• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បងង្វៀងត្រុងញ៉ឹង ជាប់ឆ្នោតជាថ្មីជាលេខាសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន អាជីវកម្មខេត្ត

28/06/2022 07:51

កាលពីថ្ងៃទី ២១ ខែមិថុនា សម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិ កាល ២០២២-២០២៧។

គណៈប្រតិបត្តិការ អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ហុងញុង

អញ្ជើញចូលរួមមានបងត្រឹងទ្រីកឿង សមា ជិកគណៈប្រតិបត្តិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លេខាសម្ព័ន្ធយុវជនខេត្តត្រាវិញ លោកង្វៀងវុាំងតាម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន  អាជីវកម្មខេត្ត និងតំណាងចំនួន ១៨៦ រូបជំនួសមុខឱ្យសមាជិក សម្ព័ន្ធយុវជនផែនបណ្ដាស្ថប័ន អាជីវកម្មខេត្ត ជាង ៣.៥០០ រូប។
     មហាសន្និបាតមានភារកិច្ចបូកសរុបវាយ តម្លៃដោយសត្យានុម័តិ ទាំងស្រុងបណ្ដាលទ្ធផលដែលសម្រេចបាន កំណត់គោលដៅ ទិសដៅ ភារកិច្ចការងារសម្ព័ន្ធយុវជន និងចលនាយុវវ័យអាណត្តិកាល ២០២២-២០២៧។ បោះឆ្នោតគណៈប្រតិបត្តិការសម្ព័ន្ធយុវជន ផែនបណ្ដាស្ថាប័ន អាជីវកម្មនីតិកាលទី ៧ ពិត ជាសមូហភាពមួយមានឫទ្ធានុភាពនយោបាយរឹងមាំ មានចំណេះវិជ្ជាលទ្ធភាព មានទឹកចិត្ត ប្រិយភាពក្នុងយុវជន ភាពល្អឆ្នើមនៃឆន្ទៈ ក្ដីប្រាថ្នារបស់យុវជន ដឹកនាំចង្អុលការអនុវត្ត ជោគជ័យភារកិច្ច កម្មវិធីការងារសម្ព័ន្ធយុវជន និងចលនាយុវវ័យផែនបណ្ដាស្ថាប័ន អាជីវកម្មខេត្តក្នុងដំណាក់កាលថ្មី។
ថ្លែងយោបល់ក្នុងមហាសន្និបាត បងត្រឹង ទ្រីកឿងសង្កត់ធ្ងន់ថា៖ អាណត្តិកាលខាងមុខ គណៈប្រតិបត្តិការសម្ព័ន្ធ និងយុវវ័យសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន និងអាជីវកម្មគប្បី ប្រមូលផ្ដុំកម្លាំងកសាង និងពង្រឹងអង្គការចាត់តាំងសម្ព័ន្ធយុវជនរឹងមាំទាំងនយោបាយ សតិអារម្មណ៍ ការចាត់តាំង និងសកម្មភាព ស័ក្ដិសមជាក្រុមកំណែនទំនុកចិត្តរបស់បក្សកុម្មុយ និស្តវៀតណាម។ ផ្សព្វផ្សាយជ្រាលជ្រៅ ប្រសិទ្ធភាពការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ម្ចាស់ការក្ដាប់ ស្ថានភាពយុវជន ការប្រែប្រួលសតិអារម្មណ៍ និន្នាការ ជំនោរចិត្តក្នុងយុវវ័យ ផ្ដើមពីនោះ មានការកំណត់ទិសដៅ ឧបត្ថម្ភពង្រឹងការ តភ្ជាប់រវាងសម្ព័ន្ធយុវជន ជាមួយកងកម្លាំង សមាជិកសម្ព័ន្ធយុវជន សំដែងពីតួនាទីជាមិត្ត អ្នកចាត់តាំង អ្នកណែនាំ អ្នកកំណត់ឱ្យសមាជិកសម្ព័ន្ធយុវជន សកម្មចូលរួមបណ្ដាចលនាសកម្មភាពបដិវត្តន៍។
     បន្តផ្សព្វផ្សាយអនុវត្តល្អចលនា “បន្ទុក ៣ យ៉ាង” ក្នុងផែនកម្មាភិបាល បុគ្គលិក និយោជិត និងចលនា “៤ បំផុត” ក្នុងសមាជិកសម្ព័ន្ធយុវជន កម្មករ។ ជំរុញមាំលើកកម្ពស់គុណ ភាព ប្រសិទ្ធភាពការងារកែប្រែសំណុំបែបបទ រដ្ឋបាល ជួយឱ្យប្រជាជន អាជីវកម្មងាយស្រួល ពេលមកទាក់ទងធ្វើសំណុំបែបបទនៅតាមបណ្ដាស្ថាប័នរដ្ឋបាលរដ្ឋស្ថិតក្នុងផែនស្ថាប័ន ។ល។
     មហាសន្និបាត បានបោះឆ្នោតគណៈ ប្រតិបត្តិការអាណត្តិកាលថ្មីរួមមានសមាជិក ២០ រូប បោះឆ្នោតក្រុមតំណាងចូលរួមមហា សន្និបាតថ្នាក់លើរួមមាន ១៦ រូប។ បងង្វៀងត្រុងញ៉ឹង បានជាប់ឆ្នោតជាថ្មីជាលេខាសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន អាជីវកម្មខេត្ត អាណត្តិកាល ២០២២-២០២៧។
     ឱកាសនេះ គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្តជូនបណ្ណសរសើរដល់សមូហភាព ៤ កន្លែងដែលមានស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជន និង ចលនាយុវវ័យ អាណត្តិកាល ២០១៧-២០២២។
     រួមដំណើរជាមួយសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន អាជីវកម្មខេត្តអនុវត្តបណ្ដាចលនា ជាក់ស្ដែងក្នុងអាណត្តិកាលថ្មី នៅក្នុងមហាសន្និបាត បណ្ដាសម្ព័ន្ធយុវជនមូលដ្ឋានបាន ជូននិមិត្តរូបប្រភពកម្លាំងបណ្ដាសំណង់សម្រាប់ សម្ព័ន្ធយុវជនផែន រួមមាន៖ សៀវភៅសរសេរ ១០.០០០ ក្បាល ពិនិត្យជំងឺ ៥.០០០ នាក់ សំណង់អុជបំភ្លឺដងផ្លូវជនបទ សំណង់ ដើម្បីពួកប្អូនជាទីស្រឡាញ់ ទោចក្រយាន ២៥ គ្រឿង។ល។ សរុបតម្លៃជិត ១ ពាន់ លានដុង។

     ជាមួយស្មារតី “យុវវ័យសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន អាជីវកម្មខេត្តត្រា វិញ សាមគ្គី សកម្មភាព ច្នៃប្រតិដ្ឋ ប៉ងប្រាថ្នា អភិវឌ្ឍ” អាណត្តិកាល ២០២២-២០២៧ សម្ព័ន្ធយុវជនផែនបានដាក់ចេញភាគកម្រិតសំខាន់ៗ ១០ យ៉ាង៖ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន 
     ១០០% បានរៀនសូត្រ ជ្រួតជ្រាប និងយុវជនតិចបំផុត ៨៥% បានផ្សព្វផ្សាយបណ្ដាសេចក្ដីសម្រេចចិត្តរបស់បក្ស របស់សម្ព័ន្ធយុវជន គោលនយោបាយ ច្បាប់របស់រដ្ឋ។ ជារៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនផែនអនុវត្តតិចបំផុតសំណង់យុវជនថ្នាក់ស្រុក ១ កន្លែង។ មូល ដ្ឋានសម្ព័ន្ធយុវជន ១០០% អនុវត្តតិចបំផុតសំណង់មួយកន្លែង ឬក៏កិច្ចការយុវជនម្យ៉ាង។  បំផុសចលនាកសាងលំនៅឋានតិចបំផុត ២៥ ខ្នងជូនសមាជិកសម្ព័ន្ធយុវជន និងប្រជាជនមានស្ថានភាពលំបាកអំពីលំនៅឋាន។ បំផុសចលនាចាត់តាំងពិនិត្យ និងផ្ដល់ថ្នាំដោយឥត គិតថ្លៃជូនប្រជាជន ៥.០០០ លើកនាក់។ ពិនិត្យជំងឺនៅនឹងផ្ទះជូនប្រជាជនតិចបំផុត ៥០០ លើកនាក់។ ដាំថ្មីរុក្ខជាតិបៃតង ១០.០០០ ដើម។ បន្តផ្សព្វផ្សាយមានប្រសិទ្ធភាពចលនា  “ច្នៃប្រតិដ្ឋវ័យក្មេង” មានតិចបំផុតគំនិតច្នៃប្រតិដ្ឋកែប្រែបច្ចេកទេស ៥០ គំនិត ច្នៃប្រតិដ្ឋបទ ពិសោធន៍ ២០ គំនិត និងបធានបទវិទ្យាសាស្រ្ត ១០ បទបានទទួលស្គាល់ថ្នាក់មន្ទីរ ផ្នែក ឡើងទៅ៕               ប្រែសម្រួល៖  សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.