• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រមូលផ្តុំអនុវត្តល្អការងារចូលរួមកសាងបក្ស កសាងរដ្ឋក្នុងឆ្នាំ ២០២១

02/02/2021 09:06

ឆ្នាំ ២០២១ គឺជាឆ្នាំដែលមានអត្ថន័យសំខាន់ចំពោះទូទាំងប្រព័ន្ធនយោបាយគឺជាឆ្នាំប្រព្រឹត្តឡើងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ជាឆ្នាំដំបូងផ្សព្វផ្សាយអនុវត្តសេចក្តី សម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ដើម្បីទុកឲ្យមិត្តអ្នកអានបានយល់ជ្រាលជ្រៅជាងទៀតអំពីតួនាទី ភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ក្នុងការសហការចូលរួមអនុវត្តបណ្តាភារកិច្ចនយោបាយសំខាន់ៗនេះ យើងខ្ញុំបានធ្វើបទសម្ភាសន៍សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។

លោកង្វៀងវ៉ាំងត្រៀក។ រូបថត៖ វ៉ីង្វៀង

     អ្នកយកព័ត៌មាន៖ សូមសមមិត្តជូនព័ត៌មានដល់មិត្តអ្នកអានបានជ្រាបអំពីលទ្ធផលលេចធ្លោដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសម្រេចបានក្នុងឆ្នាំ ២០២០?

       សមមិត្តង្វៀងវ៉ាំងត្រៀក៖ ឆ្នាំ ២០២០ ផ្សព្វផ្សាយកសាងផ្ទះមហាសាមគ្គីជូន​គ្រួសារក្រី​ក្របាន ១៧៥ ខ្នង ជាមួយនឹងថវិកា ០៧ ពាន់លានដុង ធ្វើជាសំណង់អំណរ​មហាសន្និ​បាត​បក្ខភាគខេត្តត្រាវិញលើកទី ១១ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រ​ទេស​លើកទី ១៣ របស់បក្ស។​ ចាត់តាំងល្អបណ្តាសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម(១៨ វិច្ឆិកាឆ្នាំ ១៩៣០-១៨ វិច្ឆិកាឆ្នាំ ២០២០)។ សហការចាត់តាំងបំផុសចលនាធំបាន ០៤ លើក ទាក់ទាញការចូលរួម​របស់ប្រជាជននៅក្នុងនិងក្រៅខេត្តយ៉ាងកុះករ។ ក្នុងនោះ ចលនាមូលនិធិ “សុខុមាលភាពសង្គម” នាអនុស្សាវរីយ៍ឆ្នាំទី ១២០  ទិវាបង្កើតខេត្តជាមួយនឹងចំនួនប្រាក់ និងសម្ភារៈជាង ១៨០ ពាន់លានដុង អំពាវនាវឧបត្ថម្ភធនធានកម្លាំងបង្ការទប់​ស្កាត់អាសន្នរោគកូវីដ-១៩ និងការរាំងស្ងួតជ្រាបជាតិជូរប្រៃបានជាង ៩,៤ ពាន់លានដុង ចលនាមូលនិធិ “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២០ និងឧបត្ថម្ភប្រជាជនបណ្តាខេត្តភាគ​កណ្តាលត្រូវរងព្យុសង្ឃរាទឹកជន់លិចជិត ៧,៥ ពាន់លានដុង បំផុសចលនាកម្មាភិបាល បុគ្គលិកនិយោជិតចូលរួមបរិច្ចាគឈាមបានជិត ១.១០០ ឯកតាឈាម។

         ផ្សព្វផ្សាយឧបត្ថម្ភដល់ ៤៧១ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម (មានអាយុពី ៦០ ឆ្នាំឡើងទៅរស់នៅតែម្នាក់ឯងគ្មានញាតិសន្តាន) ជាមួយនឹងកម្រិតឧបត្ថម្ភក្នុងម្នាក់ក្នុងមួយខែ ៤៥០.០០០ ដុងគាំពារអស់មួយជីវិត។ចាត់តាំងសម្រេចជោគជ័យពិធីប្រឡងរូបថត “ខ្ញុំស្រឡាញ់មុខទំនិញវៀតណាម” ឆ្នាំ ២០២០ សហការអនុវត្តល្អការងារសុើបអង្កេតការអនុវត្តន៍គោលនយោបាយឧបត្ថម្ភដល់ជនជូបលំបាកអាស្រ័យដោយអាសន្នរោគកូវីដ-១៩តាមសេចក្តីសម្រេចចិត្តលេខ ៤២/NĐ-CP​ របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តលេខ១៥/២០២០/QĐ-TTgរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាត់តាំងធ្វើប្រតិកម្មសង្គម រួមបំពេញយោបល់កសាងបណ្តាសេចក្តីព្រាងឯកសារមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ចាត់តាំងហ្វឹកហាត់អំពីជំនាញបាន ០៩ វគ្គជូនដល់កម្មាភិបាល បុគ្គលិក​ កងជួរបំពេញការងាររណសិរ្សគ្រប់លំដាប់ថ្នាក់ និងតំបន់អាសយជនជាង ១.០០០ នាក់។

       អ្នកយកព័ត៌មាន៖ ឆ្នាំ ២០២១ គឺជាឆ្នាំបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦។ ហេតុនេះ រណសិរ្សមាតុភូមិវៀតណាមខេត្តបានត្រៀមលក្ខណៈអ្វីខ្លះឲ្យភារកិច្ចនយោបាយសំខាន់នេះ?

       សមមិត្តង្វៀងវ៉ាំងត្រៀក៖ ចាប់តាំងពីបណ្តាខែចុងឆ្នាំ ២០២០ យើងខ្ញុំបានកំណត់បានការងារភារកិច្ចសម្រាប់ឆ្នាំ ២០២១ ទន្ទឹមនឹងនោះបញ្ជាក់បានឆ្នាំនេះគឺជាឆ្នាំដែលមានអត្ថន័យយ៉ាងសំខាន់យ៉ាងធ្ងន់ធ្ងរសម្រាប់រណសិរ្សមាតុភូមិ។ ជាក់ស្តែងនោះគឺចង្អុលការ និងជ្រួតជ្រាបទូទាំងប្រព័ន្ធនយោបាយរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគប្បីត្រូវមានការត្រៀមលក្ខណៈប្រមូលផ្តុំ ម្ចាស់ការ ជ្រោងខ្ពស់ស្មារតីភារកិច្ចក្នុងការងារសហការអនុវត្តការបោះឆ្នោត ដើម្បីសម្រេចភារកិច្ចរបស់យើងចំពោះបក្ស រដ្ឋ និងប្រជាជន។ ប្រមូលផ្តុំកម្លាំងសិក្សាស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តបានត្រឹមត្រូវតាមស្មារតីនៃបណ្តាឯកសារចង្អុលការ សេចក្តីណែនាំអំពីការងារបោះឆ្នោត អំពីកាលបរិច្ឆេទបោះឆ្នោតរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់គណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់​របស់រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១១៨៦/ ២០២១/UBTVQH ១៤ ចុះថ្ងៃទី ១១ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ ស្តីអំពី “សេចក្តីកំណត់លម្អិតសេចក្តីណែនាំការចាត់តាំងសន្និបាតម្ចាស់ឆ្នោត ការឧទ្ទេសនាមអ្នកចេញឈរឆ្នោត តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ភូមិ ក្រុម ប្រជាជនក្រុងការប្រជុំពិភាក្សា ឧទ្ទេសនាមអ្នកចេញឈរឆ្នោត បង្កើតបញ្ជីរាយនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនក្នុងការបោះឆ្នោតបំពេញ”។

         អ្នកយកព័ត៌មាន៖ ចំពោះការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្កត្រាវិញលើកទី ១១ និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដូចម្តេចខ្លះ? ជម្រាបសមិត្ត?

         សមមិត្តង្វៀងវ៉ាំងត្រៀក៖ សេចក្តីសម្រេចចិត្តមហាសន្និបាតបក្សភាគខេត្តលើកទី ១១ បានឆ្លងក្នុងមហាសន្និបាតគឺជាសំណង់ សមូហភាពដែលបានកសាងដោយប្រាជ្ញា សេចក្តីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់ទូទាំងបក្ខភាគ កងទ័ព និងប្រជាជនខេត្តយើង។ ដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាត យើងខ្ញុំមានផែនការនិងចាត់តាំងផ្សព្វផ្សាយឯកទេសបទសម្រាប់ប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ ចំពោះមុខគឺសំណូមពររណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តគប្បីជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពការចូលរួមកសាងបក្សកសាងរដ្ឋឆ្នាំ ២០២១។

           កម្មាភិបាល បុគ្គលិក និងកងជួរអ្នកធ្វើការងាររណសិរ្ស គណៈការងាររណសិរ្សនៅតំបន់អាសយជនគប្បីសិក្សាស្រាវជ្រាវ ក្តាប់ និងជ្រួតជ្រាបត្រឹមត្រូវអំពីលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១០ បណ្តាចំណុចថ្មី ចំណុចលេចធ្លោ ជ្រួតជ្រាប ជ្រាលជ្រៅ បណ្តាទស្សនៈ គោលដៅ ភារកិច្ច វិធានការក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតអាណត្តិកាល ២០២០-២០២៥ អំពីបណ្តាចំណុចថ្មី សារសំខាន់ ភាពទម្លុះទម្លាយតាមបធានបទមហាសន្និបាតដែលបានដាក់ចេញ។ ឆ្លងតាមនោះ ធ្វើលម្អិតការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតបានជិតដិតជាមួយនឹងស្ថានភាព លក្ខណៈជាក់ស្តែងរបស់មូលដ្ឋានរបស់មូលដ្ឋាន ពិសេសគឺបណ្តាភារកិច្ច វិធានការទាក់ទិនដល់តួនាទី ភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម ពិសេសគឺកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ដោយភ្ជាប់ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រចីរភាពដើម្បីភាពជាក់ស្តែងគោលដៅកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត។

អ្នកយកព័ត៌មាន៖ សូមអរគុណសមមិត្ត៕ ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.