• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បន្តឧបត្ថម្ភថវិកាដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាន

21/09/2021 15:44

តាមការពិនិត្យឡើងវិញ ក្នុងចំណោម ៨៤៣ គ្រួសារសង់ផ្ទះថ្មី និង ១.១០០ គ្រួសារជួសជុល កែប្រែលើកនេះ៖ មុខសញ្ញាញាតិសន្តានរបស់យុទ្ធជនពលី ១.៤០៥ ខ្នង (សង់ថ្មី ៧២៦ ខ្នង ជួសជុល ៦៧៩ ខ្នង)។ អ្នកម្តាយវៀតណាមវីរភាព ០៥ ខ្នង (ជួសជុល ០៥ ខ្នង)។ យុទ្ធជនពិការ អ្នកទទួលផលគោលនយោបាយដូចយុទ្ធជនពិការ ២៩៤ ខ្នង (សង់ថ្មី ៣៩ ខ្នង ជួសជុល ២៥៥ ខ្នង)។ យុទ្ធជនមានជំងឺ ០២ ខ្នង (ជួសជុល ០២ ខ្នង)។ អ្នកធ្វើសកម្មភាពក្នុងសង្រ្គាមត្រូវជ្រាបជាតិពុលគីមី ០៨ ខ្នង (សង់ថ្មី ០២ ខ្នង ជួសជុល ០៦ ខ្នង)។ អ្នកធ្វើសកម្មភាពបដិវត្តន៍ សកម្មភាពសង្រ្គាមត្រូវពិការភ្នែក ជាប់ពន្ធនាគារ ៦២ ខ្នង (សង់ថ្មី ១៧ ខ្នង ជួសជុល ៤៥ ខ្នង)។ អ្នកធ្វើសកម្មភាពក្នុងសង្រ្គាមរំដោះជនជាតិ ការពារមាតុភូមិ និងទៅបំពេញកាតព្វកិច្ចយោធាអន្តរជាតិ ១៤៩ ខ្នង (សង់ថ្មី ៥៧ ខ្នង ជួសជុល ៩២ ខ្នង)។ អ្នកមានសគុណឧបត្ថម្ភបដិវត្តន៍ ១៨ ខ្នង (សង់ថ្មី ០២ ខ្នង ជួសជុល ១៦ ខ្នង)។

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២២/២០១៣/QĐ-TTg ចុះថ្ងៃទី ២៦ មេសា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍អំពីលំនៅឋាននោះ ខេត្តត្រាវិញបានឧបត្ថម្ភផ្ទះ ១០.០៩០ ខ្នង ក្នុងនោះ សាងសង់ថ្មី ៧.២០៦ ខ្នង ជួសជុល ២.៨៨៤ ខ្នង។

គិតមកទល់ពេលនេះ សេចក្ដីសម្រេចចិត្តលេខ ២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលអស់មានសុពលភាព។ ថ្វីត្បិតដូច្នោះ ក្រោយពេលពិនិត្យឡើងវិញ ខេត្តត្រាវិញនៅមានគ្រួសារមានសគុណចំពោះបដិវត្តន៍ ១.៩៤៣ គ្រួទៀតនៅជួបលំបាកអំពីលំនៅឋានត្រូវការឧបត្ថម្ភជួសជុលឬសាងសង់ថ្មី។ បន្តអនុវត្តគុណធម៌ “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ” ក្នុងសម័យប្រជុំលើកទី ២ ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ (ថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០២១) គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានជម្រាបក្រុមប្រឹក្សាប្រជាជនខេត្តនូវសេចក្ដីជម្រាបស្ដីពីការឧបត្ថម្ភថវិកាដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ជួបការលំបាកអំពីលំនៅឋាននៅលើភូមិសាស្រ្តខេត្ត ហើយសេចក្ដីជម្រាបនោះបានតំណាងក្រុមប្រឹក្សាប្រជាជនពិនិត្យ ពិភាក្សា និងឯកភាពអនុម័តិឆ្លង ផ្សាយសេចក្ដីសម្រេចចិត្តនៅក្នុងសម័យប្រជុំ។

លោកស្រីយឿងធីង៉ុកធើអញ្ជើញទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ។ រូបថត៖ គីមឡង

ក្នុងចំណោមគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាន ១.៩៤៣ គ្រួត្រូវការឧបត្ថម្ភលើកនេះ មាន ៨៤៣ គ្រួសារបានឧបត្ថម្ភសង់ផ្ទះថ្មី និង ១.១០០ គ្រួសារបានឧបត្ថម្ភជួសជុលជាមួយថវិកាសរុប ៦៩,៦៥០ ពាន់លានដុង។ កម្រិតឧបត្ថម្ភអនុវត្តតាមគម្រោងការឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្រ្តខេត្តត្រាវិញតាមសេចក្ដីសម្រេចចិត្តលេខ ២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដំណាក់កាលទី ២ ឧបត្ថម្ភ ៥០ លានដុងក្នុងមួយគ្រួសារចំពោះករណីសង់ផ្ទះថ្មី និងឧបត្ថម្ភ ២៥ លានដុងចំពោះផ្ទះជួសជុល។

អំពីលក្ខការណ៍ឧបត្ថម្ភ រដ្ឋឧបត្ថម្ភផ្ទាល់ដល់គ្រួសារដែលមានមនុស្សម្នាក់ឬក៏ច្រើននាក់មានសគុណចំពោះបដិវត្តន៍មានផ្ទះខូចខាត ដាច់ជ្រុះដើម្បីគ្រួសារទាំងនោះសង់ផ្ទះថ្មីឬក៏ជួសជុលធានាបង្កើនគុណភាពលំនៅឋានរបស់អ្នកមានសគុណចំពោះបដិវត្តន៍។ ការឧបត្ថម្ភលំនៅឋានដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ត្រូវធានាចំមុខសញ្ញាប្រកាសចំហ ជៀសវាងកុំឲ្យខាត ធានាលៃលកឲ្យស្មើ និងសមស្របជាមួយបណ្ដាប្រភពកម្លាំងឧបត្ថម្ភ។ ការឧបត្ថម្ភលំនៅឋានដល់គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍បានអនុវត្តតាមគោលលំនាំរដ្ឋឧបត្ថម្ភ និងលើកទឹកចិត្តសហគមន៍ ឧបត្ថម្ភគ្រួសារចូលរួមបំពេញមន្ថែម។ល។ ដើម្បីសាងសង់ផ្ទះឲ្យបានរឹងមាំ។

ការឧបត្ថម្ភលំនៅឋានជូនចំពោះគ្រួសារអ្នកមានសគុណជាមួយបដិវត្តន៍ ទោះជាសង់ថ្មីឬក៏ជួសជុលត្រូវធានាសំណូមពរ៖ ចំពោះករណីផ្ទះដែលត្រូវរុះរើចោលដើម្បីសង់ថ្មីត្រូវធានាតាមសម្បទារបស់ក្រសួងស្ថាបនា លើផ្ទៃដីតូចបំផុត ៣០ ម៉ែត្រក្រឡា (ប្រសិនជាគ្រួសារគ្មានប្ដីប្រពន្ធអាចសង់ផ្ទះតូចជាងនោះ ប៉ុន្តែមិនតូចជាង ២៤ ម៉ែត្រក្រឡា) មានអាយុកាលពី ១០ ឆ្នាំឡើងទៅ។ ចំពោះករណីកែប្រែ ជួសជុលគឺយោងទៅតាមស្ថានភាពជាក់ស្ដែងនៃផ្ទះនោះ ដូចជាចំណែកធារ ប្លង់ជញ្ជាំង ដំបូលមិនទាន់សម្រេចតាមសម្បទានោះគឺអនុវត្តកែប្រែ ជួសជុលឲ្យសមស្រប។ ក្រោយពេលកែប្រែ ជួសជុលរួចត្រូវធានារឹងមាំតាមសម្បទារបស់ក្រសួងស្ថាបនា មានអាយុកាលពី ១០ ឆ្នាំឡើងទៅ មិនសំណូមពរត្រូវតាមសម្បទាអំពីផ្ទៃដីប្រើប្រាស់។ ដីសាងសង់ផ្ទះមានកម្មសិទ្ធិស្របច្បាប់របស់គ្រួសារ ចំពោះគ្រួសារដែលគ្មានដីសង់ផ្ទះ មូលដ្ឋាន (ឃុំ ទីប្រជុំជន សង្កាត់) ពិនិត្យឧបត្ថម្ភ (ប្រសិនបើមានមូលនិធិដី) ឬចលនាញាតិសន្តានឧបត្ថម្ភ។ យោងតាមលទ្ធភាព ចលនារបស់មូលដ្ឋាន និងបំពេញបន្ថែមរបស់គ្រួសារនីមួយៗ អាចសង់ផ្ទះថ្មីមានផ្ទៃធំជាង រឹងមាំ និងសមរម្យជាង។ ជៀសវាងករណីសង់ផ្ទៃតូចជាងឬក៏តម្លៃផ្ទះទាបជាងកម្រិតកំណត់ មិនសម្រេចតាមទំហំផ្ទៃ និងមិនធានាគុណភាពតាមសំណូមពរ។

មុខសញ្ញាបានឧបត្ថម្ភលំនៅឋានត្រូវឆ្លើយតបបណ្ដាលក្ខណៈជាអ្នកមានឈ្មោះក្នុងបញ្ជីអ្នកមានសគុណចំពោះបដិវត្តន៍ ញាតិសន្តានរបស់អ្នកមានសគុណចំពោះបដិវត្តន៍ដែលគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកគ្រប់គ្រង អ្នកកំពុងរស់នៅ និងមានចុះឈ្មោះបញ្ជីគ្រួសារស្នាក់នៅនឹងផ្ទះ ប៉ុន្តែផ្ទះនោះត្រូវខូចខាតធ្ងន់ធ្ងរ ត្រូវរុះរើសង់ថ្មី ហើយផ្ទះដែលខូច ដាច់ជ្រុះនោះត្រូវជួសជុលឡើងវិញ។

គោលនយោបាយអាទិភាពអំពីលំនៅឋានសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ជាគោលការណ៍ដ៏សំខាន់របស់បក្សនិងរដ្ឋ។ ចលនា “តបស្នងសងគុណ” ទូទាំងប្រជាជនចូលរួមថែទាំអ្នកមានសគុណចំពោះបដិវត្តន៍ រួមចំណែកបង្កើនបន្ទុកសង្គម បង្ហាញឲ្យឃើញការគិតគូរពិតប្រាកដចំពោះបណ្ដាគ្រួសារដែលបានបរិច្ចាគ ពលីជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជនជាតិ កសាងនិងការពារមាតុភូមិ សន្សឹមៗលំនឹងជីវភាព ជាលក្ខណៈប្រពៃនៃវប្បធម៌ប្រ ពៃណីរបស់ជនជាតិវៀតណាម មានអត្ថន័យវប្បធម៌នៃមនុស្សជ្រាលជ្រៅ បង្ហាញឪ្យឃើញនូវការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមចំណែកអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមរបស់ខេត្ត៕

ប្រែសម្រួល៖ ថាច់ហ្វាង     

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.