• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បទពិសោធន៍កាត់បន្ថយភាពក្រីក្រស្ថិរភាពនៅខេត្តត្រាវិញ

21/09/2021 13:19

ត្រាវិញជាខេត្តស្ថិតនៅប្របមាត់សមុទ្រមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្មើ ៣១,៥៣%។ ទន្ទឹមនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋ ខេត្តត្រាវិញបានផ្សាយបណ្ដាគោលនយោបាយ ពិសេស សមស្របជាមួយស្ថានភាពភូមិសាស្រ្ត។ អាស្រ័យហេតុនោះ ខេត្តត្រាវិញបានអនុវត្ត សម្រេចគោលដៅមុនមួយឆ្នាំក្នុងដំណើរការអនុវត្តកម្មវិធីគោល ដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព ដំណាក់កាល ២០១៦ -២០២០។

មាមីងខ្មែរជាច្រើនរួចផុតពីភាពក្រីក្រដោយសារបានឧបត្ថម្ភទុនចិញ្ចឹមគោមេ។ រូបថត៖ ថាច់ហ្វាង

     គ្មាននៅគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ក្រីក្រ
     គិតដល់ចុងឆ្នាំ ២០២០ ខេត្តត្រាវិញនៅតែស្រុកថ្កូវមួយស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ មាន ០២ ឃុំលំបាកខ្លាំងស្ថិតនៅតំបន់មាត់សមុទ្រ និងកោះ (កាត់បន្ថយ ០៥ ឃុំបើប្រៀបនឹងឆ្នាំ ២០១៦)។ ក្រៅពីនោះ មាន ២៣ ឃុំនិង ១០ ភូមិលំបាកខ្លាំង ស្ថិតក្នុងក្របខ័ណ្ឌវិនិយោគកម្មវិធីលេខ ១៣៥ (កាត់បន្ថយបាន ០១ ឃុំ ៤២ ភូមិប្រៀបនឹងដើមដំណាក់កាល)។ នេះជាលទ្ធផលនៃដំណាក់កាល សកម្មផ្សព្វផ្សាយព្រមៗគ្នា បណ្ដាវិធានការកាត់បន្ថយភាពក្រីក្រស្ថិរភាព។ តាមការស្វែងយល់របស់យើងខ្ញុំ ក្នុងដំណាក់ ២០១៦ -២០២០ ខេត្ត ត្រាវិញបានផ្សាយរចនាច្បាប់ គោលនយោបាយ ពិសេសជាច្រើនដើម្បីកេណ្ឌប្រមូលបណ្ដា ប្រភព កម្លាំងអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព ដូចជា៖ សេចក្ដីសម្រេចចិត្តឧបត្ថម្ភ ៣០% តម្លៃទិញបណ្ណគាំពារសុខាភិបាលដល់អ្នកស្ថិតក្នុងក្របខ័ណ្ឌគ្រួសារជិតក្រ គ្រួសារក្រីក្រ សេចក្ដីសម្រេចចិត្តឧបត្ថម្ភដីសង់ផ្ទះដល់គ្រួសារក្រីក្រ ផែនការឧបត្ថម្ភគ្រួសារក្រីក្រស្ថិតក្នុង គោលនយោបាយ អាទិភាពចំពោះអ្នកមានសគុណជាមួយបដិវត្តន៍ ផែនការឧបត្ថម្ភគ្រួសារក្រីក្រប្រសព្វជាមួយបណ្ដាសេវាសង្គមសំខាន់ៗ ពង្រីករបររកទទួលទាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះ ស្រាយការងារធ្វើ។ បណ្ដាគោលនយោបាយដែលបានផ្សាយនោះបានរួមចំណែកបង្កលក្ខណៈឲ្យអ្នកក្រីក្របានប្រសព្វគ្រប់គ្រាន់បណ្ដាប្រភព កម្លាំងឧបត្ថម្ភរបស់រដ្ឋ របស់សហគមន៍ដើម្បីពង្រីកសេដ្ឋកិច្ច បង្កការងារធ្វើ និងបង្កើនប្រភពចំណូល។ ទន្ទឹមនឹងនោះ ជាសារវន្តឆ្លើយតបតម្រូវការសង្គម ចាំបាច់មួយចំនួនរបស់អ្នកក្រីក្រ ដូចជា៖ ទឹកស្អាត ប្រសព្វវិស័យសិក្សាអប់រំ សុខាភិបាល ព័ត៌មាន ។ល។ អំពីប្រភពកម្លាំងខេត្តត្រាវិញកេណ្ឌប្រមូលថវិកា បានជាង ៩.៤០០ ពាន់លានដុងសម្រាប់ អនុវត្តបណ្ដាកម្មវិធី គម្រោងការ គោលនយោបាយ បន្ថយភាព ក្រីក្រ។ ក្នុងនោះ មានការផ្សព្វផ្សាយ កសាងជួសជុលសំណង់ ៥៨៩ សំណង់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិសាស្រ្តក្រីក្រ ឃុំ ភូមិលំបាកខ្លាំង។ ឧបត្ថម្ភបណ្ណគាំពារសុខាភិបាលជាង ៣ លានបណ្ណ ដល់គ្រួសារក្រីក្រ ជិតក្រ និង ប្រជាជនរស់នៅបណ្ដាឃុំកោះ ឃុំលំបាកខ្លាំង ជនរួមជាតិភាគតិច។ លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញឲ្យដឹង ថា៖ បណ្ដាកម្មវិធីគោលនយោបាយ បន្ថយភាពក្រីក្រ បានផ្សព្វផ្សាយព្រមៗគ្នា និងមានប្រសិទ្ធ ភាព បានរួមចំណែកជួយឲ្យខេត្តត្រាវិញ អនុវត្តសម្រេចគោលដៅបន្ថយភាពក្រីក្រស្ថិរភាពមុនពេលកំណត់មួយឆ្នាំបើប្រៀបជាមួយនឹងកម្រិតផែនការសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញ លើកទី ១០ អាណត្តិកាល ២០២០-២០២៥ ដាក់ ចេញ។
     ជាពិសេស គិតដល់ចុងឆ្នាំ ២០១៩ ទូទាំងខេត្តត្រាវិញគ្មាននៅគ្រួសារមានសគុណជាមួយបដិវត្តន៍ក្រីក្រឡើយ។ អត្រាគ្រួសារក្រីក្ររួមរបស់ទូទាំងខេត្តពី ១៣,២៣% (ឆ្នាំ ២០១៥) បានកាត់ បន្ថយចុះនៅតែ ៣,២២% (ចុងឆ្នាំ ២០១៩) គិតជាមធ្យមក្នុងមួយឆ្នាំកាត់បន្ថយបាន ២,៥%។ អត្រាគ្រួសារជនជាតិភាគ តិចក្រីក្របន្ថយចុះនៅ ៥,៩៤% គិតជាមធ្យមក្នុងមួយឆ្នាំៗកាត់បន្ថយ ៤,១៧%។ លទ្ធផលអនុវត្តគោលដៅបន្ថយភាពក្រីក្រស្ថិរភាព បានរួមចំណែកជួយឲ្យ ៦៥/៨៥ ឃុំមានអត្រាគ្រួសារក្រីក្រសម្រេចលក្ខឋាន ជន បទថ្មី ក្នុងនោះ មាន ៤៨ ឃុំមានអត្រាគ្រួសារក្រីក្រ សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។មាន ៥/៧ ឃុំលំបាកខ្លាំងនៅតំបន់មាត់សមុទ្របានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី រួចចាកផុតពីស្ថាន ភាពលំបាកខ្លាំង។
     បង្កបង្កើតរបររកទទួលទានជូនគ្រួ សារក្រីក្រ
     កត្តាមួយក្នុងបណ្ដាកត្តាសំខាន់ជួយឲ្យខេត្តត្រាវិញសម្រេចបានលទ្ធផលល្អក្នុងការកាត់បន្ថយភាពក្រីក្រ ស្ថិរភាពនោះគឺធ្វើឲ្យសម្បូរបែបមុខរបររកស៊ី និងបង្កប្រភពទុនឲ្យគ្រួសារក្រីក្របុល ជពិសេសគ្រួសារ ជនជាតិខ្មែរ។ ខេត្តបានអនុវត្ត ៤៣២ គម្រោងការពង្រីកការផលិតធ្វើឲ្យសម្បូរ បែបមុខរបររកស៊ី និងពង្រីកទម្រង់បន្ថយភាពក្រីក្របានឧបត្ថម្ភឲ្យគ្រួសារជាង ៦.៦០០ គ្រួបាន ទទួលផល។ ទន្ទឹមនឹងនោះ ចំណាយថវិកាជាង ៣.០០០ ពាន់លានដុងឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារដែលទើបរួចផុតពីភាពក្រក្រ គ្រួសារជនជាតិភាគតិចជិត ១៨២.០០០ លើក ឲ្យបុលទុនអាទិភាព សម្រាប់ពង្រីកសេដ្ឋកិច្ច។ អាស្រ័យដោយបានបុលទុនអាទិភាព មានគ្រួសារជនជាតិភាគតិចជាច្រើនបានរួចផុតពីភាពក្រីក្រ។     បងគឹមធីលី នៅឃុំតឹបស៊ើង ស្រុកថ្កូវជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងនោះ ។ បងបានចែករំលែកឲ្យយើងខ្ញុំដឹងអំពីរបៀបប្រើប្រាស់ប្រាក់ ទុនមានប្រសិទ្ធភាពថា៖ ខ្ញុំតែងមានបំណង រួចផុតពីភាពក្រីក្រ ប៉ុន្តែគ្មានទុនផលិត។ ដោយដឹង ពីបំណងរបស់ខ្ញុំ ឆ្នាំ ២០១៦ សាខាសមាគម នារីភូមិ ឲ្យបុលទុន ០៧ លានដុង។ ហើយខ្ញុំក៏បានបង្កលក្ខណៈឲ្យបុលទុនអាទិភាព ១០ លាន ដុងពីប្រភពទុន ផលិតស្ថិតក្នុងកម្មវិធីគោលដៅ ជាតិបន្ថយភាពក្រីក្រស្ថិរភាព។ ខ្ញុំបានប្រើប្រាក់ទុននោះទៅក្នុងការចិញ្ចឹមគោមេ និងចិញ្ចឹមមាន់ ព្រលែងក្នុងចម្ការ។ ដល់ចុងឆ្នាំ ២០១៨ គ្រួសារ បងលីមានគោ ០៤ ក្បាល ផ្ដល់ប្រភពចំណូល រៀងរាល់ឆ្នាំ ៥០ លានដុង។ បងស្រីបានផ្គត់ផ្គង់ ឲ្យកូនសិក្សាចប់មហាវិទ្យាល័យរួចរកបានការងារធ្វើ មានប្រភពចំណូលលំនឹង។
     តាមគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចំណែកមួយក្នុងបណ្ដាចំណែកដែលវិនិយោគនាំមកលទ្ធផល ខ្ពស់សម្រាប់ជីវភាពរបស់ជនរួមជាតិខ្មែរនោះ គឺគម្រោងការឧបត្ថម្ភពង្រីកការផលិតស្ថិតក្នុងកម្មវិធីលេខ ១៣៥។ ឆ្នាំ ២០២០ ខេត្តត្រាវិញបានកេណ្ឌប្រមូលប្រភពកម្លាំងបានជាង ៣.៦០០ ពាន់លានដុង សម្រាប់អនុវត្តបណ្ដាសកម្មភាពឧបត្ថម្ភគ្រួសារក្រីក្រពង្រីកការផលិតធ្វើឲ្យសម្បូរបែបមុខរបររកស៊ី បង្កការងារធ្វើ។ល។ ដើម្បីកាត់បន្ថយភាពក្រីក្រ។ អាស្រ័យហេតុនោះ ចុង ឆ្នាំ ២០២០ ទូទាំងខេត្តកាត់បន្ថយគ្រួសារក្រីក្រ បាន ៤.០១០ គ្រួ ក្នុងនោះ គ្រួសារជនជាតិខ្មែរជាង ២.៥០០ គ្រួ។
     ឆ្នាំ ២០២១ ខេត្តត្រាវិញខិតខំកាត់បន្ថយគ្រួសារក្រីក្រពី ១ - ១,៥%  កាត់បន្ថយគ្រួសារក្រីក្រ ក្នុងជនរួមជាតិខ្មែរពី ១,៥ - ២%។ ដើម្បីសម្រេចបានគោលដៅនេះ ថ្នាក់ដឹកនាំខេត្តត្រាវិញបានឲ្យដឹងថានឹងឧបត្ថម្ភទុនសម្រាប់ពង្រីកការផលិត ធ្វើឲ្យសម្បូរបែបប្រភពទុនឥណទានសម្រាប់គ្រួសារក្រីក្រ ណែនាំ គ្រួសារក្រីក្រឲ្យមានផែនការប្រើប្រាស់ប្រាក់ទុនបុលមានប្រសិទ្ធភាព។ រួមជាមួយនោះ ខេត្តនឹងបន្តពង្រី កទូលាយបណ្ដាទម្រង់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព ពង្រីកបណ្ដាការច្នៃប្រតិដ្ឋក្នុងការបន្ថយភាពក្រីក្រដោយ យោងទៅលើសហគមន៍។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយបណ្ដាទម្រង់សហការចងសម្ព័ន្ធរវាង បណ្ដាគ្រួសារក្រីក្រជាមួយអាជីវកម្មក្នុងការផលិត ធានា ប្រមូលទិញផលិតផល៕     ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.