• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បណ្តាប្រការគប្បីដឹងអំពីការធ្វើចត្តាឡីស័ក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ នៅនឹងផ្ទះ

05/12/2021 09:47

កាលពីថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មានសារណែនាំលេខ ៦១៧៨/UBND-KGVX សំណូមពរអនុវត្តម៉ឹងម៉ាត់យោបល់ចង្អុលការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ក្នុងនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តសំណូមពរផ្សព្វផ្សាយឱ្យបានឆាប់ រហ័សការព្យាបាលជំងឺកូវីដ១៩ (F០) នៅនឹងគ្រួសារ។ ទាក់ទងដល់បញ្ហានេះ វេជ្ជបណ្ឌិត គាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរសុខាភិបាលខេត្ត អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ខេត្តផ្តល់ការប្តូរយោបល់ជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ។

វេជ្ជបណ្ឌិត គាងសុខា។ រូបថត៖ បាធី

អ្នកយកសារព័ត៌មាន៖ ជម្រាបវេជ្ជបណ្ឌិតឱ្យដឹងតាមការកំណត់របស់ផ្នែកសុខាភិបាលបណ្តាមុខសញ្ញា F០ ណានឹងអនុវត្តរូបភាពព្យាបាលនៅនឹងផ្ទះ?

វេជ្ជបណ្ឌិត គាងសុខា៖ នៅចំពោះមុខស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន នៅខេត្តត្រាវិញ ក៏ដូចជាបណ្តាភូមិភាគដទៃៗទៀត ការធ្វើចត្តាឡីស័ក ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅ ផ្ទះកំពុងបានផ្នែកសុខាភិបាល ក៏ដូចជាគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជាតិព្រមានអនុវត្ត។ តាមរយៈនោះ បណ្តាករណី F០ ក្រោយពេលបានព្យាករណ៍ដោយការធ្វើកោសល្យវិច័យ RT-PCR ចាប់ពីអាយុ ១ ឆ្នាំដល់ ៥០ ឆ្នាំ គ្មានជំងឺប្រចាំកាយ គ្មានគភ៌ និងឆ្លើយតបបណ្តាសំណូមពររបស់ផ្នែកកំនាញ។ ទីទៃពីនោះទៀត បណ្តាកណី F០ បើសិនបានចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ-១៩​ម្ជុល ទី២ ឬទី១ កន្លងរយៈពេល ១៤ ថ្ងៃក៏បានពិនិត្យឱ្យធ្វើចត្តាឡីស័ក ព្យាបាលនៅនឹងផ្ទះដែរ។

អ្នកយកសារព័ត៌មាន៖ ការសួរសុខទុក្ខ ផ្ដល់ថ្នាំ ព្យាបាលសម្រាប់បណ្តាមុខសញ្ញា F០ដូចពោលខាងលើគឺអាស្រ័យអ្នកណាទទួលបន្ទុក រួចអនុវត្តដោយរបៀបណា ជម្រាប​លោក?

វេជ្ជបណ្ឌិត គាងសុខា៖  បញ្ហានេះអាស្រ័យដំណាក់សុខាភិបាលចល័ត ដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន និងក្រុមព្យាបាលកូវីដ-១៩ ចល័តអនុវត្ត។ ក្នុងនោះ ការសួរសុខទុក្ខ ពិនិត្យ ផ្ដល់ថ្នាំ និងព្យាបាលបណ្តាមុខសញ្ញា F០នៅនឹងផ្ទះបានអនុវត្តត្រូវតាមការណែនាំ និងការកំណត់របស់ស្ថាប័នសុខាភិបាលថ្នាក់លើ រាប់ទាំងការជៀសវាងការឆ្លងខ្វែងគ្នារវាង​អ្នកជំងឺជាមួយបុគ្គលិកសុខាភិបាលក៏បានកំណត់ជាក់លាក់។

អ្នកយកសារព័ត៌មាន៖ តាមការកំណត់ ដែលលោកវេជ្ជបណ្ឌិតទើបរៀបរាប់នោះដូចម្ដេច ដែលថាបណ្តា F០ នោះទើបបានប្រកាសជាសះស្បើយពីជំងឺ រួចអាចរួមរស់មកវិញជាមួយសហគមន៍?

វេជ្ជបណ្ឌិត គាងសុខា៖ បណ្តាករណី F០ បានព្យាករណ៍ដោយការធ្វើកោសល្យវិច័យ RT-PCR បានប្រឹក្សា ផ្ដល់ថ្នាំផឹក ណែនាំតាមដានសុខភាពនៅនឹងផ្ទះដោយខ្លួនឯង និងបានធ្វើកោសល្យវិច័យមកវិញលទ្ធផលកោសល្យវិច័យនៅថ្ងៃទី ១៤។ បើសិនលទ្ធផល RT-PCR អវិជ្ជមាន ឬក៏វិជ្ជមានជាមួយសន្ទស្សន៍លេខ CT ៣០  នោះបានប្រកាសជាសះស្បើយ ពីជំងឺ រួចតាមដានសុខភាពនៅនឹងផ្ទះបន្តទៀតក្នុងរយៈពេល ៧ ថ្ងៃ ក្រោយមកអាចរួមរស់ជាមួយសហគមន៍។

អ្នកយកសារព័ត៌មាន៖ ករណីព្យាបាល នៅនឹងផ្ទះ ប៉ុន្តែ F០ មិនមានការប្រែប្រួលសកម្ម ឬក៏ធ្ងន់ធ្ងរទៅនោះ ចាត់ការដោយរបៀបណា?

វេជ្ជបណ្ឌិត​ គាងសុខា៖ បណ្តាករណី F០ ពេលបានព្យាបាលនៅផ្ទះ បើសិនគ្មានការប្រែប្រួលសកម្ម ឬក៏ធ្ងន់ធ្ងរដូចជាមានអាការៈពិបាកដកដង្ហើម ចង្វាក់ដង្ហើមជាង ២១ ដងក្នុងមួយនាទី SpO2 ៩៥  % ជីពចរលឿន សម្ពាធឈាមទាប ឈឺចុកដើមទ្រូងជាញឹកញាប់។ល។ នោះរបាយការណ៍បន្ទាន់ជូនដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជនកន្លែងស្នាក់នៅ ឬក៏ដំណាក់សុខាភិបាលចល័ត ក្រុមសង្គ្រោះជាបន្ទាន់ចល័ត។ល។ដើម្បីបានវិនិច្ឆ័យបន្ទាន់ដោយភាពឈ្លាសវៃ និងបានផ្ទេរមន្ទីរពេទ្យជាបន្ទាន់។

អ្នកយកសារព័ត៌មាន៖ ចំពោះបណ្តាករណី F១ ក៏បានពិនិត្យធ្វើចត្តាឡីស័កនៅនឹងផ្ទះ។ ដូច្នេះការបែងប្រភេទបាតុភាពនឹងផ្តើមដោយរបៀបណា លោកវេជ្ជបណ្ឌិតអាចចែករំលែកដើម្បីមនុស្សគ្រប់គ្នាបានដឹងផង?

វេជ្ជបណ្ឌិត គាងសុខា៖ ចំពោះបណ្តា ករណី F១ ដែលគ្រប់លក្ខណៈធ្វើចត្តាឡីស័កនៅនឹងផ្ទះ គប្បីអនុវត្តល្អបណ្តាខ្លឹមសារដូចតទៅ៖

ប្រតិបត្តិការធ្វើចត្តាឡីស័កនៅនឹងកន្លែងស្នាក់នៅត្រូវតាមការកំណត់ និងមានការសន្យាជាមួយរដ្ឋអំណាចមូលដ្ឋាន។

ស្ទង់កម្ដៅខ្លួនដោយខ្លួនឯង និងតាមដានសុខភាពប្រចាំថ្ងៃដោយខ្លួនឯង។

ប្រកាសឱ្យបុគ្គលិកសុខាភិបាលថ្នាក់ឃុំពេលមានអាការៈមួយក្នុងបណ្តាអាការៈដូចជា ក្ដៅ ខ្លាំង ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម។ល។

បន្ថយការចេញទៅក្រៅបន្ទប់ដោយឡែក បន្ថយការជួបប៉ះពាល់ជាមួយសមាជិកក្នុង​គ្រួសារ កន្លែងស្នាក់នៅក៏ដូចអ្នកដទៃៗទៀត។

ក្នុងអំឡុងពេលធ្វើចត្តាឡីស័កមិនគប្បីចេញផុតពីកន្លែងនៅកន្លែងស្នាក់នៅ ។

អនុវត្តបណ្តាវិធានការអនាម័យឯកជន ពាក់របាំងមុខ និងលាងដៃជាប្រចាំដោយទឹក​អាល គុលសម្លាប់មេរោគ។

មិនប្រើប្រាស់រួមបណ្តាវត្ថុប្រើប្រាស់ឯកជនជាមួយអ្នកដទៃ។

ប្រមូលបណ្តាវត្ថុសំណល់ក្រោយពីប្រើប្រាស់ដាក់ទៅក្នុងថង់ដោយឡែកដើម្បីវិនិច្ឆ័យត្រូវតាមការកំណត់។

មិនហូបអាហាររួម មិនដេករួមជាមួយអ្នកផ្សេងក្នុងគ្រួសារ កន្លែងនៅ កន្លែងស្នាក់នៅ។

ធានាការហូបចុកគ្រប់ជាតិអាហារូបត្ថម្ភ និងហាត់ប្រាណស្រាលៗនៅនឹងកន្លែង។

ក្រៅពីបណ្តាកត្តាខាងលើ បណ្តាករណីធ្វើចត្តាឡីស័កនៅផ្ទះមានពាក់ព័ន្ធដល់អាសន្នរោគកូវីដ-១៩ គប្បីមានសមត្ថភាពថែទាំខ្លួនប្រាណដោយខ្លួនឯងដូចជាហូបចុក ងូតលាង បោកគក់ អនាម័យ។ល។ មានសមត្ថភាពទាក់ទងជាមួយ បុគ្គលិកសុខាភិបាលដើម្បីបានតាមដាន ពិនិត្យតាមដាន និងពេលមានស្ថានភាពសង្គ្រោះបន្ទាន់។ ករណីអ្នកជ្រាបកូវីដ-១៩ មិនមាន សមត្ថភាពថែទាំដោយខ្លួនឯងនោះ គ្រួសារត្រូវមានអ្នកថែទាំ ប៉ុន្តែត្រូវតាមការណែនាំរបស់ផ្នែកជំនាញដើម្បីធានាសុវត្ថិភាព កាត់បន្ថយការឆ្លងរាលដាលខ្វែង៕

អ្នកយកសារព័ត៌មាន៖ សូមអរគុណលោក។

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.