27/10/2020 08:54
គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់បណ្តាអង្គភាព ។
កាលពីរាត្រីថ្ងៃទី ២៣ តុលា នៅវេទិកា តំបន់ទេសចរណ៍រមណីយដ្ឋានគូស្រះស្រី មន្ទីរវប្បធម៌កីឡា និង ទេសចរណ៍ខេត្ត ចាត់តាំងបើកពិធីសមោសរសិល្បៈមហាជនខ្មែរ ខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០ ។ សមោ សរលើកនេះទាក់ទាញ សិល្បករ សិល្បការិនីមិនជំនាញ និងសិស្ស និស្សិត ជិត ២៨០ នាក់ របស់ ០៧ អង្គភាព ស្រុក ទីក្រុង ក្នុងខេត្ត និងអង្គភាពសាលាមហាវិទ្យាល័យត្រាវិញចូលរួម ។
សមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញលើកទី ៩ ឆ្នាំ ២០២០ រួមមានពីរវគ្គគឺសមោសរកម្មវិធីសិល្បៈ និងសមោសរភ្លេងពិណពាទ្យ។ អង្គភាពនីមួយៗ ចូលរួមសំដែងតិចបំផុត ០៤ ប្រភេទសិល្បៈគឺ ចម្រៀងទោល ចម្រៀងឆ្លើយឆ្លង ចម្រៀងជាពួក ប្រគុំបទភ្លេងទោល ប្រគុំបទភ្លេងជាក្រុម តាមរយៈឧបករណ៍ភ្លេងជនជាតិខ្មែរ ដោយមានបធានបទ៖ សរសើរបក្ស អ៊ំហូ សរសើរប្រវេណីមហាសាមគ្គីទូទាំងប្រជាជាតិ សរសើរគំរូមនុស្សល្អ ការងារល្អក្នុងចលនាស្នេហាជាតិនៅមូលដ្ឋាន។ រូបភាពប្រឡង តាមលំដាប់លេខរៀងដែលបានចាប់ឆ្នោត។ ពេលប្រប្រឡង អង្គភាពនីមួយៗសំដែងតិចបំផុត ៣០ នាទី ច្រើនបំផុត ៤០ នាទី។
បន្ទាប់ពីបើកពិធីសមោសររួច ០៣ អង្គភាពក៏បានចាប់ផ្ដើមប្រឡង គឺ៖អង្គភាពស្រុកទីវកឹង អង្គភាពសាលាមហាវិទ្យាល័យត្រាវិញនិងអង្គភាពស្រុកកាងឡុង កម្មវិធីប្រឡងនឹងប្រព្រឹត្តជាបន្តបន្ទាប់នៅថ្ងៃទី ២៤ និង ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ និងប្រកាសលទ្ធផលជូនរង្វាន់នៅវេលាម៉ោង ១៩ ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ នៅទីតាំងចាត់តាំងប្រឡង៕ ដំណឹង-រូបថត៖ សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។