• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បក្ខភាគស្រុកចូវថាញ់៖ ជ្រោងខ្ពស់តួនាទី ស្មារតីទទួលបន្ទុករបស់កម្មាភិបាល បក្ខជនក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤

17/08/2021 07:48

ក្នុង ០៥ ឆ្នាំ (២០១៦-២០២០) គណៈកម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យបក្សស្រុកបានដំណើរការពិន័យបក្ខជនបំពានចំនួន ៥៩ នាក់ ក្នុងនោះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកវិនិច្ឆ័យពិន័យបក្ខជនម្នាក់ គណៈកម្មាធិការត្រួតពិនិត្យបក្សស្រុកវិនិច្ឆ័យពិន័យបក្ខជន ១០ នាក់ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សមូលដ្ឋានធ្វើសេនាធិការឲ្យគណៈ កម្មាធិការបក្សវិនិច្ឆ័យពិន័យបក្ខជន ០៨ នាក់ សាខាបក្សវិនិច្ឆ័យពិន័យបក្ខជន ៤០ នាក់។

ស្ពានជនបទស្រុកចូវថាញ់។ រូបថត៖ រតនា

អនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស “ស្ដីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ រុញច្រានស្ថានភាពថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង” បណ្ដាឆ្នាំកន្លងហើយ គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនស្រុកចូវថាញ់ជ្រួតជ្រាបអំពីគោលដៅ អត្ថន័យ និងឯកភាពខ្ពស់ចំពោះខ្លឹមសារសេចក្ដីសម្រេចចិត្តជួយឲ្យបណ្ដាគណៈកម្មាធិការបក្សជ្រាបច្បាស់ជាងទៀត ពិសេសគឺបណ្ដាអាការៈថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ធ្វើជាមូលដ្ឋានដើម្បីវាយតម្លៃគុណសម្បត្តិ គុណវិបត្តិរបស់សមូហភាព និងបុគ្គលប្រាកដជាង រួមចំណែកកសាងបក្ស កសាងប្រព័ន្ធនយោបាយ ឲ្យកាន់តែស្អាតស្អំ រឹងមាំ។

ផ្តើមពីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ បានចេញផ្សាយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ ចាត់តាំងរៀនសូត្រ ជ្រួតជ្រាប រួចកសាង ផ្សព្វផ្សាយផែនការអនុវត្តដល់កងជួរកម្មាភិបាល បក្ខជន។ ក្នុងនោះ កំណត់ច្បាស់ គណៈកម្មាធិការបក្ស ត្រូវឈានមុខ ធ្វើជាគំរូក្នុងការរស់នៅ  មាន ស្មារតីទទួលបន្ទុក មានលទ្ធភាព និងអាកប្បកិរិយានិយាយទន្ទឹមនឹងការងារធ្វើ ដើម្បីកម្មាភិបាល បក្ខជន និងប្រជាជនយកតម្រាប់តាម។ ទន្ទឹមនឹងនោះ សំណូមពរឲ្យសមាជិកគណៈប្រតិបត្តិការបក្ខភាគ  លេខាគណៈកម្មាធិការបក្ស អ្នកជាប្រមុខមូលដ្ឋាន បណ្ដាស្ថាប័ន អង្គភាពលើភូមិសាស្រ្តកសាងផែនការធ្វើសកម្មភាពរបស់ឯកជនក្នុងការតស៊ូប្រឆាំងនឹងអាការៈថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ បណ្ដាគណៈកម្មាធិការបក្សត្រូវកំណត់យកកន្លែងសំខាន់ ដើម្បីចង្អុលការ។ បណ្ដាកន្លែងដែលមានបញ្ហាស្មុគស្មាញ មតិយោបល់តប់ប្រមល់ មានអាការៈថមថយ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” នោះ ថ្នាក់លើផ្ញើយោបល់ឲ្យពិនិត្យ គុណសម្បត្តិ គុណវិបត្តិ សំណូមពរឲ្យធ្វើរបាយការណ៍អធិប្បាយ រួចចូលរួមផ្ទាល់ដើម្បីចង្អុលការ។ ខ្លឹមសារពិនិត្យគុណសម្បត្តិ គុណវិបត្តិគឺផ្ដុំធ្វើឲ្យច្បាស់នូវចំណុចខ្សោយរួចលើកឡើង អំពីមូលហេតុ ដាក់ចេញវិធីសាស្រ្ត និងពេលវេលាជម្នះ។ បន្ទាប់ពីពិនិត្យគុណសម្បត្តិ គុណវិបត្តិ សមូហភាពនីមួយៗ បុគ្គលម្នាក់ៗកសាងផែនការកែប្រែ ជម្នះគុណវិបត្តិរួចរបាយការណ៍ជូនថ្នាក់មានសិទ្ធិអំណាច។

លទ្ធផលលាតត្រដាង និងតស៊ូទប់ស្កាត់បណ្ដាអាការៈថមថយសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង”។​ ក្នុងទូទាំងស្រុក មានសមូហភាព ១០១ កន្លែង មានអាការៈថមថយ។ គិតមកទល់ពេលនេះ មានសមូហភាព ១០១/១០១ កន្លែងបានជម្នះរួចរាល់បណ្ដាអាការៈថមថយ សម្រេច ១០០%។ ចំពោះបុគ្គល បណ្ដាសាខាបក្ស បក្ខភាគបានចាត់តាំងវាយតម្លៃ រួចលាតត្រដាងដោយខ្លួនឯង ចំពោះបក្ខជន ៤.៥៧៥/៥.២៩៥ នាក់។ លទ្ធផល មានបក្ខជន ១.៤៩៤/៤.៥៧៥ នាក់មានអាការៈថមថយ មកទល់បច្ចុប្បន្ននេះ មានបក្ខជន ១.៤៨២/១.៤៩៤ នាក់បានជម្នះល្អ សម្រេចជាង ៩៩%។

ទន្ទឹមនឹងការធ្វើស្វ័យទិតៀន និងទិតៀន គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចង្អុលការឲ្យពិនិត្យឡើងវិញ រួចធ្វើឲ្យសុក្រឹត និងអនុវត្តម៉ឹងម៉ាត់ការងារត្រួតពិនិត្យអង្កេតការអនុវត្តន៍សិទ្ធិអំណាចរបស់អ្នកដឹកនាំតាមទិសដៅមានសិទ្ធិដល់កម្រិតណាទទួលបន្ទុកដល់កម្រិតនោះ។ បែងកំណត់សិទ្ធិអំណាច និង បន្ទុករបស់សមូហភាព និងបុគ្គលក្នុងដំណាក់កាលដោះស្រាយការងារនីមួយៗ និងពិន័យម៉ឹងម៉ាត់បណ្ដាករណីបំពាន។ ពិនិត្យឡើងវិញ រួចបំពេញបន្ថែម និងអនុវត្តម៉ឹងម៉ាត់បែបបទប្រជាធិបតេយ្យ។

ទន្ទឹមនឹងបណ្ដាវិធីសាស្រ្តខាងលើ គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទបានផ្ដុំកម្លាំងដឹកនាំ ចង្អុលការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការមហាជននយោបាយសង្គមម្ចាស់ការពង្រីកតួនាទីពិនិត្យអង្កេតវិវេចនាសង្គម ចូលរួមកសាងបក្ស កសាងកងជួរកម្មាភិបាល បក្ខជនដោយរូបភាពជាច្រើន។ ចូលរួមបណ្ដាកិច្ចសន្ទនារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចជាមួយប្រជាជន។ ម្ចាស់ការក្ដាប់ស្ថានភាពមតិយោបល់ក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ ឆ្លងតាមនោះ បង្កើនតួនាទីដឹកនាំរបស់បក្ស រដ្ឋអំណាច បង្កភាពព្រមព្រៀងខ្ពស់ក្នុងសង្គម ។

ក្រោយពេលបានរៀនសូត្រជ្រួតជ្រាបសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ លោកង្វៀងវ៉ាំងផាវ លេខាគណៈកម្មាធិការបក្សឃុំហ្វាមិញបានឲ្យដឹងថា៖ ខ្ញុំបានចំណាយពេលសិក្សាស្រាវជ្រាវ រួចឆ្លុះបញ្ចាំងទៅក្នុងបណ្ដាអាការៈថមថយ ប្រែប្រួលដោយខ្លួនឯង ក្លែងភាពដោយខ្លួនឯងដែលសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ បានលើកឡើងដើម្បីផ្សព្វផ្សាយ ចលនា រួចចាត់តាំងឲ្យកម្មាភិបាល បក្ខជនក្នុងបក្ខភាគរួមគ្នារៀនសូត្រ។ បន្ទាប់ពីបានរៀនសូត្រជ្រួតជ្រាប ការយល់ដឹង និងអាកប្បកិរិយារបស់ប្រព័ន្ធនយោបាយបានលើកកម្ពស់។ បណ្ដាគណៈកម្មាធិ ការបក្ស រដ្ឋអំណាចអនុវត្តល្អលក្ខការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យភាព ពង្រីកភាពរវាសរវៃ ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ បង្កើនស្មារតីទទួលបន្ទុករបស់អ្នកជាប្រមុខ។ កម្មាភិបាលដឹកនាំស្ថាប័ន អង្គភាពលៃលកពេលយ៉ាងច្រើនចុះទៅមូលដ្ឋានក្ដាប់ស្ថានភាព ដោះស្រាយបញ្ហាលំបាក ជាប់ជំពាក់ និងដោះស្រាយទាន់ពេលបណ្ដាបញ្ហាតប់ប្រមល់ដែលប្រជាជនយកចិត្តទុកដាក់ គបវាល់យោបល់។ តួនាទីរបស់គណៈកម្មាធិការ បក្ស អង្គការចាត់តាំងបក្សនីមួយៗ បំផុតគឺអ្នកប្រមុខក្នុងការងារបង្ការទប់ស្កាត់អាការៈថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅចំពោះកម្មាភិបាល បក្ខជន។ ម្ចាស់ការតស៊ូប្រឆាំងតបជាមួយបណ្ដាអាការៈស្រមើស្រមៃ ខ្វះការភ្ញាក់រលឹក បណ្ដាអាការៈថមថយសតិអារម្មណ៍នយោបាយ និងចរិយាសម្បត្តិ សីលធម៌ របៀបរស់នៅ។ ស្មារតី អាកប្បកិរិយាបម្រើប្រជាជនរបស់កម្មាភិបាល បក្ខជនពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែប្រសើរជាង រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន”។

លោកហ្វិញកុងឡឹប លេខាបក្សស្រុកចូវថាញ់បានឲ្យដឹង៖ នៅពេលខាងមុខ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកបន្តផ្លាស់ថ្មីការងារដឹកនាំចាត់តាំងជ្រួតជ្រាប និងផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តក្នុងប្រព័ន្ធនយោបាយភ្ជាប់ជាមួយភាពជាក់ស្ដែងនៅមូលដ្ឋាន អង្គភាពផ្ទាល់ជាមួយភារកិច្ចរបស់កម្មាភិបាល បក្ខជនម្នាក់ៗ។ បន្តជ្រួតជ្រាប អនុវត្តល្អបណ្ដាសារាចរ សេចក្ដីសម្រេចចិត្ត សេចក្ដីកំណត់របស់មជ្ឈិមរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្រ្តៃយ៍បក្សខេត្ត បំផុតគឺសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ ភ្ជាប់ជាមួយការអនុវត្តល្អសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” សេចក្ដី កំណត់លេខ ៤៨៤២-QĐ/TU ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០១៩ របស់គណៈអចិន្រ្តៃយ៍បក្សខេត្ត “ស្ដីពីបន្ទុករបស់សមូហភាព បុគ្គល អ្នកជាប្រមុខបណ្ដាថ្នាក់ បណ្ដាផ្នែកក្នុងការជ្រួតជ្រាប ចាត់តាំងអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) សេចក្ដីកំណត់លេខ ៤៤៩៥-QĐ/TU ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ របស់គណៈកម្មាធិការបក្សខេត្ត “ស្ដីពីបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស សមាជិកគណៈប្រតិបត្តិការបក្សខេត្ត បណ្ដាកម្មាភិបាលស្នូល អ្នកជាប្រមុខបណ្ដាថ្នាក់ បណ្ដាផ្នែកក្នុងខេត្តត្រាវិញ” ហើយចាត់ទុកនេះជាភារកិច្ចនយោបាយប្រចាំ យូរអង្វែងរបស់សាខាបក្ស បក្ខភាគរបស់កម្មាភិបាល បក្ខជនម្នាក់ៗ សំដៅកសាងអង្គការចាត់តាំងបក្សស្អាតស្អំរឹងមាំ។ ឧស្សាហ៍ស្វ័យទិតៀន និងទិតៀនបណ្ដាអាការៈថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ ដាស់តឿន ក្រើនរំលឹកកម្មាភិបាល បក្ខជនក្នុងបក្ខភាគឲ្យអនុវត្តកិច្ចសន្យាអំពីរក្សាចរិយាសម្បត្តិ សីលធម៌ របៀបរស់នៅ គ្មានអាការៈថមថយ ប្ដេជ្ញារិះគន់ តស៊ូប្រឆាំងជាមួយនឹងបណ្ដាអាការៈថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ និងបណ្ដាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ល។ ឆ្លងតាមរយៈនោះ រួមចំណែកកសាងបក្ខភាគស្រុកឲ្យកាន់តែស្អាតស្អំ រឹងមាំជាងទៀត៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.