• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ដារៈឯកអគ្គស្ថានទូតឥណ្ឌា ប្រចាំការនៅទីក្រុងហូជីមិញ

29/09/2023 10:04

កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារលោក Mahesh Chand Giri​ឯកអគ្គស្ថានទូតប្រទេសឥណ្ដាប្រចាំការនៅទីក្រុងហូជីមិញរួមជាមួយ សមាជិក​គណៈប្រតិភូ។

សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើបដិសណ្ឋារឯកអគ្គស្ថានទូតប្រទេសឥណ្ដា។


អញ្ជើញចូលរួមទទួលបដិសណ្ឋារៈនិងធ្វើការជាមួយគណៈប្រតិភូមានតំណាងថ្នាក់ដឹកនាំ​ បណ្ដាមន្ទីរ ផ្នែកខេត្តដែលពាក់ព័ន្ធ។ ក្នុងពិធីជំនួប លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំងបានឧទ្ទេសនាមទូទៅអំពីវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ខេត្តត្រាវិញ  តម្លាភាពសេដ្ឋកិច្ច បណ្ដាវិស័យដែលកំពុងកោះហៅវិនិយោគ។ល។
លោក Mahesh Chand Giri បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារៈយ៉ាងឧឡារឹករបស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញដល់គណៈប្រតិភូ។ ឆ្លងតាមរយៈ នេះលោក Mahesh Chand Giri ក៏សង្ឃឹមថាបានស្វែងយល់ សំណេះសំណាលនូវបទពិសោធន៍ សហប្រតិបត្តិការលើវិស័យជាច្រើននៅត្រាវិញ ដូចជា៖ វិស័យបច្ចេកវិទ្យាព័ត៌មានសុខាភិបាល អប់រំ វប្បធម៌ ភោជនាហារ ពាណិជ្ជកម្មនិងបណ្ដាលក្ខណៈល្អ ស្អាតរបស់ខេត្តត្រាវិញ។ ទន្ទឹមនឹងនោះ នឹងកោះហៅបណ្ដាអ្នកវិនិយោគ អាជីវកម្មឧបត្ថម្ភជំរុញការវិនិយោគដើម្បីបង្កើន ទំនាក់ទំនង ផ្សារភ្ជាប់ជាមួយខេត្តត្រាវិញ។
យោងលើមូលដ្ឋានជាក់ស្ដែង លោក  Mahesh Chand Giri  ក៏បានឲ្យដឹងអំពីវិស័យដែលភា  គីទាងសងខាងអាចនឹងសហប្រតិបត្តិការក្នុងពេលអនាគត ដូចជា៖ វិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំ សុខាភិបាល។ល។ ទន្ទឹមនឹងនោះ សង្ឃឹមថា បណ្ដាមន្ទីរ ផ្នែករបស់ខេត្ត ឧបត្ថម្ភ ផ្ដល់ ព័ត៌មានដល់បណ្ដាអាជីវកម្មប្រទេសឥណ្ដាពេលមានតម្រូវការមកស្វែងយល់វិនិយោគនៅ ខេត្តត្រាវិញ។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំងបានសម្ដែងនូវក្ដិរីករាយដល់ លោក  Mahesh Chand Giri រួមជាមួយសមាជិកគណៈប្រតិភូ។ លោកឡេវុាំងហាំងសង្ឃឹមថា នៅពេលខាងមុខ មានអាជីវកម្មជាច្រើនពីប្រទេសឥណ្ដាមកខេត្តត្រាវិញ។
ដើម្បីរួមគ្នាឧបត្ថម្ភនិងរីកចម្រើន លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ សង្ឃឹមថា លោក Mahesh Chand Giri នឹងយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលឲ្យអាជីវកម្មសហការក្នុងបណ្ដាវិស័យសមស្របក៏ដូចជាក្នុងការទំនាក់ទំនង ចាត់តាំងសិក្ខាសាលាជំរុញការវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍។
តាមកម្មវិធីមកកាន់ខេត្តត្រាវិញ នៅពេលរសៀលនៃថ្ងៃដដែលនោះ  លោក Mahesh Chand Giri  រួមជាមួយសមាជិកគណៈប្រតិភូអញ្ជើញទៅទស្សនាអាជីវកម្មមួយចំនួនលើភូមិសាស្រ្តខេត្ត៕   ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.