07/09/2021 10:25
អនុវត្តកិច្ចចង្អុលការរបស់នាយកនគរបាលខេត្ត នគរបាលបណ្តាអង្គភាពស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាឃុំ សង្កាត់ទីប្រជុំជនចាត់តាំងផ្សព្វផ្សាយលើកកម្ពស់ស្មារតីស្វ័យគ្រប់គ្រង បង្ការការពារទ្រព្យសម្បត្តិឆ្លងតាមរយៈរូបភាពជាច្រើន ដូចជា៖ ប្រកាសផ្សាយតាមបណ្តាដំណាក់ផ្សាយសំឡេង ចាត់តាំងផ្សព្វផ្សាយចល័តអំពីវិធីសាស្រ្ត ល្បិចកលសកម្មភាពរបស់ជនល្មើសដើម្បីប្រជាជនបានដឹង។ ផ្សព្វផ្សាយចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស”។ ទន្ទឹមនឹងនោះបង្កើតបណ្តារឿងក្តីដើម្បីបង្ក្រាបប្រភេទបទល្មើសនេះ។
តួយ៉ាងដូចជាករណីលួចទ្រព្យសម្បត្តិនៅផ្ទះ បងស្រីត្រាងធីផឹង(អាយុ ៣៣ ឆ្នាំនៅភូមិដៃទែន ឃុំលឿងហ្វា(អា) ស្រុកចូវថាញ់)។ អាស្រ័យត្រូវការប្រាក់កាសសម្រាប់ចាយប្រើ និងទិញគ្រឿង ញៀនបំពេញបំណងញៀន ម៉្លោះហើយង្វៀងមិញ វឿង(អាយុ ២០ ឆ្នាំ នៅភូមិចុង ង ឃុំសុងឡុក ស្រុកចូវថាញ់) បបួលថាច់ដុង (អាយុ ១៥ ឆ្នាំ នៅ ភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង) ទៅរកលួច ទ្រព្យសម្បត្តិរបស់អ្នកដទៃ។ វឿងបើកម៉ូតូឌុបដុង ជិះតាមបណ្តាដងផ្លូវបេតុង ពេលទៅដល់ផ្ទះបង ស្រីផឹង ក៏ឃើញទ្វារខាងក្រៅមិនចាក់សោរ ម៉្លោះ ហើយលបចូលទៅក្នុងផ្ទះ លួចយកទូរសព្ទចល័ត ម៉ាក Iphone 6S មួយគ្រឿង មាស ១៨K ជាង ១ តម្លឹង មាសប្រភេទ ២៤K ចំនួន ៦ ជី និងសាច់ប្រាក់មួយចំនួនទៀត។ បន្ទាប់មកឡើងម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពេលដឹងថាទ្រព្យត្រូវបាត់ បងស្រីផឹង ជូនដំណឹងដល់នគរបាល។ ឆ្លងតាម រយៈសើុបអង្កេតបានដឹងថា មុននោះ វឿង និងដុង ធ្លាប់លួចទ្រព្យសម្បត្តិ ៣ លើកលើភូមិសាស្រ្ត ឃុំលឿងហ្វា និងលឿងហ្វា (អា) ដោយល្បិចកល ប្រហាក់ប្រហែលនោះដែរ។
នៅស្ថាប័ននគរបាល វឿង និងដុង បានសារភាពអំពើបំពានទាំងអស់របស់ខ្លួន រួចបានឱ្យដឹងថា ឆ្លៀតឱកាសស្ថានភាពអាសន្នរោគ ខ្លួនគ្មានការងារធ្វើលំនឹង គ្មានប្រាក់ទិញគ្រឿងញៀនសម្រាប់ បម្រើបំណង ម៉្លោះហើយដើរលួចទ្រព្យសម្បត្តិ។ ស្ថាប័នប៉ូលិសត្រួតពិនិត្យនៃនគរបាលស្រុកចូវថាញ់បានថ្កោលទោសរឿងក្តី ថ្កោលទោសជនល្មើស និងចាប់ឃាំងខ្លួនវឿងជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ។ រីឯដុងមិនទាន់គ្រប់អាយុ ម៉្លោះហើយបានបង្កើតសំណុំលិខិតពិន័យបំពាន រដ្ឋបាលប្រគល់ជូនរដ្ឋអំណាចមូលដ្ឋានអប់រំគ្រប់គ្រង។
គួរឱ្យយកចិត្តទុកដាក់គឺមុខសញ្ញាច្រើនឆ្លៀត ឱកាសពេលប្រជាជនប្រហែសធ្វេស ទៅធ្វើស្រែ ចម្ការ ដាក់ម៉ូតូលើភ្លឺស្រែ ប្របដងផ្លូវបេតុង ឬសំ ចតយាននៅមុខផ្ទះគ្មានអ្នកចាំរក្សា គ្មានវិធានការ ការពារដើម្បីអនុវត្តអំពើលួចទ្រព្យសម្បត្តិ។ ដូច ជាករណីបាត់ម៉ូតូរបស់បងហ្វិញថាញ់ហាយ (នៅ ភូមិសម្បួរ ឃុំលឿងហ្វា)។ បងហាយទើបមកពី ធ្វើការសំចតម៉ូតូនៅមុខផ្ទះ។ មួយស្របក់ក្រោយ មកបែរមក ស្រាប់តែបាត់ម៉ូតូក៏ជូនដំណឹងដល់ ស្ថាប័ននគរបាល។ ទទួលបានដំណឹង នគរបាល ស្រុកចូវថាញ់ សហការជាមួយនគរបាលឃុំលឿងហ្វា ផ្តើមពិនិត្យបញ្ជាក់ ផ្ទៀងផ្ទាត់បណ្តាមុខសញ្ញាពាក់ព័ន្ធ។ ឆ្លងតាមរយៈការពិនិត្យបញ្ជាក់ កងកម្លាំងនគរបាលរកឃើញឡឹមមិញថាញ់(អាយុ ៣០ ឆ្នាំ នៅអនុសង្កាត់លេខ១ សង្កាត់លេខ ៧ ទីក្រុងត្រាវិញ)មានអាការៈគួរឱ្យសង្ស័យជាច្រើន ម៉្លោះហើយអញ្ជើញទៅកាន់ស្ថាប័ននគរបាលសួរការ។ នៅស្ថាប័ននគរបាល ថាញ់បានសារភាព អំពើបំពានរបស់ខ្លួន រួចបានឱ្យដឹងថា អាស្រ័យគ្មានប្រាក់កាសចាយនិងលេងហ្គេម ម៉្លោះហើយក៏កើតគំនិតលួចទ្រព្យសម្បត្តិអ្នកដទៃ។ ពេល ដើរទទឹងផ្ទះបងហាយ ឃើញម៉ូតូហើយមានកូន សោរនៅទីនោះស្រាប់ គ្មានឃើញអ្នកណាក៏លួច យកម៉ូតូ។ បានដឹងថា ថាញ់ជាមុខសញ្ញាញៀន គ្រឿងញៀន និងមានទោសពីមុន ១ អំពីអំពើលួចទ្រព្យសម្បត្តិ។
បច្ចុប្បន្ន អាស្រ័យស្ថានភាពអាសន្នរោគកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ បណ្តាក្រុមហ៊ុន មូលដ្ឋានអាជីវកម្មបិទទ្វារ មុខសញ្ញាមួយចំនួនគ្មានការងារធ្វើ គ្មានប្រាក់ចាយ ម៉្លោះហើយឆ្លៀតពេលម្ចាស់ ទ្រព្យធ្វេសប្រហែសក៏លួចយក។ សំណូមពរដល់ ប្រជាជន គប្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការឃុំគ្រងទ្រព្យសម្បត្តិ។ ពេលឃើញទ្រព្យ សម្បត្តិបាត់គប្បីជូនដំណឹងជាបន្ទាន់ដល់ស្ថាប័ន នគរបាលជិតបំផុត ដើម្បីទទួលបានការពិនិត្យ បញ្ជាក់ស៊ើបអង្កេត ចាប់ឃុំខ្លួនជនល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត៕ ប្រែសម្រួល៖ ថាច់សម្បត្តិ