14/05/2021 07:50
ពិធីជូនសេចក្តីសម្រេចចិត្តដល់គណៈប្រតិបត្តិការបក្ខភាគមន្ទីរយុត្តិធម៌ខេត្ត។
ស្ថិតនៅពិធីនេះ គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តបានប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តបង្កើតបក្ខភាគមន្ទីរយុត្តិធម៌ខេត្តត្រាវិញអាណត្តិកាល ២០២០-២០២៥ ស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តរួមមានសាខាបក្ស ០២ ជាមួយនឹងបក្ខជន ៤១ រូប និងចង្អុលការគណៈប្រតិបត្តិការបក្ខភាគរួមមានសមាជិក ០៩ រូប សមមិត្តឡឹមសាងតឺយ-លេខាគណៈកម្មាធិការការងារកម្មាធិការបក្ស នាយកមន្ទីរយុត្តិធម៌បានចង្អុលការរក្សាតំណែង ជាលេខាបក្ខភាគ សមមិត្តត្រឹងហ្វាងឃឹម នាយករងមន្ទីរយុត្តិធម៌ធ្វើជាអនុលេខាបក្ខភាគ។
បច្ចុប្បន្ននេះគណៈកម្មាធិការបក្សផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញមានសាខា បក្ស ៤៥ កន្លែង និងបក្ខភាគ ៤០ កន្លែងជាមួយនឹងចំនួនបក្ខជនជាង ៦.០០០ រូប៕
ង៉ុកហុង-រតនា