22/12/2020 10:15
កុមារកំពុងអានសៀវភៅនៅបណ្ណាល័យខេត្ត
ឆ្នាំ ២០២០ បណ្ណាល័យខេត្តទាក់ទាញអ្នកអានជាង ៨៤.៧០០ នាក់មកអានសៀវភៅនិងខ្ចីសៀវភៅទៅអាន។ ក្នុងនោះ អ្នកអាន ជាកុមារ ១១.២៤៨ នាក់។ ក្រៅពីនោះ មានអ្នកអាន ៦៩៦ នាក់បានចុះឈ្មោះ ផ្តល់ប័ណ្ណអ្នកអានក្នុងនោះមានអ្នកអានជាកុមារ ២៥៥ នាក់ ។ ទន្ទឹមនឹងនោះ បណ្ណាល័យខេត្តនៅទាំងចែកចាយសៀវភៅជាង ៤៣.២០០ ក្បាលជូនដល់បណ្ណាល័យបន្ទប់សម្រាប់អានសៀវភៅចំនួន ៨១ កន្លែងរបស់ ០៩ ស្រុក ក្រុង ទីផ្សារ រួមខេត្ត ប្រៃសណីយ៍វប្បធម៌នៃបណ្តាឃុំ។ ដើម្បី ជំនួយការអ្នកអានក្នុងខេត្តឱ្យបានល្អ បណ្ណាល័យខេត្តបានឧបត្ថម្ភសៀវភៅ ៣២៧ ក្បាល តម្កល់ក្នុងទូសៀវភៅនៃអាគារវប្បធម៌ភូមិក្បាល ទូកឃុំឡុងហ៊ីប ស្រុកថ្កូវនិងបន្ទប់អានសៀវភៅនៃគណៈកម្មាធិការប្រជាជនឃុំប៊ិញភូ ស្រុក កាង ឡុង។ ឧបត្ថម្ភសៀវភៅ ១.៤៩០ ក្បាល ដល់បណ្ណាល័យសាលារៀនចំនួន ១០ សាលាក្នុងទូទាំងខេត្ត៕
ដំណឹង-រូបថត៖ សុជា