02/07/2021 10:25
គណៈចង្អុលការមានភារកិច្ច ជំនួយឲ្យគណៈកម្មាធិការប្រជាជនខេត្ត និងប្រធានគណៈកម្មា ធិការប្រជាជនខេត្តចង្អុលការ បត់បែងសកម្មភាពរវាងបណ្តាមន្ទីរ គណៈ ផ្នែក និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ស្តីពីការផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល ឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាង សង្គមសិក្សានៅលើភូមិសាសាស្ត្រខេត្ត។ ចូលរួមធ្វើជាសេនាធិការគណៈកម្មាធិការប្រជាជនខេត្ត បណ្តាវិធានការចាត់តាំងអនុវត្ត និងកេណ្ឌបណ្តាប្រភពកម្លាំងដើម្បីអនុវត្តការងារផ្លាស់ថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល ឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សា ចាត់តាំងត្រួតពិនិត្យ ស្នើដល់ថ្នាក់មានសមត្ថកិច្ចទទួលស្គាល់បណ្តាឃុំ ទីផ្សាររួមខេត្ត ទីក្រុង សម្រេចសម្បទាឧត្តានកម្ម និងលុបបំបាត់អនក្ខរកម្មតាមការកំណត់។ ទន្ទឹមនឹងនោះ ទទួលខុសត្រូវនៅចំពោះមុខគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីល្បឿនអនុវត្តបណ្តាផែនការផ្លាស់ថ្មីវិស័យ អប់រំនិងបណ្តុះបណ្តាលឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សា។
មន្ទីរអប់រំនិងបណ្តុះបណ្តាលជាស្ថាប័នប្រចាំការរបស់គណៈចង្អុលការ មានភារកិច្ចធានា រាល់លក្ខណៈសកម្មភាពរបស់គណៈចង្អុលការ គណៈចង្អុលការបង្កើតក្រុមប្រតិភូត្រួតពិនិត្យ ក្រុមលេខាធិការ យោងលើមូលដ្ឋានស្ដីទីនិយោគជិត បុគ្គលិករបស់បណ្តាមន្ទីរ គណៈ ផ្នែករបស់ខេត្តដែលជាសមាជិកគណៈចង្អុលការ។ គណៈចង្អុលការធ្វើសកម្មភាពតាមរបបស្ដីទី ប្រធានគណៈចង្អុលការប្រើប្រាស់ត្រារបស់គណៈកម្មាធិការប្រជាជនខេត្ត បណ្តាអនុប្រធានគណៈចង្អុលការប្រើត្រារបស់អង្គភាពក្នុងការទំនាក់ទំនងសកម្មភាព និងរំសាយដោយខ្លួនឯងក្រោយពេលសម្រេចភារកិច្ច។
សេចក្តីសម្រេចចិត្តនេះជំនួសឲ្យសេចក្តីសម្រេចចិត្តលេខ ១៨៣៣/QĐ-UBND ចុះថ្ងៃ ទី ១៤ កញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការបង្កើតគណៈចង្អុលការផ្លាស់ថ្មីវិស័យអប់រំនិងបណ្តុះបណ្តាលឧត្តានកម្ម លុបបំបាត់អនក្ខរកម្ម និងកសាងសង្គមសិក្សាខេត្តត្រាវិញ ដំណាក់កាល ២០១៨-២០២០៕
ប្រែសម្រួល៖ សុខា