• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ប្រសិទ្ធភាពពីទម្រង់ "៧ + ១"

20/10/2022 08:37

សមាជិកទម្រង់ “៧ + ១” នៃសាខាសមាគមអតីតយុទ្ធជនភូមិ​អូរត្រាវកំពុងប្រជុំពិគ្រោះការងារផ្សព្វផ្សាយ។

     ទម្រង់ “៧ + ១” របស់សាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវ មានសមាជិក ០៩/១២ នាក់ចូលរួម ក្នុងនោះសមាជិកខ្មែរ ៩៥%។ សមាជិកទម្រង់ “៧ + ១” មានតួនាតីគ្រប់គ្រង ផ្សព្វផ្សាយ  អប់រំគ្រួសារប្រជាជនជិត ១០០ គ្រួក្នុងភូមិអនុវត្តល្អតាមបណ្ដាសេចក្ដីកំណត់នៅមូលដ្ឋាន។
     គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាជិក ទម្រង់ “៧+១” របស់សាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវ ផ្សព្វផ្សាយច្បាប់បង្ការ បង្រ្កាបគ្រឿងញៀន និងឧក្រិដ្ឋជនបានជាង ២០ លើក ជូនប្រជាជនក្នុងភូមិជាង ៥៥៦ គ្រួសារ។ ការផ្សព្វផ្សាយមិនត្រឹមតែជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង អនុវត្តល្អតាមបណ្ដាសេចក្ដីកំណត់ប៉ុណ្ណោះទេ នៅទាំងជួយឲ្យប្រជាជនពង្រីកស្មារតីទទួលខុសត្រូវ ក្នុងកិច្ចសហការជាមួយកងកម្លាំងនគរបាល អនុវត្តល្អចលនារក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ផ្តើមពីទម្រង់ “៧+១” តាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ប្រជាជនក្នុងភូមិបានផ្តល់ព័ត៌មានមានតម្លៃ ០២ ករណី ជូន ដល់កងកម្លាំងនគរបាលនៅមូលដ្ឋានធ្វើការឃាត់ខ្លួនមុខសញ្ញា ០២ នាក់ មកពីតំបន់ដទៃមកជួបជុំគ្នាក្នុងភូមិនៅពេលអធ្រាត្រ មាននិន្នាការប្រព្រឹត្តអំពើបំពានច្បាប់គ្រោះអបាយមុខសង្គម។ ទន្ទឹមនឹងនោះ បណ្តាសមាជិកនៅទាំងអនុវត្តល្អតួនា ទីជាអ្នកសម្រុះសម្រួលបញ្ហាវិវាទក្នុងគ្រួសារប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងចលនារក្សាខ្ជាប់របៀបរស់នៅវប្បធម៌ក្នុងតំបន់ប្រជាជនស្នាក់នៅ។
     លោកថាច់ប៊ូ នៅភូមិអូរត្រាវបានឲ្យដឹងថា៖  ខ្ញុំផ្សារភ្ជាប់នឹងទម្រង់ “៧+១” តាំងពីទើបបង្កើតឡើងរហូតមកទល់ពេលនេះ។ ទន្ទឹមនឹងការអនុវត្តន៍ការងារផ្សព្វផ្សាយច្បាប់ជូនប្រជជន ០៧ គ្រួ សារដែលខ្ញុំទទួលបន្ទុកគ្រប់គ្រង ខ្ញុំនៅទាំងសម្រុះសម្រួលបញ្ហាវ័ណ្ឌទំនាស់តូចតាចក្នុងគ្រួសារទាំងនោះទៀតផង។ ជាក់ស្តែងដូចក្នុងឆ្នាំ ២០២២  មានករណីវ័ណ្ឌទំនាស់រវាងប្តីប្រពន្ធក្មួយថាច់ ម. និងស៊ើងធី ត. បណ្តាលមកពីការប្រច័ណ្ឌនាំឲ្យ ឈ្លោះប្រកែកគ្នា រហូតដល់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។ ក្មួយ ត. បានមករៀបរាប់ប្រាប់ខ្ញុំ អំពីរឿងរ៉ាវរបស់ប្តីគាត់។ ខ្ញុំក៏បានស្វែងយល់ហេតុផលច្បាស់លាស់រួចចុះទៅជួបសំណេះសំណាល ជំរុញទឹកចិត្តដោយភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារដើម្បីឲ្យក្មួយ ម. យល់ដឹងអំពីច្បាប់ និងចេះអធ្យាស្រ័យគ្នាទៅ វិញទៅមករវាងប្តីប្រពន្ធ។ តាំងពីពេលនោះមក ក្មួយ ម.បានកែប្រែចំណុចខ្សោយរបស់ខ្លួន មិន ប្រច័ណ្ឌដូចមុនទៀត រួចសាមគ្គី ប្តីប្រពន្ធកសាង ជីវភាពគ្រួសារសុភមង្គលរហូតមក។
     លោកថាច់ទឺ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូរត្រាវមានប្រសាសន៍ថា៖ ក្នុងការស់នៅពេលខ្លះកើតមានករណីវ័ណ្ឌទំនាស់គ្នាបន្តិចបន្តួច ប៉ុណ្ណោះតែបើមិនដោះស្រាយបានល្អទេនោះ ពិតជាកើតទៅជារឿងរ៉ាវធ្ងន់ធ្ងរ បណ្តាលឲ្យបាត់សណ្តាប់ ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។ បណ្តា សមាជិកទម្រង់ “៧+១” បានពង្រីកស្មារតីទទួល ខុសត្រូវអនុវត្តល្អ ការផ្សព្វផ្សាយ អប់រំច្បាប់ ជូនប្រជាជននៅមូលដ្ឋាន ជាពិសេស សមាជិកទម្រង់នេះ​ បានអនុវត្តល្អការងារសម្រុះសម្រួលបញ្ហាវ័ណ្ឌ ទំនាស់ក្នុងគ្រួសារដែលខ្លួនគ្រប់គ្រងរួមចំណែកក្នុងការរក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។
​​     លោក ថាច់កេវវុាំង ប្រធានសមាគមអតីតយុទ្ធជនឃុំហ៊ីវទឺមានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅភូមិអូរត្រាវតែងបានរក្សាខ្ជាប់។ សម្រេចលទ្ធផលនោះ មានការរួមចំណែកយ៉ាងសកម្មរបស់ទម្រង់ “៧ + ១” របស់សាខាសមាគមអតីតយុទ្ធជនភូមិ ។ បណ្តាសមាជិកទម្រង់នេះ ជាសមាជិកសាខាសមាគមអតីតយុទ្ធជនខ្មែរគាត់ទាំងអស់គ្នាតែងយល់ដឹងអំពីច្បាប់ អំពីទំនៀមទម្លាប់របស់មាមីងក្នុងភូមិ ដូច្នោះហើយ គាត់មានវិធីសាស្រ្ត ផ្សព្វផ្សាយ ដោះស្រាយបញ្ហាវិវាទក្នុងសង្គមគ្រួសារប្រជាជនបានល្អជានិច្ច៕                      អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.