21/07/2023 07:51
អ្នកស្រី វេជ្ជបណ្ឌិត ចូវធ្វីង៉ឹង ណែនាំអ្នកជំងឺពីរបៀបបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា។
ជាកម្មាភិបាលសុខាភិបាលជនជាតិខ្មែរ ម៉្លោះហើយការងារផ្សព្វផ្សាយពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមបានគ្រូពេទ្យថាច់ខ្មៅផ្សព្វផ្សាយដល់បណ្ដាគ្រួសារក្នុងតំបន់ជនរួមជាតិខ្មែរប្រកបដោយភាពងាយស្រួលបង្គួរ។ គ្រួពេទ្យថាច់ខ្មៅមានប្រសាសន៍ថា៖ ពេលផ្សព្វផ្សាយ បើជួបគ្រួសារជនជាតិខ្មែរ ខ្ញុំនឹងនិយាយភាសាខ្មែរ ដើម្បីឲ្យមាមីងងាយយល់។ខ្ញុំណែនាំមាមីងអំពីរបៀបវិនិច្ឆ័យប្រភពទឹកប្រើប្រាស់ ប្រមូលសំរាម វិនិច្ឆ័យបក្សីសត្វ ពាហនសត្វដែលងាប់។ល។ ផ្ដើមពីនោះ រួមចំណែកជាមួយកម្មាភិបាលសុខាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាមលើភូមិសាស្ត្រឃុំសុងឡុក។
កំពុងមមាញឹកជាមួយការពិនិត្យជំងឺ វេជ្ជបណ្ឌិតចូវធ្វីង៉ឹងមានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់ការយល់ដឹងពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា រាល់ពេលដែលអ្នកជំងឺមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលឃុំខ្ញុំជំរុញការផ្សព្វផ្សាយ ចែកខិត្តបណ្ណរំលឹកអ្នកជំងឺ និងសាច់ញាតិពីរបៀបកម្ចាត់ដង្កូវទឹកនិងមូស សម្អាតបរិស្ថាន សម្អាតផ្ទះសម្បែង កម្ចាត់វត្ថុសំណល់ មិនទុកឱ្យមូសកើត។ ជាពិសេស ណែនាំប្រជាជនឱ្យឆាប់រកឃើញជំងឺ ដើម្បីព្យាបាលទាន់ពេល។
គិតតាំងពីដើមឆ្នាំ ២០២៣ មកដល់ពេលនេះ ដំណាក់សុខាភិបាលឃុំសុងឡុក ផ្សព្វផ្សាយផែនការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។ ទន្ទឹមនឹងនោះ ភូមិនីមួយៗសុទ្ធតែបង្កើតបានក្រុមដែលមានបណ្តាបុគ្គលិករបស់ដំណាក់សុខាភិបាល បណ្ដាអង្គការចាត់តាំងមហាជន និងបណ្ដាក្រុមសុខាភិបាលភូមិ សហការីសុខាភិបាលទៅដល់គ្រប់គ្រួសារប្រជាជនដើម្បីពិនិត្យបណ្ដាវត្ថុតម្កល់ទឹក វត្ថុសំណល់នៅជុំវិញផ្ទះ លាងពាងទឹក វត្ថុតម្កល់ដែលមានដង្កូវទឹក លែងត្រីចូលក្នុងពាងទឹកដើម្បីកម្ចាត់ដង្កូវទឹក។
វេជ្ជបណ្ឌិតត្រឹងហ្វាងត្វឹង អនុប្រធានដំណាក់សុខាភិបាលឃុំសុងឡុក បានឲ្យដឹងថា៖ បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវវស្សា ដំណាក់បានបែងចែកជាក្រុមៗចេញដំណើរប្រតិបត្តិការកម្ចាត់ដង្កូវទឹក ។ ក្រុមនីមួយៗទទួលបន្ទុកគ្រួសារប្រហែល ៣០ គ្រួដើម្បីផ្សព្វផ្សាយ។ គិតតាំងពីដើមរដូវវស្សាមកទល់ពេលនេះក្នុងឃុំមានអ្នកកើតជំងឺគ្រុនឈាមតែ០៣ ករណីប៉ុណ្ណោះ និងបានព្យាបាលទាន់ពេលមិនទុកឱ្យរាលដាលធំដុំឡើយ។ គិតតាំងពីដើមឆ្នាំ២០២៣ ដើម្បីម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺ ដំណាក់បានអនុវត្តទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាសាងសង់អាង ដើម្បី «ចិញ្ចឹមត្រីស៊ី ដង្កូវទឹក» រួចចែកជូនដល់គ្រួសារប្រជាជន ៣០គ្រួឱ្យយកទៅកម្ចាត់ដង្កូវទឹកនៅភូមិ ខាញ់ឡុក ដើម្បីគ្រួសារចិញ្ចឹមក្នុងពាងទឹក ផើងទឹក។ គិតមកដល់ពេលនេះ ឆ្លងតាមការវាយតម្លៃបឋមបណ្ដាគ្រួសារដែលបានផ្តល់ត្រីគ្មានគ្រួសារណាកើតជំងឺគ្រុនឈាមឡើយ។ ទម្រង់នេះកំពុងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ហើយនឹងត្រូវបានបន្តពង្រីកទូលាយនៅតាមបណ្ដាភូមិក្នុងទូទាំងភូមិសាស្រ្តឃុំ។៕
អត្ថបទ- រូបថត៖ សុខា
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។