• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រិតសំចៃអគ្គិសនីអាស្រ័យដោយសម្រួល ពេលវេលាស្រោចស្រពទឹកដំណាំសមស្រប

21/07/2023 09:20

បងហ្វិញសារ៉ី ពិនិត្យប្រព័ន្ធស្រោចស្រពទឹកដំណាំដោយស្វ័យប្រវត្ត។

ការប្រិតសំចៃអគ្គិសនីនិងប្រើប្រាស់អគ្គិសនី មានប្រសិទ្ធភាពក្នុងការផលិតជាកត្តាមួយ ក្នុងបណ្ដាកត្តាដ៏សំខាន់ជួយឲ្យមាមីងកសិករកាត់បន្ថយបានប្រាក់ចំណាយ បង្កើនតម្លៃ ក្នុងការផលិត ខណៈដែលស្ថានភាពតម្លៃអគ្គិសនីកាន់តែកើន ឡើងខ្ពស់និងតម្រូវការប្រើប្រាស់អគ្គិសនីកាន់តែច្រើនសម្រាប់បម្រើក្នុងការផលិតនៅជនបទ។
ជាមួយផ្ទៃដីមួយកុងសម្រាប់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ កសិករហ្វិញសារ៉ី នៅភូមិសម្ដេច  ឃុំលឿងហ្វា ស្រុកចូវថាញ់ ប្រើប្រាស់អគ្គិសនីប្រមាណតែ ៥៥ គីឡូវ៉ាតដើម្បីស្រោចស្រពទឹក ដំណាំត្រសក់ផ្អែម។ បើប្រៀបនឹងការស្រោចស្រពធម្មតាដូចប្រភេទដំណាំផ្សេងដែលដាំក្រៅផ្ទះសំណាញ់ ចំនួនទឹកនិងអគ្គិសនីដែលត្រូវប្រើប្រាស់ បានកាត់បន្ថយយ៉ាងច្រើន។
តាមសំដីរបស់បងហ្វិញសារ៉ីអគ្គិសនីប្រើប្រាស់ ក្នុងការស្រោចទឹកត្រសក់ដាំក្នុងផ្ទះសំណាញ់ប្រិតសំចៃបានច្រើនណាស់ព្រោះប្រព័ន្ធស្រោចស្រព ដោយស្វ័យប្រវត្តបានតភ្ជាប់ជាមួយទូរស័ព្ទចល័ត ដើម្បីបញ្ជាពីចម្ងាយ។ពេលស្រោចស្រពជោកល្មម លើរងត្រសក់រួចកុងតាក់អគ្គិសនីនឹងបិទដោយ ខ្លួនឯង។ បងលៃលកដាក់អាងទឹក ០២ ក្នុងចម្ការ។ អាង ០១ មានចំណុះ ០២ ម៉ែត្រត្រីគុណសម្រាប់ដាក់ទឹក អាងមួយទៀតចំណុះ ០១ ម៉ែត្រត្រីគុណសម្រាប់លាយថ្នាំបាញ់ការពារជំងឺឲ្យត្រសក់។ ចំ ណែកចំពួយទឹកបានដាក់រាយតាមរងត្រសក់។ ក្បាលចំពួយទឹកនីមួយៗអាចសម្រួលឲ្យចេញទឹក តិចឬច្រើនតាមតម្រូវការនៃអាយុកាលរបស់ត្រសក់ (ត្រសក់នៅតូចស្រោចស្រពតិចជាងពេលត្រសក់ចេញផ្លែ) ដោយ ប្រើពេលវេលាប្រមាណតែ ១០ នាទីក្នុងការស្រោចស្របមួយលើក។ ក្នុងមួយថ្ងៃស្រោច ស្រព០៣លើកអស់ទឹកប្រមាណ តែ១,៥ម៉ែត្រត្រីគុណប៉ុណ្ណោះ។ជាមួយនឹងការ ផលិតបែបទំនើបនេះ ក្នុងមួយឆ្នាំៗ គ្រួសារបង ហ្វិញសារ៉ីដាំត្រសក់បាន ០៣ រដូវ ក្នុងមួយរដូវៗទទួលបានប្រាក់ចំណូលពី ៤០-៥០ លានដុង។
ចំណែកបងថាច់រីនៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយវិញក៏មានបទ ពិសោធន៍ច្រើនក្នុងការប្រិតសំចៃអគ្គិសនីនិងទឹកស្រោចស្រពដំណាំដែរ។ បងប្រកបរបរបណ្ដុះកូនពូជដំណាំ ជិត ០៨ ឆ្នាំកន្លង។ ឆ្នាំ ២០២១ បងបានវិនិយោគ ទុនជាង ១,៥ ពាន់លានដុងពង្រីកទូលាយមូលដ្ឋាន បណ្ដុះកូនពូជដំណាំគ្រប់ប្រភេទលើផ្ទៃដី ១,៣ ហិក តាសម្រាប់ផ្គត់ផ្គង់ឲ្យមាមីងកសិករនៅក្នុងនិងក្រៅស្រុក។ បច្ចុប្បន្នបងពង្រីកបន្ថែម ០,៣ ហិកតាទៀត។ ប្រព័ន្ធទឹកសម្រាប់ស្រោចស្រពឲ្យពូជដំ ណាំបានបងវិនិយោគផ្គុំដាក់ ប្រកបដោយសុវត្ថិភាព ប្រិតសំចៃ។ បងបានឲ្យដឹង ដើម្បីប្រិតសំចៃអគ្គិសនី ទឹកមានប្រសិទ្ធភាពក្នុងដំណាក់កាល បណ្ដុះកូនពូជដំណាំក្នុងផ្ទះសំណាញ់នោះ យើងត្រូវស្រោចស្រពទឹកឲ្យត្រូវតាមចំនួនដែលកូនពូជដំណាំត្រូវការ។  បងបានលៃលកដាក់ប្រភេទ កូនពូជដំណាំនីមួយៗដាច់ដោយឡែកពីគ្នាដើម្បីស្រោចទឹកឲ្យសមស្របតាមប្រភេទដំណាំនីមួយៗផង រហ័សផង ព្រោះប្រភេទពូជដំណាំនីមួយៗ មានតម្រូវការចំនួនទឹកផ្សេងគ្នា។ 
ដើម្បីបង្រួញពេលវេលាក្នុងការស្រោចស្រពប្រិតសំចៃអគ្គិសនី ប្រិតសំចៃទឹក បងរីផ្គុំដាក់ម៉ូទ័រ  ០៤ គ្រឿងត្រង់កន្លែងសមស្របឲ្យងាយស្រួលពេលប្រើប្រាស់ចំពួយទឹក។ ចំពោះរដូវភ្លៀងដូច សព្វថ្ងៃពូជដំណាំមិនសូវត្រូវការទឹកច្រើនឡើយ ម៉្លោះហើយប្រាក់អគ្គិសនី ដែលត្រូវចំណាយក្នុង មួយខែតែប្រមាណ ១,៥ លានដុងប៉ុណ្ណោះ។ ចំ ណែករដូវប្រាំងត្រូវ ចំណាយ ២,៥ លានដុងក្នុងមួយខែ។ ថ្វីត្បិតបងគ្មានបូកសរុបចំនួនប្រាក់ អគ្គិសនីរាល់ខែ ប៉ុន្តែជាមួយវិធីសាស្រ្តប្រិតសំចៃអគ្គិសនី ទឹកក្នុងការស្រោចស្រពកូនពូជដំណាំលើផ្ទៃ ដី ១,៦ ហិកតាគិតជាមធ្យម បងប្រិតសំចៃប្រាក់អគ្គិសនីបានពី ៤០០.០០០-៥០០.០០០ ដុង ក្នុងមួយខែ៕     អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.