• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង៖ អនុវត្តភារកិច្ចទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងពង្រីកសេដ្ឋកិច្ច -សង្គម

29/06/2021 09:17

កាលពីថ្ងៃទី ២២ មិថុនា នៅការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានធ្វើអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែមិថុនា និង ៦ ខែដើមឆ្នាំ ២០២១ ព្រមទាំងឆ្លងខ្លឹមសារមួយចំនួនដែលស្ថិតក្នុងសិទ្ធិអំណាចរបស់គណៈកម្មាធិការប្រជាជនខេត្ត។

 

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង

        ទោះជាស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែក្នុងខែមិថុនា និង ៦ ខែដើម ឆ្នាំ វិស័យសេដ្ឋកិច្ចបន្តបានស្ដារឡើងវិញ និងរីកចម្រើន ការប្រមូលថវិការដ្ឋសម្រេចបាន ខ្ពស់បង្គួរ វិស័យផលិតឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្មនិងសេវាកម្មកើនខ្ពស់បង្គួរ សន្ទស្សន៍លេខកើន ១០ កម្រិត បរិស្ថានវិនិយោគអាជីវកម្មសន្សឹមៗបានកែលម្អ មូលដ្ឋានផលិតចូល រួមតភ្ជាប់ ផ្សព្វផ្សាយ ចែកចាយផលិតផល ទាក់ទាញគម្រោងការមួយចំនួនមកវិនិយោគទ្រង់ទ្រាយធំ សមស្របជាមួយសក្ដានុពលរបស់ខេត្ត ការពង្រីកអាជីវកម្មសម្រេចបាន ខ្ពស់ជាងបើប្រៀបជាមួយរយៈពេលជាមួយគ្នានៃឆ្នាំកន្លង។ ការងារសុខុមាលភាពសង្គម បានយកចិត្តទុកដាក់ទាន់ពេល បណ្ដាជំងឺឆ្លងរាលដាលលើមនុស្សបានកាត់បន្ថយ និងទប់ ស្កាត់ទាន់ពេល។ ចំនួនថវិកាប្រមូលបានក្នុងខែមិថុនាប៉ាន់ស្មានសម្រេច ៩៩៧,៧ ពាន់ លានដុង បង្កើនចំនួន ៦ ខែដើមឆ្នាំប្រមូលបាន ៩.២០៧,៩ ពាន់លានដុង កើន ៥១,៦% ប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំកន្លង។ សរុបតម្លៃផលិតកសិកម្ម  រុក្ខកម្ម ជលផលប៉ាន់ ស្មានសម្រេច ១១.៨២៩ ពាន់លានដុង កើន ១៣,៣% ប្រៀបនឹងរយៈពេលជាមួយនៃ ឆ្នាំកន្លង។ តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេច ៣.៣១១,៤ ពាន់លានដុង កើន ៦ ខែដើមឆ្នាំសម្រេចបាន ១៨.៩៣៨,៥ ពាន់លានដុង កើន ៣,២% ប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំកន្លង។ ចំនួនកម្រិតលក់រាយមុខទំនិញ និងប្រភពចំណូលពីសេវាប្រើប្រាស់ក្នុង ៦ ខែដើមឆ្នាំសម្រេច ៣.៦០៦,៨ ពាន់លានដុង កើនឡើង ៦ ខែសម្រេចបាន ២១.៨៨១,៣ ពាន់លានដុង ខ្ពស់ជាងពេលជាមួយគ្នានៃឆ្នាំកន្លង ២០,៥% សំខាន់គឺ លក់រាយមុខទំនិញ សេវាស្នាក់នៅ ហូបចុក ទេសចរណ៍ និងសេវាមួយចំនួនផ្សេងទៀត។ ចំនួនទុនវិនិយោគទូទាំងសង្គមប៉ាន់ស្មានសម្រេច ១១.៤៣២ ពាន់លានដុង កើន ៧,៧% ប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំកន្លង។ សរុបផែនការទុនវិនិយោគសម្រាប់ឆ្នាំ ២០២១ ប្រមាណ ៤.០៤៣,៣៣៦ ពាន់លានដុង រំសាយមកដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២១ បានប្រមាណ ៨៣៩,២៩៨ ពាន់លានដុង សម្រេច ២០,៨% នៃផែនការ។ ការងារ បណ្ដុះបណ្ដាល ដោះស្រាយការងារធ្វើ និងបណ្ដាគោលនយោបាយសុខុមាលភាពសង្គម ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់បានយកចិត្ត ទុកដាក់អនុវត្តមានប្រសិទ្ធភាពខ្ពស់បង្គួរ។ ស្ថិតក្នុងស្ថានភាពអាសន្នរោគរីករាលដាលលើកទី ៤ នៅក្នុងប្រទេស នៅលើភូមិសាស្រ្ត ខេត្តមាន ០៣ ករណីវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩។ ផ្ដើមពីនោះ ខេត្តបានព័ទ្ធជុំតំបន់ បោសស្នាមជំងឺមិនទុកឲ្យរាលដាល រួចអនុវត្តបណ្ដាវិធានការកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន ចាប់ពីថ្ងៃទី ០១ មិថុនាឆ្នាំ ២០២១ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលទប់ស្កាត់អាសន្នរោគជំងឺឆ្លងចូលមកភូមិសាស្រ្តខេត្ត។

          ថ្លែងយោបល់ក្នុងសម័យប្រជុំ លោកឡេវ៉ាំងហាំងចង្អុលការ៖ បណ្ដាមន្ទីរ ផ្នែកខេត្ត និងមូលដ្ឋានបន្តអនុវត្តភារកិច្ចទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជំងឺ និងពង្រីកសេដ្ឋកិច្ច-សង្គម។ ជំរុញល្បឿនរំសាយការងារវិនិយោគសាធារណៈឆ្នាំ ២០២១ យកចិត្តទុកដាក់ដល់ការងារឡើងគម្រោងផែនការរួមរបស់ខេត្ត គ្រប់គ្រងម៉ត់ចត់ស្ថានភាពទាញយកផលខ្សាច់ខុសច្បាប់ ពង្រឹង និងពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍។ ចំពោះស្រុកកាងឡុង គប្បីជំរុញរហ័សការងាររំសាយទីធ្លានៅតំបន់ទេសចរណ៍កោចៀង ផ្លូវចូលកាន់ឃ្លាំងត្រជាក់ប្រាជ្ញា។ ស្រុកកូវង៉ាងបង្កើន​ការងារសង្គមូបនីយកម្ម ដើម្បីឧបត្ថម្ភប្រាក់ចំណាយដល់បណ្ដាមុខសញ្ញាជួបការលំបាកក្នុងការធ្វើកោសល្យវិច័យជំងឺកូវីដ-១៩។ បណ្ដាមន្ទីរ ផ្នែក ខេត្ត និងមូលដ្ឋាន គប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់ខ្លួនក្នុងការដោះស្រាយវិនិយោគសាធារណៈ កសាងសំណង់រឹងមាំ ដោះស្រាយសម្រេចការងាររំសាយទីធ្លា បង្កើនការត្រួតពិនិត្យអ្នកដែលនៅមូលដ្ឋានមកពីខេត្តដទៃឬ អ្នកដែលមកពីតំបន់មានអាសន្នរោគដើម្បីទប់ស្កាត់ទាន់ពេល។ មន្ទីរសុខាភិបាលយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំបណ្ដាមូលដ្ឋានសម្ភារដើម្បីធានាបង្ការទប់ស្កាត់ជំងឺ។ មន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ មានផែនការលម្អិតចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ។ បណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធ និងមូលដ្ឋានយកចិត្តទុកដាក់ដល់ការងារដោះស្រាយការងារធ្វើ បញ្ជូនពលករទៅធ្វើការនៅបរទេស កាត់បន្ថយភាពក្រីក្រ និងសុខុមាលភាពសង្គម៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.