• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បម្រុងខ្លឹមសារសម័យប្រជុំចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០

11/10/2022 08:21

កាលពីថ្ងៃទី ០៥ ខែតុលា អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំអន្តរផ្នែករវាងក្រុមប្រឹក្សាប្រ ជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាផ្នែក ដែលពាក់ព័ន្ធដើម្បីត្រៀមបម្រុងខ្លឹមសារសម័យប្រជុំចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។

   លោកគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អ្នកស្រី យឿងធីង៉ុកថើ សមាជិកាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក គាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញចូលរួមធ្វើអធិបតី សម័យប្រជុំ។

     អញ្ជើញចូលរួមសម័យប្រជុំ មានលោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  លោកង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ប្រធាន អនុប្រធានបណ្ដាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្ត ប្រមុខបណ្ដាមន្ទីរ ផ្នែកខេត្តដែលមានពាក់ព័ន្ធ។

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ គីមឡង

     ក្នុងសម័យប្រជុំ តំណាងការិយាល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តបានឆ្លងសេចក្ដី ព្រាងផែនការចាត់តាំងសម័យប្រជុំចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ យោងតាមនោះ តាមការគ្រោងទុក សម័យប្រជុំនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃ (ទី ០៦ ទី ០៧ ទី ០៨ ខែធ្នូ ឆ្នាំ ២០២២។

     សម័យប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនខេត្តនឹងឆ្លង ២៣ របាយការណ៍របស់អចិន្រ្តៃយ៍ របស់បណ្ដាគណៈនៃក្រុម ប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដា ផ្នែកដែលពាក់ព័ន្ធ ឆ្លងសេចក្ដីប្រកាសចំនួន០២ ពិនិត្យសេចក្ដីព្រាងសេចក្ដីសម្រចចិត្តចំនួន ២៣។ ស្ថានីយវិទ្យុ- ទូរទស្សន៍ត្រាវិញផ្សាយបន្តផ្ទាល់ពិធីបើកសម័យប្រជុំ ចោទសួរ និងឆ្លើយសំណួរផ្ទាល់ក្នុងសម័យប្រជុំ។

     ថ្លែងយោបល់សន្និដ្ឋានសម័យប្រជុំ លោកគឹមង៉ុកថាយបានសង្កត់ធ្ងន់ថា៖ នេះជាសម័យប្រជុំសំខាន់ដើម្បីផ្ដុំ វាយតម្លៃស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តអំពីបណ្ដាកម្រិតផែនការ ភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម កិច្ចការពារជាតិ សន្ដិសុខឆ្នាំ ២០២២ ដាក់ចេញភារកិច្ច វិធីសាស្រ្តពង្រីកសេដ្ឋកិច្ច- សង្គម ការពារជាតិ សន្ដិសុខឆ្នាំ ២០២៣ សួរ-ឆ្លើយ ពិភាក្សា បំពេញយោបល់ និងសម្រេចបណ្ដាបញ្ហាសំខាន់ ផ្សេងៗដែលស្ថិតក្នុងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាប្រជាជនតាមច្បាប់កំណត់។

     ស្នើឲ្យអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តម្ចាស់ការសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្ដាផ្នែកពាក់ព័ន្ធត្រៀមបម្រុងឲ្យបានល្អបណ្ដាខ្លឹមសារជម្រាបដល់ សម័យប្រជុំ ក្រើនរំលឹកបណ្ដាអង្គភាព ស្ថាប័នដែលពាក់ព័ន្ធឲ្យសកម្ម ម្ចាស់ការរៀបចំចងក្រងបណ្ដាសារលិខិត ដែលស្ថិតក្នុងសិទ្ធិអំណាចបានប្រគល់ឲ្យបម្រើសម័យប្រជុំធានាឲ្យមានគុណភាព ត្រូវតាមនីតិវិធី បែបបទច្បាប់ កំណត់ និងសន្ទុះពេលវេលាតាមផែនការដាក់ចេញ។ ការងារត្រៀមបម្រុងមុន ក្នុង និងក្រោយសម័យប្រជុំត្រូវធានាឲ្យបានម៉ត់ចត់ ត្រឹមត្រូវ គ្រប់បណ្ដាខ្លឹមសារ និងលំដាប់លំដោយតាមច្បាប់កំណត់។

     អចិន្រ្តៃយ៍ បណ្ដាគណៈ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុក អនុវត្តគ្រប់គ្រាន់ភារ កិច្ច សិទ្ធិអំណាចក្នុងការត្រៀមបម្រុងឲ្យសម័យប្រជុំ។ គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្ត និងបណ្ដាផ្នែកពាក់ព័ន្ធត្រៀមបម្រុងឲ្យបានល្អខ្លឹមសារសម្រាប់សម័យប្រជុំ។ ការិយា ល័យក្រុមប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ឲ្យ ធ្វើសេនាធិការ ជំនួយការ និងបម្រើអចិន្រ្តៃយ៍ បណ្ដាគណៈ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុង និងចាត់តាំងសម្រេចជោគជ័យសម័យប្រជុំ។

     បានដឹងថា តាមផែនការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរបស់ក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំ ចុងឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ តាមការគ្រោងទុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-៣១ ខែតុលា ឆ្នាំ ២០២២៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.