03/11/2022 16:03
ចូលរួមពិធីប្រឡង មានបេក្ខសិស្ស ១៧៦ រូបដែលជាសិក្ខាកាមកំពុងសិក្សាបណ្ដា ថ្នាក់មធ្យមទ្រឹស្ដីនយោបាយនៅសាលានេះ។ បេក្ខសិស្សទាំងអស់ត្រូវឆ្លងកាត់ ០២ វគ្គប្រឡងសរសេរ និងធ្វើការអត្ថាធិប្បាយ។ ខ្លឹមសារប្រឡងផ្ដោតទៅលើចំណេះដឹង ក្នុងកម្មវិធីមធ្យមទ្រឹស្ដីនយោបាយ ដូចជា៖ ខ្លឹមសារសំខាន់ៗនៃលទ្ធិម៉ាកឡេនីន សតិ អារម្មណ៍ហូជីមិញ ប្រវត្តិសាស្រ្តបក្សកុម្មុយនិស្ដវៀតណាម មាគ៌ា គោលនយោបាយ របស់បក្ស រដ្ឋវៀតណាម ការកសាងបក្ស រណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការចាត់តាំងនយោបាយ សង្គម ខ្លឹមសារសំខាន់ៗស្ដីពីរដ្ឋ និងច្បាប់វៀតណាម ការគ្រប់គ្រងរដ្ឋបាល ជំនាញដឹកនាំ គ្រប់គ្រង។ល។
ក្នុងរយៈពេល ០២ ថ្ងៃប្រឡងបានប្រព្រឹត្តទៅយ៉ាងផុសផុល ប្រកបដោយគុណភាព គណៈចាត់តាំងបានជូនរង្វាន់លេខ ១ ពីររង្វាន់ដល់បេក្ខសិស្សត្រឹងយ្វីខាញ់ (វគ្គសិក្សា ទី ៤៨) បេក្ខសិស្សឡេធីហៀង (វគ្គសិក្សាទី ៦៧) ជូនរង្វាន់លេខ ២ ដល់បេក្ខសិស្ស ង្វៀងហ្វិញញឺ (វគ្គសិក្សាទី ៤៦) ជូនរង្វាន់លេខ ៣ ដល់បេក្ខសិស្សត្រឹងធីហុងដាវ (វគ្គ សិក្សាទី ៦៧) និងជូនរង្វាន់លើកទឹកចិត្តដល់បេក្ខសិស្ស ០៨ រូបនៃបណ្ដាវគ្គសិក្សាទី ៦៨, ៦៦, ៦៧។
នេះជាលើកទី ៤ ដែលពិធីប្រឡងបានចាត់តាំងឡើង ឆ្លងតាមរយៈនោះបានរួមចំណែកបង្កលក្ខណៈឲ្យសិក្ខាកាមមានឱកាសផ្ដោះប្ដូរបទពិសោធន៍ក្នុងការសិក្សាកម្មវិធីមធ្យមទ្រឹស្ដីនយោបាយ ជំរុញចលនាប្រឡងប្រណាំងក្នុងការរៀនសូត្រ លត់ដំ របស់សិក្ខាកាម និងធ្វើជាមូលដ្ឋានសម្រាប់វាយតម្លៃគុណភាពរៀនសូត្រទ្រឹស្ដីនយោបាយរបស់សិក្ខាកាម ហើយឆ្លងតាមរយៈនោះ លើកកម្ពស់គុណភាពបណ្ដុះបណ្ដាល បំពាក់បំប៉នរបស់សាលា៕
ដំណឹង, រូបថត៖ ថាច់ហ្វាង
ពិធីជូនរង្វាន់ដល់បណ្តាសិក្ខាកាម។