15/12/2022 14:42
បច្ចុប្បន្ន ឃុំហ្វាអឹង មាន ផ្លូវគមនាគមន៍ជនបទជាង ១០ គីឡូម៉ែត្របានមូលដ្ឋានបំផុសចលនាសមាជិកសមាគមអង្គការចាត់តាំងមហាជន និងប្រជាជនកសាងសម្រេចផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ជួយឱ្យមូលដ្ឋានកាន់តែបង្កើនសម្រស់។ ជាក់ស្ដែងដូចជាដងផ្លូវនៅភូមិកណ្ដាល មានប្រវែងជិត ៧០០ ម៉ែត្របានកសាងក្នុងឆ្នាំ ២០២២ មានផ្កាចម្រុះពណ៌នៅពេលថ្ងៃ មានពន្លឺភ្លឺរន្ទាលនៅពេលយប់ ។
ដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតនៅភូមិកណ្ដាល។
បងស្រី ថាច់ធីសូណា ប្រជាជននៅភូមិកណ្ដាលបានឱ្យដឹង កាលពីមុន ឆ្លៀតពេលដងផ្លូវស្ងាត់ គ្មានពន្លឺអគ្គិសនីនៅពេលយប់ធ្វើឱ្យមូលដ្ឋានច្រើនកើតមានបណ្ដាករណីអបាយមុខសង្គម តួយ៉ាងដូចជាសត្វចិញ្ចឹមរបស់បណ្ដាគ្រួសារត្រូវជនទុច្ចរិតលួច។ ពេលមូលដ្ឋានបំផុសចលនាកសាងសម្រេច ផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ចំនួនករណីអបាយមុខខាងលើលែងមានតទៅទៀត។ ប្រការដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ប្លែកអំពីដងផ្លូវគឺនៅពេលថ្ងៃប្រហែលម៉ោង ១០-១១ ពេលទៅយកកូនមកពីសាលាជាពេលដែលដងផ្លូវមានផ្កាម៉ោងដប់រីកចម្រុះពណ៌ សម្លឹងទៅឃើញយ៉ាងជក់ចិត្ត។
ទោះបីកសាង សម្រេចដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតបានច្រើនក៏ដោយ ប៉ុន្តែមូលដ្ឋាន តែងយកចិត្តដល់ការដាំផ្កាមិនបង្កការប៉ះពាល់ដល់របៀងសុវត្ថិភាពចរាចរណ៍ផ្លូវភាគច្រើនបានមូលដ្ឋានជ្រើសយកផ្កាមានកម្ពស់សមគួរមកដាំដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោលភ្នែកសម្លឹងមើលរបស់អ្នកចូលរួមចរាចរណ៍ កាត់បន្ថយបានចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ។
បងគឹមសាន់ ប្រជាជននៅភូមិចុងផ្នោរ បានឱ្យដឹងថា៖ កសាងជនបទថ្មីជួយឱ្យបណ្ដាដងផ្លូវមានភាពស្រស់ស្អាតជាង ស្រឡះស្រលួនជាង។ មានដងផ្លូវផ្កាខ្លះ បើសិនមានដើមឈើដុះស៊ុមទ្រុមគ្របពីលើនោះ រដ្ឋអំណាចមូលដ្ឋានមកកាត់រំលស់ មានកន្លែងខ្លះដាំតែផ្កាមានកម្ពស់ទាប ភាគច្រើនគឺផ្កាម៉ោងដប់ និងប្រភេទផ្កាទងមួយចំនួនទៀត។ ហេតុនោះ ប្រភេទផ្កានេះមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោលភ្នែក និងក្តី បារម្ភអំពីការកើតមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យប៉ះទង្គិចរវាងបណ្ដាមធ្យោបាយ ឬក៏ទៅប៉ះជាមួយប្រភេទសត្វដែលរត់ឆ្លងកាត់ផ្លូវ។
ចូលរួមកសាងបណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ក្នុងនោះកងកម្លាំងយុវជនមូលដ្ឋានមានតួនាទីយ៉ាងសំខាន់។ បងង្វៀងង៉ុកហ្វៀង លេខាសម្ព័ន្ធយុវជនឃុំហ្វាអឹងឱ្យដឹងថា៖ ឆ្នាំ ២០២២ សម្ព័ន្ធយុវជន ឃុំហ្វាអឹងសហការជាមួយសមាគមសហព័ន្ធន៍យុវជនវៀតណាមឃុំហ្វាអឹងទទួលរ៉ាប់រងអនុវត្ត ៤ សំណង់យុវជន។ ក្នុងនោះ មានដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាតចំនួន ២ ខ្សែ។ល។ សម្ព័ន្ធយុវជនឃុំសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធបំផុសចលនាក្នុងកងកម្លាំងយុវជនមូលដ្ឋាន និងប្រជាជនចូលរួមអនុវត្ត សម្រេចតាមកម្រិតផែនការដែលគណៈកម្មាធិការបក្សឃុំបានប្រគល់ឱ្យ។
កសាងបណ្ដាដងផ្លូវផ្កា- ភ្លឺ- ជ្រះ -ស្អាត ក៏មានការចូលរួមវិភាគទានរបស់អង្គ លោកអ្នកមុខអ្នកការសាសនា។ បងង្វៀងង៉ុកហ្វៀង ឱ្យដឹងបន្ថែមទៀតថា៖ ដងផ្លូវមួយចំនួនអាស្រ័យយុវជនរ៉ាប់រង មានដងផ្លូវខ្លះមានការរួមវិភាគទានរបស់ព្រះចៅអធិការបណ្ដាវត្ត តួយ៉ាងដូចជាដងផ្លូវនៅភូមិកណ្ដាល ក្រៅពីការរួមវិភាគទានជាសម្ភារកសាងផ្លូវ ព្រះតេជគុណថាច់ថាវរ៍ ព្រះចៅអធិការវត្តមជ្ឈិមារាម(កណ្ដាល)នៅទាំងរួមវិភាគទានកសាងបង្គោលអំពូលអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ចលនាបណ្ដាគ្រួសារប្រជាជននៅប្រប ផ្លូវជួយថែទាំងផ្កា។ល។ជួយឱ្យឃុំ ជនបទថ្មី មានសម្រស់ថ្មីបន្ថែមទៀត៕
អត្ថបទ-រូបថត៖ សម្បត្តិ
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២០១៧-QĐ/TU ស្ដីពីការចាត់សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តទទួលបន្ទុកចង្អុលការភូមិសាស្រ្ត (កម្មាភិបាលទទួលបន្ទុក)។ ក្រោយរយៈកាលជិត ០៣ ឆ្នាំដែលអនុវត្តសេចក្ដីសម្រេចចិត្តនេះ កម្មាភិ បាលទទួលបន្ទុកចង្អុលការភូមិសាស្រ្តពង្រីកបានតួនាទីដឹកនាំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក រួមជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យបណ្ដាភាគកម្រិតដែលសេចក្ដីសម្រេចចិត្តដាក់ចេញ។ ជុំវិញបញ្ហានេះ យើងខ្ញុំមានឱកាសជួបសំណេះសំណាលជាមួយសមមិត្តគឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈ កម្មាធិការបក្សខេត្ត។