05/01/2021 14:05
លោកស៊ើងសោផលអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក
ជូនរង្វាន់លេខ ០១ ដល់ក្រុមភូកឹង ។
កាលពីថ្ងៃទី ២៩ ធ្នូឆ្នាំ ២០២០ មជ្ឈមណ្ឌលវប្បធម៌ព័ត៌មាន និងកីឡា ស្រុកទីកឹងចាត់តាំងពិធីប្រគល់ជូនរង្វាន់បាលទះឆ្នាំ ២០២០ ដល់បណ្តាក្រុមបាលទះសម្រេចស្នាដៃឆ្នើម។
អស់រយៈពេល ០៥ ថ្ងៃប្រកួតរបស់ក្រុមបាលទះទាំង ០៧ ក្រុមមកពីបណ្តាឃុំ ទីប្រជុំជន និងសាលាវិទ្យាល័យទីវកឹង និងសាលាអនុវិទ្យាល័យឡុងថើយ។ បណ្តាកីឡាកររបស់បណ្តាក្រុមបានចូលរួមប្រកួតតាមរូបភាពរង្វង់មូលមួយលើកគិតពិន្ទុចំនួន ១៣ លើក។ លទ្ធផលក្រុមបាលទះឃុំភូកឹងទទួលបានរង្វាន់លេខ ១ ក្រុមបាលទះឃុំហ៊ុងហ្វាទទួលបានរង្វាន់លេខ ២ ក្រុមបាលទះទីប្រជុំជនទីវកឹងទទួលបានរង្វាន់លេខ ៣ និងក្រុមបាលទះឃុំហ៊ីវទ្រុងទទួលបានរង្វាន់លើកទឹកចិត្ត។
នេះជាបុព្វបទមានអត្ថន័យយ៉ាងសកម្មក្នុងការបំផុសសក្តានុពល និងជំរុញចលនាកីឡានៅ មូលដ្ឋានឲ្យរីកចម្រើនជាងទៀតក្នុងរយៈពេលខាងមុខ៕ តូវៀង-តឹងង៉ុក
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។