• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 20/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បង្កើនសម្ទុះ ប្តូរផ្តាច់ អនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ និងបំណងប្រាថ្នាកសាងមាតុភូមិត្រាវិញឲ្យកាន់តែរឹងមាំ អារ្យធម៌ សុភមង្គល

21/04/2025 14:40

ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសាភា (នីតិកាលទី ១៥) អង្គភាពខេត្តត្រាវិញ អនុវត្តគោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍” គណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តលើកកម្ពស់ស្មារតីផ្លាស់ប្តូរ ច្នៃប្រតិដ្ឋ ប្តេជ្ញាចិត្តសម្រេចកម្រិតខ្ពស់បំផុតបណ្តាគោលដៅ និងភារកិច្ចដែលសេចក្តី សម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០- ២០២៥ បានដាក់ចេញ។

សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង អុជធូបរំលឹកគុណអ៊ំ។ រូវថត៖ បាធី

សេដ្ឋកិច្ចរបស់ខេត្តកំពុងមានការផ្លាស់ប្តូរត្រឹមត្រូវតាមគោលដៅ។ តម្លៃ GRDP បន្តកើនឡើង ប្រភពចំណូលនៃមនុស្សម្នាក់កើន ឡើងជាង ២៩ លានដុងក្នុងមួយឆ្នាំ ប្រៀបនឹងដើមអាណត្តិកាល (នៅចុងឆ្នាំ ២០២០ សម្រេច ៦៥ លានដុងនៃមនុស្សម្នាក់ ដល់ចុងឆ្នាំ ២០២៤ សម្រេច ៩៤,៣៧ លានដុងនៃមនុស្សម្នាក់)។ សរុបទុនវិនិយោគទូទាំងសង្គមសម្រេចជាង ១២៦.៦០០ ពាន់លានដុង ប្រមូលថវិការដ្ឋកើនឡើងជាមធ្យម ១៤% ក្នុងមួយឆ្នាំ មាន 0៩/0៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្ត សម្រេចលក្ខឋាន និងអនុវត្តសម្រេចភារកិច្ចកសាងជនបទថ្មី មាន ០២ ស្រុកគឺ ស្រុកទីវកឹង និងស្រុកកូវកែ សម្រេចលក្ខ ឋានជាស្រុកជនបទថ្មីលើកកម្ពស់។ ខេត្តសម្រេចសារវន្តភារកិច្ចកសាងខេត្តជនបទថ្មីនៅឆ្នាំ ២០២៤។

ឆ្នាំ ២០២៤ គឺជាឆ្នាំទី ៤ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនក្នុងខេត្តបានខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត ផ្លាស់ថ្មី និងច្នៃប្រតិដ្ឋ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២៤ សម្រេចបានបណ្តាលទ្ធផលលើគ្រប់វិស័យ។ អនុវត្តសម្រេច និងសម្រេចលើសពី ២៦/២៧ ភាគកម្រិត សេចក្ដីសម្រេចចិត្ត។

សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង សួរសុខទុក្ខព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ ។ រូបថត៖ បាធី

បណ្តាលទ្ធផលលេចធ្លោដែលបានលើកឡើងរួមមាន ១០ ខ្លឹមសារសំខាន់ៗនោះគឺ៖ (១) សម្ទុះកំណើនសេដ្ឋកិច្ច(GRDP) សម្រេច ១០,០៤% ជាកំណើនខ្ពស់បំផុត គិតតាំងពីដើមអាណត្តិកាលមកដល់ពេលនេះ កើនឡើង ០៣ តំបន់។ តម្លៃ GRDP ជាមធ្យមនៃមនុស្សម្នាក់តាមការប៉ាន់ស្មានសម្រេច ៩៤,៣៧ លានដុង សម្រេចលើសពី ៦,១៦% នៃសេចក្តីសម្រេចចិត្ត។ (២) សម្រេចភារកិច្ចកសាងខេត្តជនបទថ្មីបានមុន ១ ឆ្នាំប្រៀបជាមួយសេចក្តីសម្រេចចិត្តមហាសន្និបាត ។ (៣) ប្រមូលថវិកាសម្រេចបាន ១៩.១១៥ ពាន់លានដុង សម្រេច ១៣៩,៩% នៃគ្រោងថវិកា។ (៤) ជំរុញមាំបណ្តាសកម្មភាពជំរុញការវិនិយោគ ផ្តល់គោលនយោបាយវិនិយោគថ្មីចំនួន ១៥ គម្រោងការដែលមានតម្លៃជាង ៦.០០០ ពាន់លានដុង (កើន ០៣ គម្រោងការ កើន ៤.៤៣០ ពាន់លានដុង)។ (៥) អនុវត្តល្អគោលនយោបាយសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ គោលនយោបាយសុខុមាលភាពសង្គម គោលនយោបាយជនជាតិ និង សាសនា។ ប្រមូលផ្តុំកៀរគរប្រភពទុនដើម្បីអនុវត្តការសាងសង់ផ្ទះចំនួន ៥.៨៨៣ ខ្នងសម្រាប់គ្រួសារដែលជួបលំបាកអំពីលំនៅឋាន (គិតដល់បច្ចុប្បន្នខេត្ត អនុវត្តសម្រេចការបំបាត់លំនៅឋានបណ្តោះអាសន្ន ដាច់ជ្រុះ) ជីវភាព សម្ភារ និងស្មារតីរបស់ប្រជាជនបានលើកកម្ពស់ ចំនួនគ្រួសារក្រីក្រក្នុងទូទាំងខេត្តគិតមកដល់ចុងឆ្នាំ ២០២៤ កាត់បន្ថយចុះនៅ ០,៨៧% គ្រួសារជិតក្រនៅ ១,៨៤% គ្រួសារដែលមានប្រភពចំណូល ធូរធាកើនឡើងបើធៀបនឹងឆ្នាំមុន។ (៦) គុណភាពផ្នែកអប់រំ-បណ្តុះបណ្តាលបានកើនឡើង អត្រាសិស្សដែលប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ កើនខ្ពស់ជាងកម្រិតមធ្យមរួមនៃទូទាំងប្រទេស ៩៩,៨៨%/៩៩,៤%។ (៧) ការងារថែទាំសុខភាពជូនប្រជាជនតែងបានយកចិត្តទុកដាក់ឧបករណ៍សុខាភិបាលបានវិនិយោគ (ពហុព្យាបាលពេទ្យខេត្តកើនពី ៧០០ គ្រែឡើង ៩០០ គ្រែ) ចំនួនវេជ្ជបណ្ឌិតលើសមួយម៉ឺននាក់ សម្រេចលើស ៩,១% បើប្រៀបជាមួយសេចក្តីសម្រេចចិត្ត អត្រាគ្របដណ្ដប់គាំពារសុខាភិបាល ទូទាំងខេត្តសម្រេច ៩៥,៥៧%។ (៨) សកម្មភាពវប្បធម៌ និងទេសចរណ៍មានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ (៩) សន្តិសុខ និងការ ពារជាតិបានរក្សាស្ថិរភាព ជាពិសេស ធានាបានស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបណ្តាព្រឹត្តិការណ៍នយោបាយ បណ្តាថ្ងៃបុណ្យជាតិធំៗ និងសន្តិសុខនៅតំបន់ជនជាតិសាសនានៅលើភូមិសាស្ត្រខេត្ត។ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់របស់ខេត្តបានវាយតម្លៃល្អបើប្រៀបជាមួយទូទាំងប្រទេស។ (១០) ការងារកសាងបក្ស និងប្រព័ន្ធនយោបាយបន្តបានពង្រឹងនិងលើកកម្ពស់។

ទន្ទឹមជាមួយលទ្ធផលដែលសម្រេចបានក៏គប្បីជម្នះនូវបណ្តាការលំបាកសាកល្បង អន់ខ្សោយយ៉ាងម៉ឺងម៉ាត់ ដូចជា៖

ស្ថានភាពផលិត និងជីវភាពប្រជាជននៅមានការលំបាក អាកាសធាតុ បរិស្ថាន និងអាសន្នរោគជំងឺមានភាពស្មុគស្មាញ។ កម្រិតផែនការមួយចំនួនបើទុកជាសម្រេចក៏ពិតមែន ប៉ុន្តែមិនបានលំនឹង។ ការស្រាវជ្រាវពូជថ្មីដែលមានគុណភាពក្នុងវិស័យកសិកម្មមិនទាន់ធានាតាមតម្រូវការ។ គុណភាពធនធានមនុស្សមានវត្តមានមិនទាន់ធានាតាមតម្រូវការ។ ប្រភព ធនធានវិនិយោគដើម្បីអនុវត្តគោលនយោបាយសន្តិសុខសង្គមមួយចំនួននៅមានកម្រិតនៅឡើយ។ល។

ដើម្បីបន្តផ្សព្វផ្សាយនិងអនុវត្តល្អបណ្តាភារកិច្ចដែលបានកំណត់ក្នុងឆ្នាំ ២០២៥ និងពេលវេលាដែលនៅសេសសល់មកចាប់ពីពេលនេះរហូតដល់មហាសន្និបាតបក្ខភាគខេត្តអាណត្តិកាល ២០២៥-២០៣០ បក្ខភាគខេត្ត រដ្ឋអំណាច និងប្រជាជនក្នុងខេត្តនឹងប្តេជ្ញាចិត្តប្រមូលផ្តុំកម្លាំងលើការអនុវត្តន៍ការងារសំខាន់ៗមួយចំនួនដូចជា៖

ទីមួយ ប្រមូលផ្តុំកម្លាំងលើការផ្ទៀងផ្ទាត់ឡើងវិញ និងបំពេញបន្ថែមគម្រោងផែនការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ជា មួយនឹងចក្ខុវិស័យរយៈពេលវែង ស្របតាមគ្រោងផែនការថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ទិសដៅអភិ វឌ្ឍន៍។ បន្តមានដំណោះស្រាយប្ដូរផ្ដាច់ រឹងមាំជាងទៀត ដើម្បីជំរុញ និងពង្រីកដល់កម្រិតអតិបរមាពីរាល់ប្រភពកម្លាំង ជាពិសេសកម្លាំងផ្ទៃក្នុង និងសក្តានុពល ដើម្បីបង្កជាថាមពលសម្រាប់ខេត្តត្រាវិញអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្ថិរភាព។

បន្តជំរុញមាំការកែទម្រង់រដ្ឋបាល កែប្រែបរិស្ថានវិនិយោគ និងធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត។ កៀរគរនិងប្រើប្រាស់មានប្រសិទ្ធភាពធនធានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ជាពិសេសប្រព័ន្ធគមនាគមន៍ផ្លូវតភ្ជាប់តំបន់អន្តរតំបន់ព្រមៗគ្នា ទំនើប បង្កថាមពលជំរុញការពង្រីកសេដ្ឋកិច្ច-សង្គម។

ទីពីរ បន្តម្ចាស់ការសហការជាមួយក្រសួង ផ្នែកមជ្ឈិម ដើម្បីស្នើរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយកចិត្តទុកដាក់វិនិយោគក្នុងការអភិវឌ្ឍន៍បណ្តាវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្ត ជាពិសេសការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ វិស័យវារីវប្បកម្ម ទាញយក កែច្នៃជលផល សេវាកម្មកំពង់ផែសមុទ្រ។ល។ ខិតខំលើកស្ទួយត្រាវិញក្លាយជាខេត្តសំខាន់មួយនៃតំបន់វាលទំនាបទន្លេគឺវឡុង រឹងមាំអំពីសេដ្ឋកិច្ចសមុទ្រ។

ទីបី បន្តយកចិត្តទុកដាក់ពង្រីកគ្រប់វិស័យវប្បធម៌ សង្គម និងចាត់តាំងអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋស្តីពីការងារជនជាតិ និងសាសនា។ ផ្ដោតទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសធនធានមនុស្ស ដែលមានគុណភាពខ្ពស់ កម្លាំងពលកម្ម លទ្ធភាព និងជំនាញដោយយោងលើមូលដ្ឋានលើកកម្ពស់ បង្កជំហានវិវឌ្ឍន៍សារវន្ត បំពេញរួចរាល់អំពីគុណភាព លទ្ធភាពអប់រំ-បណ្តុះបណ្តាល កសាងសាលារៀនសម្រេចសម្បទាជាតិប្រហាក់ប្រហែលកម្រិតមធ្យមរួមនៃតំបន់ និងថ្នាក់ជាតិ។ ជំរុញមាំការសិក្សា ស្រាវជ្រាវ ផ្ទេរជូន និងអនុវត្តបណ្តាវិទ្យាសាស្ត្រ-បច្ចេកទេសជឿន លឿនទៅក្នុងការផលិត និងជីវភាព ចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤។

ទីបួន ជានិច្ចកាលពង្រឹងការងារការពារជាតិ និងសន្តិសុខ បង្កើនប្រព័ន្ធការពារសន្តិសុខក្នុងប្រជាជនរឹងមាំ មិនទុកឱ្យបាត់ម្ចាស់ការ ចៃដន្យរាល់បាតុភូត សភាពការណ៍។ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម វិនិច្ឆ័យ សម្លុតមានប្រសិទ្ធភាពលើបណ្តាឧក្រឹដ្ឋកម្ម ធានាបរិស្ថានសុវត្ថិភាព ស្ថិរភាពសម្រាប់ការពង្រីកសេដ្ឋកិច្ច-សង្គម និងជីវភាពសុខសាន្តរបស់ប្រជាជន។

ទីប្រាំ ប្រមូលផ្តុំកម្លាំងចង្អុលការចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ អនុវត្ត និងធានាការងាររៀប ចំអង្គការចាត់តាំងយន្តការ បន្សុទ្ធសម្រាំងក្របខ័ណ្ឌត្រឹមត្រូវតាមការចង្អុលការរបស់មជ្ឈិម។ បន្តបង្កើនការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ បន្សុទ្ធសម្រាំងធ្វើសកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ បង្កើនសមត្ថភាពដឹក នាំ និងកម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស និងបក្ខជន ម្ចាស់ការរកឃើញ ទប់ស្កាត់ រុញច្រានស្ថានភាពថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ បណ្តាអាការ "ប្រែប្រួលដោយខ្លួនឯង" និង "ក្លែងភាពដោយខ្លួនឯង" ក្នុងផ្ទៃក្នុង។ ពង្រីកតួនាទីធ្វើជាគំរូរបស់កម្មាភិបាល និងបក្ខជន គិតគូរការកសាងកងជួរកម្មាភិបាល ជាពិសេសគឺអ្នកជាប្រមុខគណៈកម្មាធិ ការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ស្ថាប័ន មានអត្តចរិត លទ្ធភាពគ្រប់គ្រាន់ មានប្រជាប្រិយភាពប្រហាក់ប្រហែលជាមួយភារកិច្ច បានប្រជាជនស្រឡាញ់រាប់អាននិងទំនុកចិត្ត។ បន្តបង្កប្រភពកម្មាភិបាលវ័យក្មេង កម្មាភិបាលនារី និងកម្មាភិ បាលជនជាតិភាគតិច ដើម្បីកុំឱ្យខ្វះប្រភពកម្មាភិបាល ជាពិសេសនៅពេលចាត់តាំងមហាសន្និបាត។ បង្កើនការត្រួតពិនិត្យ ឃ្លាំមើល បង្ការ និងប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយអសកម្ម។ អនុវត្តល្អបែបបទត្រួតពិនិត្យសិទ្ធិអំណាច បង្កើនកិច្ចចង្អុលការជ្រួតជ្រាប តម្រែតម្រង់ និងវិនិច្ឆ័យម៉ឺងម៉ាត់បណ្ដាបទល្មើស។ ផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តធ្វើសកម្មភាពរបស់រណសិរ្សមាតុ ភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គម។ ពង្រឹងរឹងមាំភាពសាមគ្គី ឯកភាពក្នុងបក្ស ក្នុងស្ថាប័ន អង្គភាពនីមួយៗ និងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ៕

សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង (ទី ៣ រាប់ពីឆ្វេង) ជូនសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការបក្សខេត្តស្តីពី ឯកូ បនីយកម្មគណៈឃោសនាអប់រំបក្សខេត្ត និងគណៈប្រជាចលនាបក្សខេត្តដល់សមមិត្ត ត្រឹងក្វឹងត្វឹង សមាជិកអចិន្ត្រៃយ៍បក្ស ខេត្ត ប្រធានគណៈ ឃោសនាអប់រំ និងគណៈ ប្រជាចលនា បក្សខេត្ត។ រូបថត៖  គីមឡង

 

ថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្តត្រាវិញ ជូនផ្ទះមហាសាមគ្គីដល់គ្រួសារលំបាកអំពីលំនៅឋាន។ រូបថត៖ ហូយ៉ាង

សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង ជូនសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍បក្សខេត្តដល់សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត  លេខាគណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នបក្សខេត្ត អាណត្តិកាល ២០២០-២០២៥។ រូបថត៖ គីមឡង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.