01/12/2020 08:19
* ស្ងើចសរសើរដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ១៨ កន្លែង - រូប
ជូនបណ្ណស្ងើចសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម។ រូបថត៖ ស៊ើងតៀង
អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តផាមបាអៀង អនុវត្ត ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមសមាគម អតីតយុទ្ធជនវៀតណាម សមមិត្តឡេថាញ់តៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តតំណាងបណ្តា មន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងប្រធាន អនុ ប្រធានសមាគមអតីតយុទ្ធជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត ឃុំ សង្គាត់ ទីប្រជុំជន និងតំណាងក្លឹបអតីតបុគ្គលិកយោធាខេត្ត។
អនុវត្តគម្រោងការ”កាត់បន្ថយភាពក្រីក្រចីរភាព”របស់មជ្ឈិម និងគណៈកម្មាធិការបក្សខេត្ត ដំណាក់កាល ២០១៦-២០២០ ដោយបានការយកចិត្តទុកដាក់ដឹកនាំចង្អុលការជានិច្ចកាលរបស់គណៈកម្មាធិការបក្សខេត្ត របស់មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តជ្រោងខ្ពស់តួនាទីទទួលបន្ទុករក្សាខ្ជាប់ និងពង្រីកអត្តចរិតប្រវេណី “កងទ័ពអ៊ំហូ” សេចក្តីប្រាថ្នាឈានឡើងពង្រីកការផលិត ជួយគ្នាលុបបំបាតភាពអត់ឃ្លានលំ នឹងជីវភាពជំរុញមាំចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមដៃដើម្បីអ្នកក្រ-មិនទុកឲ្យអ្នកណាម្នាក់បោះបង់ចោលពីក្រោយ”។
ក្នុងរយៈកាល ០៥ ឆ្នាំកន្លង សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងបន្តបំផុសចលនាសមាជិក ១.៥១៩ នាក់ ឲ្យបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដើមឈើហូបផ្លែ ដាំដំណាំ ចិញ្ចឹមជលផលបានជាង ១.០០០ ហិកតា លទ្ធផលសេដ្ឋកិច្ចកើនទ្វេពី ០២-០៤ ដង។ សមាគមអតីតយុទ្ធជនខេត្តកសាងបាន ០២ ទម្រង់ “សមាជិកមានគ្រាន់បើជួយឧបត្ថម្ភដល់សមាជិកក្រីក្ររួចផុតពីភាពក្រីក្រចីរភាព” និងទម្រង់ “សាច់ ប្រាក់មិត្តរួមអាវុធ” ផ្តើមពីទម្រង់ទាំង ០២ ខាង លើនេះ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ចលនាមូលនិធិបានជាង ៣០ លានដុង ឧបត្ថម្ភ ដល់សមាជិកជាង ១.០០០ នាក់ដើម្បីពង្រីកការ ផលិតឈានឡើងរួចផុតពីភាពក្រីក្រ។ ឆ្លងអស់ រយ:កាល ០៥ ឆ្នាំកន្លង សមាគមអតីតយុទ្ធជនក្នុងទូទាំងខេត្តលុបបំបាតគ្រួសារអតីតយុទ្ធជនក្រីក្របាន ១.០៦៩/១.២៩៣ គ្រួ បើប្រៀបនឹង ឆ្នាំ ២០១៦ បន្ថយអត្រាគ្រួសារអតីតយុទ្ធក្រីក្រពី ៥,៣៧% ចុះនៅ ១,១១% នៃឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តនៅគ្រួសារអតីតយុទ្ធក្រីក្រចំនួន ២២៤ គ្រួ គ្រួសារជិតក្រចំនួន ៧១២ គ្រួ មាន ៤៩/១០៦ ឃុំ សង្កាត់ ទីប្រជុំជននិង ០៣/០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងគ្មាននៅគ្រួសារអតីតយុទ្ធជនក្រីក្រ។ អនុវត្ត ការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់លុបបំបាត់បាន ១.៣៣៧ ខ្នង។ការងារដោះស្រាយការងារធ្វើក្នុងរយៈកាល ០៥ ឆ្នាំកន្លងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់រួមចំណែកដោះស្រាយបាន ១៣.៧៥៤ ពលករ ក្នុងនោះមានកូនប្អូនអតីតបុគ្គលិកយោធាទៅនីហរ័ណពលកម្ម។
មានយោបល់ក្នុងសន្និបាត សមមិត្ត គឹមង៉ុកថាយ បានកត់ត្រានិងវាយតម្លៃខ្ពស់លទ្ធផលចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ-លុបបំបាតផ្ទះបណ្តោះអាសន្នក្នុងរយៈកាល ០៥ ឆ្នាំកន្លង។ សមមិត្ត គឹមង៉ុកថាយសំណូមពរ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់គប្បីបន្តអនុវត្តគម្រោងការ “កាត់បន្ថយភាពក្រីក្រចីរភាព” រក្សាខ្ជាប់០២ ទម្រង់ “សមាជិកមានគ្រាន់បើជួយឧបត្ថម្ភដល់សមាជិកក្រីក្ររួចផុតពីភាពក្រីក្រចីរភាព” និងទម្រង់ “សាច់ប្រាក់មិត្តរួមអាវុធ” ដើម្បីបង្កប្រភពទុនរួចផុតភាពក្រីក្រ។ ខិតខំដល់ឆ្នាំ ២០១៥ ក្នុងទូទាំងខេត្ត ជាសារវន្តគ្មាននៅគ្រួសារអតីតយុទ្ធជនក្រីក្រ និង មាន ៧០% អតីតយុទ្ធជនផ្សេង។ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ គប្បីបង្កលក្ខណៈ សម្រាប់គ្រួសារអតីតយុទ្ធជនក្រីក្រគ្រួសារជិតក្របានបុលទុនអាទិភាពដើម្បីពង្រីកការផលិតដោះស្រាយការងារធ្វើ ចលនាកូនប្អូនសមាជិកអតីតយុទ្ធជននីហរ័ណពលកម្មប្រចាំឆ្នាំសម្រេច ១០%។ ចលនាឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ខិតខំដល់ចុងឆ្នាំ ២០២២ គ្មាននៅ អតីត យុទ្ធជននៅក្នុងផ្ទះបណ្តោះអាសន្នឡើយ។ យក ចិត្តទុកដាក់ជំរុញទឹកចិត្តអតីតយុទ្ធជនពង្រីកអត្តចរិតប្រវេណី “កងទ័ពអ៊ំហូ” សកម្មចូលរួមបណ្តាចលនាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន ខិតខំលើកស្ទួយខេត្តត្រាវិញ សម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ គឺជាខេត្តពង្រីកក្នុងក្រុមមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០៕
នាឱកាសនេះដែរ សមាគមអតីតយុទ្ធជនខេត្តបានស្ងើចសរសើរដល់សមូហភាពនិងបូគ្គល ១៨ កន្លែង-រូបដែលមានស្នាដៃឆ្នើមក្នុងចលនាអតីតយុទ្ធជនជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែលុបបំបាត់ផ្ទះបណ្តោះអាសន្នដំណាក់កាល ២០១៦-២០២០៕
ប្រែសម្រួល៖ រតនា