• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលការគួរសមឯក អគ្គរដ្ឋទូតពេញសមត្ថភាពកាណាដាប្រចាំនៅវៀតណាម

13/12/2022 08:52

កាលពីថ្ងៃទី ៨ ខែធ្នូ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តរួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន ផ្នែកខេត្តទទួលការគួរសមក្រុមប្រតិ ភូការងាររបស់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅរដ្ឋធានីហាណូយ ដឹកនាំដោយលោក Shawn Steil ឯកអគ្គរដ្ឋទូតពេញសមត្ថភាពកាណាដា​ ធ្វើជាប្រធានក្រុម។

សមមិត្តឡេវុាំងហាំង ទទួលការគួរសមលោក Shawn Steil ឯកអគ្គរដ្ឋទូតពេញសមត្ថភាពកាណាដា។​​   រូបថត៖  ទ្រឿងអង


នៅពេលទទួលការគួរសមសមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនព័ត៌មានអំពីមនុស្ស លក្ខណៈធម្មជាតិ ស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ត្រាវិញជាខេត្តមានខឿនសេដ្ឋកិច្ចឈរទី ៧  ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ដោយពង្រីកយ៉ាងពហុសណ្ឋានលើបណ្តាវិស័យជាច្រើន ដូចជាកសិកម្ម សេដ្ឋកិច្ចសមុទ្រទេសចរណ៍ ។ល។ ខេត្តកំពុងប្រមូលផ្តុំកម្លាំងទាញយក បណ្តាសក្តានុពលភាពមានព្រៀបដែលមានស្រាប់របស់ខេត្ត  ក្នុងនោះមូលដ្ឋានគ្រឹះស្ថាន គឺជាសេដ្ឋកិច្ចកសិកម្ម ឈានដល់ខឿនសេដ្ឋកិច្ចកសិកម្មច្បាមខ្ជាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វិនិយោគហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់។
តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង ផ្ញើបិយវាចាអំណរគុណ ដល់រដ្ឋាភិបាលកាណាដា ឯកអគ្គរដ្ឋ ទូតពេញសមត្ថភាពកាណាដាដែលបានរួមចំ ណែក និងឧបត្ថម្ភជាក់ស្តែងលើបណ្តាគម្រោងការដែលកាណាដាផ្តល់ឲ្យខេត្តត្រាវិញនាពេលកន្លង។ បណ្តាកម្មវិធីឧបត្ថម្ភរបស់រដ្ឋាភិបាល កាណាដាបានរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចលើវិស័យសេដ្ឋកិច្ច-សង្គមចំពោះប្រជាជនស្ថិតនៅក្នុងតំបន់គម្រោងការនិយាយដោយឡែក និងខេត្តត្រាវិញនិយាយរួម។
សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង សង្ឃឹមថារដ្ឋាភិបាលកា ណាដា និងលោក Shawn Steil ឯកអគ្គរដ្ឋទូត ពេញសមត្ថភាពកាណាដាគប្បីបន្តយកចិត្តទុកដាក់តភ្ជាប់ ឧបត្ថម្ភខេត្តដោយឆ្លងតាមបណ្តាគម្រោងការលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានបញ្ជាក់ថាខេត្តត្រាវិញជានិច្ចកាលរង់ចាំ ទទួលស្វាគមន៍ និងបង្កគ្រប់លក្ខណៈងាយស្រួល បំផុតសម្រាប់បណ្តាម្ចាស់វិនិយោគ ដៃគូអន្តរ ជាតិចូលមកទស្សនា ស្វែងយល់ ពង្រីកភាព ទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត។
លោក Shawn Steil ឯកអគ្គរដ្ឋទូតពេញសមត្ថភាពកាណាដាប្រចាំនៅវៀតណាមបាន សំដែងនូវការគោរព អំណរគុណពេលដែល ក្រុមប្រតិភូបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ន ផ្នែកខេត្តទទួលបដិសណ្ឋារកិច្ចយ៉ាងឧឡារិក ហ្មត់ចត់។ លោក Shawn Steil ឯកអគ្គរដ្ឋទូតពេញសមត្ថភាពកាណាដាបានឲ្យដឹងថា៖ ភាពទំនាក់ទំនងរវាងខេត្តត្រាវិញ និងរដ្ឋាភិបាល កាណាដាជាដៃគូរឹងមាំ នឹងមានក្តីជំនឿទុកចិត្ត សម្រាប់គ្នាទៅវិញទៅមក។ លោកសង្ឃឹមថា នៅពេលខាងមុខនឹងមានគម្រោងការជាច្រើន ទៀតនឹងបានវិនិយោគនៅខេត្តត្រាវិញ  ដោយ មានវត្តមានរបស់រដ្ឋាភិបាលប្រទេសកាណា ដា៕                ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.