02/12/2020 07:18
សមមិត្តង៉ូជីកឿង លេខាបក្សខេត្តជូនសេចក្តីសម្រេចចិត្តនិងផ្កាប្រសិទ្ធពរដល់សមមិត្ត ០៤ រូបទើបបានប្រគល់ការងារថ្មី។រូបថត៖បាធី
កាលពីថ្ងៃទី ០១ ធ្នូ គណៈកម្មាធិការបក្សខេត្តបានប្រកាសនិងជូនសេចក្តីសម្រេចចិត្តបែងប្រគល់ភារកិច្ច កម្មាភិបាលចំពោះបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អាណត្តិកាល ២០២០-២០២៥។
យោងតាមនោះ ស្ថិតនៅសេចក្តីសម្រេចចិត្តលេខ ០៧,០៨,០៩ និង ១១- QĐ/TU អាស្រ័យដោយសមមិត្តលេខាគណៈកម្មាធិការបក្សខេត្តង៉ូជីកឿងចុះហត្ថលេខាកាលពីថ្ងៃទី ២១ វិច្ឆិកាឆ្នាំ ២០២០។ គណៈកម្មាធិការបក្សខេត្តបែងប្រគល់ភារកិច្ច ឲ្យសមមិត្តគឹមរឿន អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញទៅទទួលការងារនៅនឹងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ទទួលតំណែងជាប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត។ សមមិត្តង្វៀងវ៉ាំងហៀវ ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុង នៃគណៈកម្មាធិការបក្សខេត្តទៅទទួលតំណែងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត។ សមមិត្តដាំងក្វឹកខើយ ប្រធានការិយាល័យគណៈកម្មាធិការ បក្សខេត្តទៅទទួលតំណែងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុង នៃគណៈកម្មាធិការបក្សខេត្ត។ សមមិត្តត្រឹងក្វឹកត្វឹង អនុប្រធានគណៈឃោសនាអប់រំបក្សខេត្តទទួលតំណែងជាប្រធានគណៈឃោសនាអប់រំបក្សខេត្ត។
គណៈកម្មាធិការបក្សខេត្តត្រាវិញក៏បានប្រកាសសេចក្តីសម្រេចចិត្តចូលនិវត្តន៍ចំពោះសមមិត្តដុងវ៉ាំងឡឹម អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្តត្រឹងបិញត្រុង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត៕រតនា