• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រមូលផ្តុំបណ្តាវិធានការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល បង្កភាពព្រមៗគ្នាការយល់ស្របជាឯកច្ឆន្ទទូទាំងសង្គម

17/01/2025 08:32

កាលពីថ្ងៃទី ០៩ ខែមករា សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំដើម្បីស្តាប់របាយការណ៍អំពីស្ថានភាពអនុវត្តការងារផ្លាស់ប្តូរឌីជីថលនៅលើភូមិសាស្ត្រខេត្តតាមរូបភាពផ្សាយបន្តផ្ទាល់ភ្ជាប់ជាមួយនឹងបណ្តាមណ្ឌលនៃបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងថ្នាក់ឃុំ សង្កាត់ ទីប្រជុំជន។

  ទិដ្ឋភាពអង្គប្រជុំ។ រូបថត៖ ម៉ីញ៉ឹង   

ឆ្នាំ ២០២៤ មជ្ឈមណ្ឌលទិន្នន័យរបស់ខេត្តធានាលទ្ធភាពផ្សព្វផ្សាយ ដំណើការបណ្តាការអនុវត្តន៍ មូលដ្ឋានទិន្នន័យប្រើរួមរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជាមួយនឹងម្ចាស់ចំនួន ២១២ គ្រឿង។ ក្នុងទូទាំងខេត្តបច្ចុប្បន្ននេះមានអនុស្ថានីយផ្សាយរលកអាកាសព័ត៌មានចល័តចំនួន ១.២៨៣ កន្លែង (កំពុងផ្សព្វផ្សាយរលកអាកាសពិសោធនកម្មអនុស្ថានីយ ៥G ចំនួន ០៤ កន្លែងនៅលើភូមិសាស្ត្រទីក្រុងត្រាវិញ)។ រក្សាខ្ជាប់បាន ៨៥/៨៥ ឃុំដែលមានកន្លែងបម្រើប្រៃសណីយ៍ គុណភាពសេវាកម្មតែងបានលើកកម្ពស់ ត្រៀមជាស្រេចដើម្បីផ្គត់ផ្គង់សេវាកម្មឱ្យការផ្លាស់ប្តូរឌីជីថលរបស់ខេត្ត។  ក្នុងឆ្នាំ ដកហូតដីកាបញ្ជាក់ហត្ថលេខាឌីជីថលជំនាញប្រើការបាន ៤១៥ ច្បាប់ ផ្តល់ថ្មីដីការបញ្ជាក់ហត្ថលេខាឌីជីថលជំនាញប្រើការបាន ​៣៩៥ ច្បាប់ សព្វថ្ងៃមានដីកាបញ្ជាក់ចំនួន៣.៩៧១ កំពុងធ្វើសកម្មភាពបម្រើហត្ថលេខាឌីជីថលឯកសារ សំណុំលិខិតអេឡេចត្រូនិច។​អនុវត្តសម្រេចការតភ្ជាប់ប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យចំនួន ០៧។ ផ្សព្វផ្សាយដំណើការជាផ្លូវការគ្រឹះស្ថានឌីជីថលចំនួន ១២។ ធ្វឧត្តានកម្មជូនប្រជាជននៅលើភូមិសាស្ត្រខេត្តដំឡើងបញ្ចូល ប្រើប្រាស់បណ្តាលេខកូដ Smart ត្រាវិញបានជិត៩០០.០០០លើកនាក់ ត្រាវិញVneID សេវាកម្មប្រឹក្សាពិនិត្យព្យាបាលជំងឺពីចម្ងាយ បញ្ជីព្យាបាលជំងឺអេឡិចត្រូនិច។ល។ ផ្តល់សច្ចាប័នកម្រិតសុវត្ថិភាពប្រព័ន្ធព័ត៌មានបាន ១៧ ប្រព័ន្ធសម្រាប់បណ្តាស្ថាប័ន អង្គភាពនៅលើភូមិសាស្ត្រខេត្ត លើកកម្ពស់ចំនួនប្រព័ន្ធដែលបានផ្តល់សច្ចាប័នចំនួន ៤៣/៥២ ប្រព័ន្ធ។  

     ប្រព័ន្ធព័ត៌មានដោះស្រាយសំណុំបែបបទរដ្ឋបាលរបស់ខេត្តផ្គត់ផ្គង់បាន ១.៧៤៦ សេវាកម្មសាធារណៈ ទទួលយកសំណុំលិខិតបាន  ២៦៩.៤១៤ ច្បាប់។ ក្នុងឆ្នាំ មានប្រមាណ១៣២.៩៨០លើកបញ្ចូលច្រកចូលសេវាកម្មបញ្ជាក់ព័ត៌មានពលរដ្ឋបម្រើការដោះស្រាយសំណុំបែបបទរដ្ឋបាល បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២៣ កើន ៥០.៥៦៧ លើក ចំនួនលើកទាញយកគិតមកដល់ពេលនេះសរុបរួមប្រមាណ ២១៦.១២១ លើក។

     អំពីសេដ្ឋកិច្ចឌីជីថល មានជាង៧៤អាជីវករ អាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថល មានអាជីវកម្មចំនួន១៩១កន្លែងចូលរួមស្ថានីយដោះដូរទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខេត្ត ជាមួយនឹងផលិតផលចំនួន ៨៨១ ជាមួយនឹងគ្រួសារផលិតកសិកម្មចំនួន៨៩.៨៣២គ្រួសារ ដែលមានគណនេយ្យអេឡិចត្រូនិច Buudien.vn និងមានគ្រួសារចំនួន ៥៩.៨៣០ គ្រួចូលរួមស្ថានីយដោះដូរទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច Voso.vn ជាមួយនឹងផលិតផលគ្រប់ប្រភេទចំនួន១.២៦៤ផលិតផលបានសាយភាយឧទ្ទេសនាមលើស្ថានីយដោះដូរទីផ្សារ។មាន៣៩,១៣%អាជីវកម្មបានច្បាមខ្ជាប់ចូលរួមកម្មវិធីផ្លាសប្តូរឌីជី ថល​ ១០០% អាជីវកម្មតូច និងល្មមប្រើប្រាស់គ្រឹះស្ថានឌីជីថល។ល។

     ថ្លេងយោបល់ចង្អុលការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានសង្កត់ធ្ងន់ថា៖ ពេលខាងមុខនេះ បណ្តាស្ថាប័ន អង្គភាព មូលដ្ឋានបន្តផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ច វិធានការផ្លាស់ប្តូរឌីជីថល ក្នុងនោះប្រមូលផ្តុំអនុវត្តភារកិច្ចសំខាន់ៗដូចជា៖ បណ្តាស្ថាប័ន អង្គភាពគ្រប់គ្រងទិន្នន័យដែលស្ថិតក្នុងបញ្ជីទិន្នន័យប្រើរួម ទិន្នន័យបើករបស់ខេត្តសហការជាមួយនឹងមន្ទីរព័ត៌មាន និងឃោសនាការផ្សព្វផ្សាយបណ្តាវិធីសាស្ត្រដើម្បីផ្គត់ផ្គង់ទិន្នន័យអំពីឃ្លាំងទិន្នន័យរួមរបស់ខេត្ត (អនុវត្តសម្រេចមុនខែមិថុនា ឆ្នាំ ២០២៥) ពិនិត្យឡើងវិញ ធ្វើសម្រេចបណ្តាញផ្ទៃក្នុងរបស់បណ្តាស្ថាប័ន អង្គភាព ធានាកំព្យុទ័ររបស់កម្មាភិបាល បុគ្គលិក​និយោជិតបានបញ្ចូលចូលប្រើប្រាស់បនញតាប្រព័ន្ធព័ត៌មានប្រើរួមរបស់ខេត្តដោយឆ្លងតាមបណ្តាញទិន្នន័យរួម និងឆ្លងតាមឧបករណ៍ការពារសម្ងាត់។ ប្រមូលផ្តុំពិនិត្យឡើងវិញ រកឃើញ និងកែសម្រួលអង្គភាព អង្គការចាត់តាំង បុគ្គលនៅមានការអន់ខ្សោយក្នុងការចាត់តាំងប្រើប្រាស់បណ្តាផ្នែកទន់ប្រើរួម។  ប្រញាប់ពិនិត្យឡើងវិញ និងម៉ឺងម៉ាត់ក្នុងការចាត់តាំងផ្សព្វផ្សាយបណ្តាវិធានការជម្នះបណ្តាសន្ទស្សន៍សន្ទុះនៅទាបដោយឆ្លងតាមរយៈវាយតម្លៃកន្សោមសន្ទស្សន៍ចង្អុលការ បញ្ជាការ និងវាយតម្លៃគុណគភាពបម្រើប្រជាជន បម្រើអាជីវកម្មក្នុងការអនុវត្តន៍បែបបទរដ្ឋបាល សេវាកម្មសាធារណៈតាមរយៈអនុវត្តលើបរិស្ថានអេឡិចត្រូនិចដែលស្ថិតក្នុងភារកិច្ចរបស់ស្ថាប័ន អង្គភាព មូលដ្ឋាន។  

     កសាង និងចាត់តាំងផ្សព្វផ្សាយផែនការអនុវត្តភារកិច្ច វិធានការផ្លាស់ប្តូរឌីជីថលដែលស្ថិតក្នុងភារកិច្ចរបស់ស្ថាប័ន អង្ភភាព មូលដ្ឋាន ជានិច្ចកាលតាមដាន ត្រួតពិនិត្យ ដាស់តឿងការចាត់តាំងអនុវត្តនៅនឹងស្ថាប័ន អង្គភាពដែលស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រង ធានាសម្រេច និងសម្រេចលើសភាគកម្រិតដែលបានប្រគល់ជូន។ជំរុញមាំសកម្មភាពឃោសនាការអំពីការផ្លាស់ប្តូរឌីជីថលរបស់ផ្នែកវិស័យទទួលបន្ទុកដោយច្រើនវិធានការដើម្បីបង្កភាពព្រមៗគ្នាការយល់ស្របជាឯកច្ឆន្ទទូទាំងសង្គមរួមចំណែកពង្រីករដ្ឋអំណាចអេឡិចត្រូនិចឆ្ពោះដល់រដ្ឋអំណាចឌីជីថលពង្រីកសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល របស់ខេត្តក្នុងអនាគត៕ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.