24/08/2021 09:08
លោកង្វៀងវុាំងត្រៀកអញ្ជើញទៅសួរសុខទុក្ខនិងប្រគេនអំណោយដល់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ។ រូបថត៖ ង៉ុកហុង
លោកង្វៀងវុាំងត្រៀកបានផ្ញើពាក្យប្រសិទ្ធិពរដល់ព្រះសង្ឃដូនជី ពុទ្ធបរិស័ទក្នុងខេត្តឲ្យមានសុខភាពបរិបូរ សុខសប្បាយ និងទទួលបុណ្យវូឡាងប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងនោះទទួលស្គាល់ វាយតម្លៃខ្ពស់ ការចូលរួមយ៉ាងសកម្មរបស់ពុទ្ធសាសនាខេត្តយើងចំពោះបុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ កសាងជីវភាពសុខសាន្ត កក់ក្ដៅសុភមង្គល រួមចំណែកជាមួយបក្ខភាគ រដ្ឋអំណាច ប្រជាជនបណ្តាជនជាតិ បណ្តាសាសនាក្នុងខេត្តឆ្លងកាត់រាល់ការលំបាក ទទួលបានលទ្ធផលល្អលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារប្រទេស ជាពិសេសគឺក្នុងពេលដែលអាសន្នរោគជំងឺកូវីដ-១៩ កំពុងរាតត្បាត។ សម្រេចបានបណ្តាលទ្ធផលខាងលើ អាស្រ័យមានការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទក្នុងខេត្ត។ ពង្រីកប្រវេណីស្នេហាជាតិ សាមគ្គី រួមដំណើរជាមួយជនជាតិ យោងលើស្មារតី “ប្រទេសជាតិក្សេមក្សាន្តប្រជាជនសន្តិសុខ” សហការជាមួយរដ្ឋអំណាចមូលដ្ឋាន ប្រតិបត្តិម៉ឹងម៉ាត់បណ្តាវិធាន ការចាំបាច់ក្នុងកាបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមសំណូមពររបស់បក្ស និងរដ្ឋ ដើម្បីរួមកម្លាំងជាមួយទូទាំងប្រជាជនប្តេជ្ញាចិត្តអនុវត្ត “គោលដៅទន្ទឹមគ្នា” គឺផ្តុំកម្លាំងបង្ការទប់ ស្កាត់អាសន្នរោគជំងឺ និងពង្រីកសេដ្ឋកិច្ច៕
ង៉ុកហុង-សុខា