06/12/2020 06:43
អនុវត្តសារទូរលេខ លេខ ១៦៩៩/ QĐ-TTg ចុះថ្ងៃទី ០២ ធ្នូឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល”ស្តីអំពីអនុវត្តការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ កាលពីថ្ងៃទី ០៣ ធ្នូឆ្នាំ ២០២០ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងបានចេញផ្សាយសារលិខិតលេខ ៤៩០២/ UBND-KGVX “ស្តីអំពី បង្កើនការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩”នៅ លើភូមិសាស្ត្រខេត្តត្រាវិញ។ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរប្រធានបណ្តាមន្ទីរស្ថាប័នផ្នែកខេត្តប្រធានគណៈ កម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់បណ្តាខ្លឹមសារដូចខាងក្រោម៖
បន្តអនុវត្តម៉ឹងម៉ាត់យុទ្ធសាស្ត្រត្រួតពិនិត្យហ្មត់ចត់ប្រភពជ្រាបរាលដាលខាងក្រៅ រិតបណ្តឹងតំបន់និងពន្លត់អាសន្នរោគជំងឺ គប្បីជ្រោងខ្ពស់ស្មាតីភារកិច្ចរបស់អ្នកជាប្រមុខ ប្រុងស្មារតីទប់ទល់ជាមួយនឹងរាល់សភាពការណ៍រោគជំងឺ អនុវត្តផ្តាច់ប្តូរ ព្រមៗគ្នានិងមានប្រសិទ្ធភាពបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺដែលបានដាក់ចេញ។
អនុវត្តតាមសំណូមពរ ៥K ក្នុងការបង្ការអាសន្នរោគជំងឺដូចសេចក្តីព្រមានរបស់ក្រសួងសុខាភិបាលចំពោះមុខគឺការបំពាក់របាំងមុខដោយចាប់បង្ខំរំងាប់មេរោគនៅនឹងបណ្តាតំបន់ជម្លៀស បណ្តាតំបន់ប្រជាជនស្នាក់នៅប្រមូលផ្តុំសហគមន៍ដូចជា៖រោងផ្សារ សាលារៀន ផ្សារទំនើប មូលដ្ឋានផលិតចំណតរថយន្ត លើបណ្តាមធ្យោបាយសាធារណៈ ពិសេសគឺនៅតាមបណ្តាមូលដ្ឋានស្នាក់អាស្រ័យមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺជានិច្ចកាលត្រូវវាយតម្លៃការអនុវត្តន៍បណ្តាសំណូមពរណែនាំរបៀបបង្ការទប់ស្កាត់អាសន្នរោគជំងឺប្រកាសលទ្ធផលវាយតម្លៃដោយខ្លួនឯងនៅលើប្រព័ន្ធផែនទីបង្ការជំងឺ។
ត្រួតពិនិត្យនិងប្តូរផ្តាច់ក្នុងការគ្រើនព្រមានអនុវត្តបណ្តាវិធីសាស្ត្របង្ការអាសន្នរោគជំងឺដែលបានដាក់ចេញ។ពិសេសគឺបណ្តាវិធីសាស្ត្រដូចជាវិធីសាស្ត្របំពាក់របាំងមុខរំងាប់មេរោគនៅនឹងបណ្តាទីកន្លែងដែលមានគ្រោះអាសន្នកើតឡើងរាលដាល់ជ្រាបមេរោគជំងឺខ្ពស់។ជានិច្ចកាលចាត់តាំងត្រួតពិនិត្យវិនិច្ឆ័យម៉ឹងម៉ាត់ភារកិច្ចរបស់អ្នកជាប្រមុខបណ្តាអង្គភាពមូលដ្ឋានល្មើសវិនិច្ឆ័យបណ្តាអង្គការចាត់តាំងបុគ្គលល្មើសត្រឹមត្រូវតាមសេចក្តីកំណត់របស់អនុក្រឹត្យលេខ១១៧/២០២០/ NĐ-CP ចុះថ្ងៃទី ២៨ កញ្ញាឆ្នាំ ២០២០ របស់រដ្ឋាភិបាលស្តីអំពីការកំណត់ពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យសុខាភិបាល។
រាល់ករណីអន្តោប្រវេសន៍ត្រូវតែជម្លៀសប្រមូលផ្តុំអាស្រ័យដោយកងទ័ពគ្រប់គ្រង និងមូលដ្ឋានជម្លៀសស៊ីវិលដែលគ្រប់លក្ខណអាស្រ័យដោយមូលដ្ឋានគ្រប់គ្រង។ រាល់សំណូមពរត្រូវធានាត្រូវតាមសេចក្តីកំណត់របស់ច្បាប់។នាយកមន្ទីរសុខាភិបាលមេបញ្ជាការដ្ឋានយោធាខេត្តប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តសហការជាមួយនឹងបណ្តាមន្ទីរផ្នែកខេត្តដែលមានសមត្ថកិច្ចគ្រប់គ្រងត្រួតពិនិត្យហ្មត់ចត់នូវបណ្តាមូលដ្ឋានជម្លៀសជនអន្តោប្រវេសន៍ បង្ការការរាលដាល់រោគជំងឺចេញទៅសហគមន៍។
បញ្ឈប់បណ្តាសកម្មភាពព្រឹត្តិការណ៍សន្និបាតបូកសរុបលទ្ធផលដែលមានមនុស្សប្រមូលផ្តុំច្រើនគ្នាដោយមិនចាំបាច់ចំពោះករណីដែលចាត់តាំងគឺត្រូវអនុវត្តម៉ឹងម៉ាត់បណ្តាវិធីសាស្ត្របង្ការទប់ស្កាត់ដូចជាពាក់របាំងមុខរំងាប់មេរោគ។ល។ត្រឹមត្រូវតាមការកំណត់។បណ្តាថ្នាក់បណ្តាផ្នែកមូលដ្ឋាននៅលើភូមិសាស្ត្រខេត្តពេលចាត់តាំងបណ្តាព្រឹត្តិការណ៍សកម្មភាព ជួបសំណេះសំណាលជាមួយនឹងជនបរទេសពិសេសគឺជនដែលមកពីបណ្តាប្រទេសមានអាសន្នគ្រោះថ្នាក់ខ្ពស់គឺត្រូវសូមយោបល់របស់ស្ថាប័នសុខាភិបាល។
នាយកមន្ទីរសុខាភិបាលធ្វើអធិបតីសហាការជាមួយនឹងបណ្តាមន្ទីរផ្នែកខេត្តមានការទាក់ទិននិងគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តអនុវត្តល្អបណ្តាខ្លឹមសារដូចជា៖(១)បន្តធានាលទ្ធភាពឲ្យប្រព័ន្ធសុខាភិបាលទាំងស្មារតីដើម្បីជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន និងជានិច្ចកាលត្រៀមបម្រុងដើរមុខទប់ទល់រាល់សភាពការណ៍អាសន្នរោគជំងឺលើកកម្ពស់លទ្ធភាពពិនិត្យព្យាបាលជំងឺលទ្ធភាពប្រមាញ់ស្លាកស្នាមធ្វើកោសល្យវិច័យរហ័សចំពោះមុខគឺដើម្បីធានាសុវត្ថិភាពឲ្យបណ្តាព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិពិសេសគឺមហាសន្នបាតតំណាងទូទាំងប្រទេសអនុវត្តរបបការងារជាមួយនឹងស្មារតីត្រៀមបម្រុងទប់ទល់រាល់សភាពការណ៍រោគជំងឺ។ (២) ករណីដែលមានកើតឡើងរាលដាល់អាសន្នរោគជំងឺក្នុងសហគមន៍ ត្រូវធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តអនុវត្តជម្លៀសសង្គមជាមួយនឹងតំបន់ដែលមានគ្រោះអាសន្នខ្ពស់និងព័ទ្ធជម្លៀសតំបន់ដោយសមស្របមិនអនុវត្តការជម្លៀសសង្គមរាលដាល់នៅក្របខ័ណ្ឌទូលំទូលាយបណ្តាលឲ្យជះឥទ្ធិពលអាក្រក់ដល់ជីវភាពប្រជាជននិងសកម្មភាពផលិត ធ្វើអាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។
នាយកមន្ទីរព័ត៍មាននិងឃោសនាការនាយកស្ថានីយវិទ្យុះ-ទូរទស្សន៍ត្រាវិញអគ្គនិពន្ធនាយក កាសែតត្រាវិញសហការជាមួយនឹងមន្ទីរសុខាភិបាលបណ្តាមន្ទីរគណៈផ្នែកខេត្តដែលមានការទាក់ទិននិងគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តបន្តការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់អាសន្នរោគជំងឺក្នុងនោះដើម្បីធ្វើសកលកម្មស្មារតីមុនទុកឲ្យអត្តនោម័តិជាមួយនឹងជំងឺក្នុងបណ្តាអង្គការចាត់តាំងបុគ្គលនៅលើភូមិសាស្ត្រខេត្តណែនាំប្រជាជនជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់បណ្តាព័ត៍មានអសកម្មប្រតិដ្ឋបង្កឲ្យចិត្តសាស្ត្រជ្រួលច្របល់ក្នុងប្រជាជន។
ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុកទីក្រុងទីផ្សាររួមខេត្តធ្វើជាអធិបតីសហការជាមួយនឹងនាយកមន្ទីរសុខាភិបាលប្រធានបណ្តាមន្ទីរផ្នែកខេត្តមានការទាក់ទិនបង្កើនការចង្អុលការគណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ ទីប្រជុំជន ប្រព័ន្ធនយោបាយនៅមូលដ្ឋាន ក្រុមស្វ័យគ្រប់គ្រងតំបន់ប្រជាជនស្នាក់នៅក្តាប់ខ្ជាប់ស្ថានភាពការធ្វើដំណើរទៅមករបស់ប្រជាជននៅលើភូមិសាស្ត្រគ្រប់គ្រងពិសេសគឺស្ថានភាពសិស្សនិស្សិតវិលមកពីបណ្តាមូលដ្ឋានដែលមានគ្រោះអាសន្នរបស់ទីក្រុងហូជីមិញដើម្បីឆាប់រកឃើញនិងអនុវត្តវិធីសាស្ត្រចំពោះបណ្តាករណីសង្ស័យជ្រាបរោគជំងឺជារៀងរាល់ថ្ងៃត្រូវរបាយការណ៍លទ្ធផលអនុវត្តជូនអចិន្ត្រៃយ៍នៃគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្ត (មន្ទីរសុខាភិបាល) ។
ប្រគល់ឲ្យអចិន្ត្រៃយ៍នៃគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩របស់ខេត្ត (មន្ទីរសុខាភិបាល)ទទួលខុសត្រូវភារកិច្ចតាមដានផ្សព្វផ្សាយអនុវត្តសារលិខិតនេះនៅលើភូមិសាស្ត្រខេត្តត្រូវរបាយការណ៍លទ្ធផលអនុវត្តជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគណៈកម្មាធិការប្រជាជនខេត្តជាប្រចាំថ្ងៃ៕