17/09/2021 08:29
របាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត លោកង្វៀងទ្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកបានផ្តល់ជូនព័ត៌មាន៖ ស្ថានភាពជំងឺដុំពកស្បែកលើសត្វក្របីបានកើតឡើងនៅឃុំចំនួន៦ របស់ស្រុកកូវង៉ាងនោះគឺ ឃុំឡុងសឺន ញ៉ីទ្រឿង កីមហ្វា ថាញ់ហ្វាសឺន វិញគីម ទ្រឿងថ ដោយមានហ្វូងសរុបចំនួន ១៨៧ ក្បាល ក្នុងនោះគោ ប្របីមានជំងឺចំនួន ៦៩ ក្បាល ង៉ាប់អស់ ០២ ក្បាល។ ដើម្បីទប់ស្កាត់ជំងឺដុំពកស្បែកលើសត្វក្របី គោគិតមកដល់ពេលនេះស្រុកចាត់តាំងចាក់ថ្នាំបង្ការដល់គ្រួសារចិញ្ចឹមចំនួន ៣០៤៦ គ្រួ ជាមួយគោ ក្របីចំនួន ១១៥០០ ក្បាល។ ទន្ទឹមនឹងនោះ ចាត់តាំងបាញ់ថ្នាំកម្ចាត់មេរោគក្រោលក្របី គោនៅលើភូមិសាស្រ្តស្រុកបាន ០២ លើក ដោយមានក្របី គោជាង ៩១២២០ ក្បាល។ល។
លោកឡេវ៉ាំងហាំងត្រួតពិនិត្យស្ថានភាពជំងឺរលាកដុំពកស្បែកលើក្របី គោ។ ឌិញកាញ់
ត្រួតពិនិត្យជាក់ស្តែងស្ថានភាពជំងឺដុំពកស្បែកលើសត្វក្របី គោនៅក្នុងភូមិសុខកុក ឃុំទ្រឿងថ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ចង្អុលការ៖ ចំពោះស្ថានភាពជំងឺដុំពកស្បែកលើសត្វក្របី គោកំពុងរីករាលដាលឆាប់រហ័សស្រុកកូវង៉ាងត្រូវពង្រឹងជាងនេះទៀតការងារគ្រប់គ្រង ចលនាផ្សព្វផ្សាយដល់អ្នកចិញ្ចឹមអនុវត្តល្អបណ្តាវិធានការបង្ការ ប្រឆាំងជំងឺ ណែនាំរបៀបថែទាំ ខិតខំកាត់បន្ថយយ៉ាងតិចបំផុតនូវការខូចខាតដល់អ្នកចិញ្ចឹម មិនទុកឲ្យជំងឺរីករាលដាលទូលំទូលាយ។ ផ្នែកកសិកម្មខេត្តបង្កើនបញ្ជូនកម្មាភិបាលបសុពេទ្យចុះមូលដ្ឋាន ជំនួយវ៉ាក់សាំងដល់មូលដ្ឋាន ចាត់តាំងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់បណ្តាឃុំមានក្របី គោជ្រាបជំងឺ បង្កើនការគ្រប់គ្រង កំណត់ទីតាំងហ្មត់ចត់ កាត់ផ្តាច់តំបន់មានរោគមិនទុកឲ្យរីករាលដាលទូលំទូលាយ។ បង្កើតប៉ុស្តិ៍ត្រួតពិនិត្យជំងឺ គ្រប់គ្រងតាំងពីការដឹកជញ្ជូន សម្លាប់សត្វនៅលើភូមិសាស្រ្ត៕
ប្រែសម្រួល៖ រតនា