិត្យ និងទំនុកចិត្តរបស់ម្ចាស់ ឆ្នោតនៅកន្លែងស្នាក់នៅបាន ៩៧ លើកដោយ មានម្ចាស់ឆ្នោត ៧.០៣១ នាក់ចូលរួមបំពេញយោបល់ចំពោះ ៥៦ បេក្ខជនចេញឈរឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនស្រុកនីតិកាលទី ១២ អាណត្តិ កាល ២០២១-២០២៦។ សន្និបាតពិភាក្សាលើក ទី ៣ បានអនុម័តិឯកភាពបង្កើតបញ្ជីរាយនាម ៥៤ បេក្ខជនគ្រប់សម្បទាចេញឈរឆ្នោតតំណាង ក្រុមប្រឹក្សាប្រជាជនស្រុកកូវង៉ាងនីតិកាលទី ១២ អាណត្តិកាល ២០២១-២០២៦។ ក្នុងនោះវ័យ ក្មេងមានអាយុក្រោម ៤០ ឆ្នាំ ២៧ នាក់ស្រូប យកអត្រា ៥០% នារី ២៥ នាក់ ស្រូបយកអត្រា ៤៦,៣% ជនជាតិខ្មែរ ១២ នាក់ស្រូបយកអត្រា ២២,២% បេក្ខជនក្រៅបក្ស ០៨ នាក់ស្រូបយក អត្រា ១៤,៨% និងបេក្ខជនចេញឈរឆ្នោតសាជា ថ្មីឡើងវិញ ១៧ នាក់ ស្រូបយកអត្រា ៣១,៥%។
    ក្រោយពីសន្និបាតពិភាក្សាលើកទី ៣ នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្រុក ទីក្រុង ទីផ្សាររួមខេត្ត សហការជាមួយនឹងគណៈកម្មាធិការប្រជាជនរួម ថ្នាក់ចាត់តាំងសន្និបាតដើម្បីប្រកាសជូនបណ្តាបេក្ខជនចេញឈរឆ្នោតនូវបណ្តាខ្លឹមសារជាសារ វន្តអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីទុកឱ្យ បណ្តាបេក្ខជនកសាងកម្មវិធីត្រៀបបម្រុងកម្មវិធី ធ្វើសកម្មភាពរបស់ខ្លួនដើម្បីជួបសំណេះសំណាល ជាមួយនឹងម្ចាស់ឆ្នោតចលនាបោះឆ្នោត។ ពេល វេលាជួបសំណេះសំណាលជាមួយនឹងម្ចាស់សម្រាប់ បេក្ខជនចលនាបោះឆ្នោតតាំងពីថ្ងៃទី ០៤ ឧសភា​រហូតដល់ថ្ងៃទី ២០ ឧសភាឬប្ជប់មុនពេល បោះ​ឆ្នោត ២៤ ម៉ោងនឌថ្ងៃទី ២២ ឧសភាឆ្នាំ ២០២១៕   

   ហុងភុក-ថាញ់ក្វាង-ឌិញកាញ់-រតនា

 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.