• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ប្រជាជនភូមិដងសាមគ្គីកសាងជនបទថ្មី

23/12/2022 08:26

បណ្ដាឆ្នាំកន្លង កម្មាភិបាល បក្ខជន និងប្រជាជនភូមិដង ឃុំញ៉ីឡុង ស្រុកកាងឡុង តែងពង្រីកស្មារតីសាមគ្គី ចូលរួមប្រឡងប្រណាំងកសាងស្រុកជនបទថ្មី។ ភូមិដងជាភូមិមួយក្នុងចំណោមភូមិចំនួន ០៧ ក្នុងស្រុកដែលបានទទួលស្គាល់ ជាភូមិជនបទថ្មីនៅឆ្នាំ ២០២២ កើនតួលេខមកទល់ពេលនេះ ស្រុកកាងឡុងមាន ១០៧ /១១១ ភូមិជនបថ្មី។

              សមមិត្តង្វៀងវ៉ាំងឡឹក ប្រធានគណៈការងាររណសិរ្សភូមិសំណេះសំណាលដោយរីករាយថា៖ ខែ វិច្ឆិឆ្នាំ ២០២២ ប្រធាគណៈកម្មាធិការប្រជាជនស្រុកកាងឡុងបានចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ភូមិដងជាភូមិជនបទថ្មី ប្រជាជនក្នុងភូមិមានការត្រេកអរយ៉ាងក្រៃលែង។ បណ្ដាឆ្នាំកន្លង ប្រជាជនក្នុងភូមិតែងសាមគ្គី បង្កើនការផលិត ផ្លាស់ប្ដូរពូជដំណាំ ចិញ្ចឹមសត្វ ពង្រីកតម្លាភាពសេដ្ឋកិច្ចចម្ការដោយដាំបណ្ដាប្រភេទឈើហូបផ្លែដែលមានលទ្ធផលសេដ្ឋកិច្ចខ្ពស់ ពង្រីករបរចិញ្ចឹមសត្វដើម្បីបង្កើនប្រភពចំណូល។ បណ្តាអង្គការចាត់តាំងមហាជនតែងយកចិត្តទុកដាក់ កេណ្ឌប្រមូលបណ្តាប្រភពទុនឲ្យសមាជិកខ្ចីប្រវាស់ដៃគ្នា ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដោះស្រាយការលំបាក លំនឹងជីវភាព។

ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ គីមឡង

            ដើម្បីរួមចំណែកក្នុងការកសាងជនបទថ្មី គណៈការងាររណសិរ្សភូមិដងបានចលនាប្រជាជនកសាងជីវភាពវប្បធម៌ អនុវត្តល្អបណ្តាលក្ខឋានគ្រួសារវប្បធម៌ និងកសាងគ្រួតាមខ្លឹមសារ ០៣ យ៉ាង និងលក្ខឋាន ០៨ យ៉ាងក្នុងការកសាងជនបទថ្មី។ ទូទាំងភូមិមាន ៣១២/៣៣៧ គ្រួសារបានទទួលស្គាល់ជាគ្រួសារវប្បធម៌ជនបទថ្មី (ស្រូបយកអត្រា ៩២,៥% ប្រើប្រៀបនឹងគ្រួសារទាំងអស់ក្នុងភូមិ) ក្នុងនោះ មាន ១៧៥/៣៣៧ គ្រួសារបានទទួលស្គាល់ជាគ្រួសារវប្បធម៌ជនបទថ្មី ០៣ ឆ្នាំបន្តបន្ទាប់ ។ ដើម្បីអនុវត្តល្អបណ្តាសេចក្តីកំណត់អំពីរបៀបរស់នៅអារ្យធម៌ ក្នុងការចាត់តាំងបណ្តាកម្មវិធីអាពាហ៍ពិពាហ៍ និងបុណ្យទានផ្សេងៗ ភូមិបានបំផុសចលនាប្រជាជនឲ្យអនុវត្តការប្រិតសំចៃ មិនចាត់តាំងកម្មវិធីខ្ជះខ្ជាយឥតប្រយោជន៍។ក្នុងការប្រជុំជីវភាពបណ្តាអង្គការចាត់តាំងមហាជន និងក្រុមស្វ័យ​ត្រាណ សា​ខាបក្ស និងគណៈកម្មការប្រជាជនភូមិតែងចង្អុលកា​រឲ្យផ្សព្វផ្សាយ ចលនាកូនចៅរបស់ប្រជាជនក្នុងភូមិមិនប្រព្រឹត្តអំពើអបាយមុខសង្គម​ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន។

            គណៈកម្មការប្រជាជន គណៈកា​រ​ងា​ររណសិរ្សភូមិ តែងចលនាប្រជាជនឲ្យបង្កើនស្មារតីយល់ដឹងក្នុងការវិនិច្ឆ័យ​សំរាមក្នុងការរស់នៅប្រចាំថ្ងៃ សា​ខាសមាគមនារីចាត់តាំងប្រជុំប្រចាំខែដើម្បីបំផុសចលនាសមាជិកាឲ្យចុះឈ្មោះកសាងគ្រួសារ “គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ក្រៅពីនោះនៅទាំងចលនាប្រជាជនអនាម័យបរិស្ថាន ដាំដើមឈើតាមសងខាងផ្លូវជនបទ ញ៉ាំងឲ្យទិដ្ឋភាពជនបទបានភ្លឺ‑ខៀវ‑ជ្រះ‑ស្អាត។ បច្ចុប្បន្នភូមិដងមានគ្រួសារប្រជាជន ៦៣,៥% មានលំនៅឋានសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា មានគ្រួសារ ៣៤,៤% គ្រួមានលំនៅឋានពាក់កណ្តាលរឹងមាំ ប្រភពចំណូលរបស់ប្រជាជនម្នាក់ៗសម្រេច ៥៤,៥ លានដុងក្នុងមួយឆ្នាំ ។

            សមមិត្តង្វៀងថាញ់តុង លេខាគណៈកម្មាធិការបក្សឃុំញ៉ីឡុងបានឲ្យដឹង៖ រយៈពេលកន្លង សាខាបក្ស គណៈកម្មការប្រជាជន គណៈការងាររណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងមហាជនភូមិ និងសហគមន៍តែងមានស្មារតីទទួលបន្ទុកក្នុងការបំពេញទាំងកម្លាំងកាយ និងស្មារតី ពង្រឹង និងកសាងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ផ្តុំកម្លាំងដឹកនាំ ចង្អុលការពង្រីកសេដ្ឋកិច្ច‑សង្គម គិតគូរដល់ជីវភាពប្រជាជនឲ្យបានរីកចម្រើនទាំងសម្ភារ និងស្មារតីដើម្បីកសាងសម្រេចជោគជ័យភូមិជនបទថ្មី រួមចំណែកញ៉ាំងឲ្យទិដ្ឋភាពជនបទក្នុងភូមិដងនិយាយដោយឡែក ឃុំញ៉ីឡុងនិយាយរួមបានស្រស់បំព្រង។

            សមមិត្តដ្វងវ៉ាំងញើង លេខាសាខាបក្សភូមិដងបានឲ្យដឹង៖ ក្នុងពេលខាងមុខ ភូមិ បន្តការចលនាប្រជាជនឲ្យអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បណ្តាកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងជាសមាជិក។ ចលនាប្រជាជនឲ្យប្រឡងប្រណាំងពលកម្មច្នៃប្រតិដ្ឋ អនុវត្តសម្រេចជោគជ័យគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម រក្សាខ្ជាប់សន្តិសុខមាតុភូមិ។​ ចលនាប្រជាជនឲ្យពង្រីការផលិត ធ្វើអាជីវកម្ម ឈានឡើងធ្វើមានស្របច្បាប់ ខិតខំរាល់ឆ្នាំកសាងទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ស្ថិរភាពពី ០១ ‑  ០២ ទម្រង់ បង្កើនគុណភាពនៃការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” បង្កើនគុណភាពគ្រួសារវប្បធម៌ តំបន់ប្រជាជនស្នាក់នៅវប្បធម៌ ផ្តុំកម្លាំងចលនាបណ្តាប្រភពកម្លាំងដើម្បីកសាងផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី” ជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។ល។ រួមចំណែកពង្រីកសេដ្ឋកិច្ច‑សង្គមរបស់ភូមិ។

ឆ្នាំ ២០២៣ រួមជាមួយនឹងផែនការរួមរបស់ភូមិ សមមិត្តង្វៀងថាញ់តុង ស្នើឲ្យសាខាបក្ស គណៈកម្មការប្រជាជន គណៈការងាររណសិរ្សភូមិ និងបណ្តាអង្គការចាត់តាំងមហាជនភូមិដង ទន្ទឹមនឹងអនុវត្តន៍ល្អបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ គប្បីយកចិត្តទុកដាក់ផ្សព្វផ្សាយបណ្តាសេចក្តីកំណត់របស់មូលដ្ឋាន និងរបស់ភូមិ។ កម្មាភិបាល បក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជនភូមិម្នាក់ៗ គប្បីធ្វើជាគំរូក្នុងការផ្សព្វផ្សាយ ឈានមុខលើគ្រប់វិស័យ ជាពិសេសគឺចលនាឲ្យប្រជាជនអនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ក្នុងតំបន់ប្រជាជនស្នាក់នៅ” សាខាបក្សភូមិជ្រោងខ្ពស់តួនាទីដឹកនាំ គណៈការងាររណសិរ្ស និងបណ្តាអង្គការចាត់តាំងជាសមាជិកផ្លាស់ថ្មីខ្លឹមសារសកម្មភាពដើម្បីទាក់ទាញសមាជិកបណ្តាអង្គការចាត់តាំងមហាជនចូលរួម។ គណៈកម្មការប្រជាជនភូមិអនុវត្តល្អការងារចង្អុលការពង្រីកសេដ្ឋកិច្ច‑សង្គម បង្វែរហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចចម្ការដើម្បីបង្កើនប្រភពចំណូលលើផ្ទៃដីតែមួយ។ ចាត់តាំងអនុវត្តល្អបណ្តាសម្បទាគ្រួសារវប្បធម៌ ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មី គ្មានគ្រោះអបាយមុខសង្គម ជារៀងរាល់ឆ្នាំមានផែនការជួសជុលផ្លូវក្នុងភូមិ កសាងបណ្តាសំណង់សាធារណប្រយោជន៍ក្នុងសហគមន៍ ពង្រីកស្មារតីជួយគ្នាទៅវិញទៅមក ឧបត្ថម្ភគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ ឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.