20/08/2021 08:43
ស្ថិតលើមូលដ្ឋាននោះ បណ្តាផ្នែក បណ្តាមូលដ្ឋានគប្បីផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់រាល់វិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ប្រជាជនភាគច្រើនបានប្រតិបត្តិល្អរាល់ការកំណត់ ពីការបង្ការ ទប់ស្កាត់ជំងឺ។ ប៉ុន្តែ ឆ្លងតាមការពិនិត្យស្ថានភាព នាពេលបច្ចុប្បន្ន នៅលើភូមិសាស្រ្តខេត្តនៅមានទីកន្លែងជាច្រើនបានលក់ដូរឡើងវិញបណ្តាមុខទំនិញ ពិសេសគឺបណ្តាទីកន្លែងលក់ដូររាត់រាយ ប្រជាជនធ្វើដំណើរទៅមកច្រើនក្នុងអំឡុងពេលគម្លាតសង្គម មិនទាន់អនុវត្តម៉ឹងម៉ាត់រាល់ការកំណត់ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ខេត្តនៅឡើយ។
ចំពោះស្ថានភាពនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញសារទូរលេខ លេខ ២៣/CĐ-UBND ចុះថ្ងៃទី១៥ សីហា ឆ្នាំ ២០២១ តម្រែតម្រង់ការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។
តាមនោះ សំណូមពរប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង៖ គប្បីបង្កើនការត្រួតពិនិត្យ គ្រប់គ្រងម៉ត់ចត់ ក្រើនរំលឹកប្រជាជនមិនចេញទៅក្រៅខណៈពិតជាមិនចាំបាច់សំខាន់។
- មិនទុកឲ្យលក់ទំនិញចំពោះទីកន្លែងមិនបានផ្តល់ច្បាប់នៅលើភូមិសាស្រ្តគ្រប់គ្រងដើម្បីប្រតិបត្តិល្អរាល់ការកំណត់ពីគម្លាតសង្គមទៅតាមសេចក្តីកំណត់។
- វិនិច្ឆ័យមឹងម៉ាត់រាល់អំពើបំពានលើសេចក្តីកំណត់ការបង្ការ ទប់សង្កាត់អាសន្នរោគជំងឺកូវីដ-១៩ ទទួលខុសត្រូវចំពោះប្រធានគណៈកម្មាធិការប្រជាជនខេត្តអាស្រ័យដោយធ្វេសប្រហែស ខ្វះការ ទទួលខុសត្រូវទុកឲ្យកើតឡើងស្ថានភាពប្រជាជននៅលើភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង អនុវត្ត មិនត្រឹមត្រូវនិងបណ្តាសេចក្តីកំណត់អំពីគម្លាតសង្គម៕
រតនា