19/11/2021 09:01
ពិធីបើកបវេសនកាល បន្តផ្ទាល់ថ្នាក់មធ្យមសិក្សាទ្រឹស្ដីនយោបាយ។
ក្នុងរយៈពេលសិក្សាសិក្ខាកាមទាំងអស់នឹងបានសិក្សាស្រាវជ្រាវនូវចំណេះដឹងសំខាន់ៗ និងចាំបាច់អំពីលទ្ធិម៉ាកលេនីន សតិអារម្មណ៍ហូជីមិញ ទស្សនៈគោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋ ជំនាញការងារដឹកនាំ គ្រប់គ្រង មុខជំនាញការងារបក្ស រដ្ឋអំណាច អង្គការមហាជន និងខ្លឹមសារសំខាន់ៗមួយចំនួនទៀតសម្រាប់អនុវត្តទៅក្នុងការងារជាក់ស្ដែង។
ថ្លែងយោបល់ក្នុងពិធីបើកបវេសនកាល បណ្ឌិតផាមក្វឹកថើយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ចាងហ្វាងសាលានយោបាយខេត្តបានសំណូមពរដល់សិក្ខាកាមបណ្ដាថ្នាក់ត្រូវម៉ឹង ម៉ាត់រៀនសូត្រ ប្រតិបត្តិបែបបទរបស់វិទ្យាស្ថាននយោបាយជាតិហូជីមិញ លក្ខន្តិកៈរបស់សាលា ពង្រីកស្មារតីសិក្សាស្រាវជ្រាវ ដោយខ្លួនឯងតាមគោលលំនាំ “ទ្រឹស្ដីទន្ទឹមភាពជាក់ស្ដែង” បង្កើនការពិភាក្សាទៅវិញទៅមកជាមួយគ្រូបង្រៀន និងពិភាក្សារវាងសិស្ស និងសិស្ស ដើម្បីរៀនសូត្រ ឆ្លុះបញ្ចាំងអនុវត្តទៅក្នុងការងារនៅមូលដ្ខាន និងអង្គភាពរបស់ខ្លួន៕ ថាច់ហ្វាង