31/05/2022 13:24
បក្ខភាគឃុំដូងស្វឹងបំផុសចលនា “ប៉ិនប្រសប់ការងារប្រជាចលនា” ដោយមានការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ និងបង្កបានភាពស្រុះស្រួលពីសំណាក់ប្រជាជន។ មានទម្រង់ពង្រីកសេដ្ឋកិច្ច‑សង្គម ប្រកបដោយស្មារតីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ជិតដិតជាមួយលក្ខណៈជាក់ស្ដែងនាំមកប្រ សិទ្ធភាពជាក់ស្តែង រួមចំណែកកសាងជនបទថ្មី។
លោកត្រឹងវ៉ាំងវិញ អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំដូងស្វឹងឱ្យដឹងថា ក្នុងការផ្សព្វផ្សាយចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” តែងពង្រីកប្រជាធិបតេយ្យ និងរក្សាស្មារតីសាមគ្គី ឯកភាពពីផ្ទៃក្នុងដល់ប្រជាជន ញ៉ាំងឲ្យចលនាផ្សព្វផ្សាយបណ្តាទម្រង់មានការចូលរួមយ៉ាងកុះករ កេណ្ឌប្រមូលឱ្យបានល្អជាងទៀតនូវកម្លាំងរបស់ប្រជាជន បរិច្ចាគដីកសាងបណ្តាសំណង់សាធារណៈ បម្រើប្រជាជន រួមកម្លាំងកសាងជនបទថ្មី រក្សាលំនឹងសណ្តាប់ធ្នាប់សង្គម កាត់បន្ថយភាពក្រីក្រ សកម្មភាពរបស់អង្គការមហាជនបានផ្លាស់ថ្មីអំពីរូបភាពសកម្មភាពសម្បូរបែបទាក់ទាញប្រជាជនចូលរួមកុះករ។
ចាប់តាំងពីដើមឆ្នាំ ២០២២ ផែនប្រជាចលនា ឃុំបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សចុះផ្សាយបណ្តាសារលិខិត ដើម្បីចង្អុលការអនុវត្ត “កិច្ចការប៉ិនប្រសប់ការងារប្រជាចលនា” នៅលើភូមិសាស្ត្រឃុំ ទន្ទឹមនឹងនោះចង្អុលការកសាង និងពង្រីកទូលាយទម្រង់យ៉ាងមានប្រសិទ្ធភាព ដាក់ចេញផែនការផ្សព្វផ្សាយ លទ្ធផលក្នុងចលនាប្រឡងប្រណាំងនៅបណ្តាភូមិ បណ្តាផ្នែកបញ្ជាក់ឲ្យឃើញថា៖ រណសិរ្យមាតុភូមិ រដ្ឋអំណាចមូលដ្ឋាន បណ្តាផ្នែក អង្គការមហាជនឃុំ តែងបញ្ចូលខ្លឹមសារកសាងទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ទៅក្នុងកម្មវិធីសកម្មភាពឆ្នាំ ទន្ទឹមនឹងនោះ ចង្អុលការបណ្តាសាខាបក្សអនុវត្តចុះឈ្មោះកសាង អនុវត្តទម្រង់សមូហភាព ០៥ កន្លែង និងទម្រង់របស់បុគ្គល ០៣ នាក់។
ពូហាវ៉ាំងបិញ ប្រមូលផលគ្រំ។ រូបថត៖ ហ្វិញណូយ
ក្នុងបណ្តាទម្រង់សមូហភាពដែលបានចុះឈ្មោះអនុវត្ត មានទម្រង់គបយោបល់កសាងបង្កើនគុណភាពសកម្មភាពរបស់សមាគមកសិករឃុំ បានពង្រីកជាបន្តក្នុងបណ្តាឆ្នាំកន្លង ទម្រង់ឯកជន មានទម្រង់របស់សមាជិកថាច់សាណាម ប្រធានសាខាសមាគមកសិករភូមិបាយ៉ាម (បេ) ស្តីពីការផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្វឹម ការអនុវត្តន៍វិទ្យាសាស្ត្រ បច្ចកទេសជឿនលឿនទៅក្នុងការផលិតបន្តបានការពង្រឹង និងពង្រីកនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ អនុវត្តសេចក្តីសម្រេចចិត្តបធានបទរបស់គណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ស្តីពីការពង្រីកសេដ្ឋកិច្ចសហការ កាត់បន្ថយភាពក្រីក្រចីរភាព បន្ទាប់ពីបានបំផុសចលនា បណ្តាសមូហភាព បុគ្គលកសាងផែនការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញភ្ជាប់ជាមួយទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” សមស្របជាមួយភារកិច្ចនយោបាយរបស់ផ្នែក សាខាបក្សនីមួយៗ កម្មាភិបាល បក្ខជន សមាជិកសមាគម និងប្រជាជនម្នាក់ៗផ្ទាល់នឹងស្ថានភាពជាក់ស្តេង។
លទ្ធផលក្នុងឆ្នាំ ២០២១ បណ្តាសាខាបក្សផ្នែក បន្តរក្សា និងពង្រីកបណ្តាទម្រង់ដែលមានប្រសិទ្ធភាព គណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” និងអនុវត្តផ្សព្វផ្សាយចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅបណ្តាវិស័យ។ ផ្តុំកម្លាំងផ្សព្វផ្សាយ បំផុសចលនាប្រជាជនចូលរួមប្រឡងប្រណាំងអនុវត្តបណ្តាកម្រិតផែនការ ភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គម កសាងជនបទថ្មី បង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ចូលរួមគបវាល់ការងារកសាងបក្ស រដ្ឋអំណាច។ បំផុសចលនាឲ្យប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិត សមស្របជាមួយលក្ខណៈពង្រីកសេដ្ឋកិច្ច។ លេចធ្លោមានទម្រង់សហការ “ចិញ្ចឹមគ្រំពាណិជ្ជផល” របស់អង្គការសម្ព័ន្ធយុវជនភូមិជ្រៃគោក។
ឆ្នាំ ២០២១ រួមជាមួយទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ចំនួន ៣១ ទម្រង់ក្នុងបណ្តា វិស័យរបស់ឃុំ ក្នុងនោះមាន ០៩ ទម្រង់ក្នុងវិស័យសេដ្ឋកិច្ច ២០ ទម្រង់ក្នុងលើវិស័យវប្បធម៌ សង្គម ០១ ទម្រង់ការពារប្រទេស សន្តិសុខ ០១ ទម្រង់ ទម្រង់កសាងប្រព័ន្ធនយោបាយ (ចុះឈ្មោះជាមួយគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ០៥ ទម្រង់) រួមចំណែកកែលម្អ ជីវភាព អនុវត្តសម្រេចភារកិច្ចនយោបាយនៅមូលដ្ឋាន។ ក្នុងនោះ ក្រុមទម្រង់លើវិស័យសេដ្ឋកិច្ច ជាមួយការងារផ្លាស់ប្តូរការផលិតបន្តបានជំរុញមាំ ពង្រីកស្មារតីច្នៃប្រតិដ្ឋក្នុងការផលិតធ្វើអាជីវកម្ម បង្កើនប្រភពចំណូល ធ្វើសកម្មភាពតាមគោលដៅសកម្ម បណ្តាក្រុមសហការបានពង្រឹងជាលំដាប់ បង្កើនគុណភាព នាំមកប្រាក់ចំណេញខ្ពស់ជូនសមាជិក។ ផ្តើមពីនោះ ទាក់ទាញការចូលរួមរបស់សេដ្ឋកិច្ចសមូហភាពដូចជា៖ ទម្រង់ “ដាំបន្លែសុវត្ថភាពក្នុងរោងសំណាញ់” របស់សាខាបក្សភូមិបាយ៉ាម (បេ) និងទម្រង់ “ចិញ្ចឹមគ្រំពាណិជ្ជផល” របស់អង្គការសម្ព័ន្ធយុវជនភូមិជ្រៃគោក ឃុំដូងស្វឹង៕
ប្រែសម្រួល៖ សុខា