• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគស្រុកចូវថាញ់យកចិត្តទុកដាក់ពង្រីកបក្ខជន

17/09/2021 08:35

បក្ខភាគស្រុកចូវថាញ់ចាត់ទុកការងារពង្រីកបក្ខជនជាភារកិច្ចនយោបាយសំខាន់ រួមចំណែកកសាងបក្សស្អាតស្អំ រឹងមាំ។ អាស្រ័យហេតុនោះ កងជួរបក្ខជនរបស់បក្ខភាគស្រុកបង្កើនទាំងចំនួន និងគុណភាព។ គិតតាំងពីដើម ឆ្នាំមកទល់ពេលនេះ ក្នុងទូទាំងស្រុកពង្រីកបក្ខជនថ្មីបាន ៧៤ រូប សម្រេច ៧៤% នៃសេចក្ដីសម្រេចចិត្ត។

តាមប្រសាសន៍របស់លោកង្វៀងត្រុងញ៉ឹង អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់  ដើម្បីសម្រេចកម្រិតផែនការពង្រីកបក្ខជន ជារៀងរាល់ឆ្នាំ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកចង្អុលការស្ថាប័នចាត់តាំង និងមហាផ្ទៃស្រុកកសាងផែនការពង្រីកបក្ខជនថ្មីរួចប្រគល់កម្រិតផែនការឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រីកបក្ខជនតាមសេចក្ដីសម្រេចចិត្តឆ្នាំ។ ឆ្លងតាមរយៈនោះ បណ្ដាសាខាបក្ស បក្ខភាគមូលដ្ឋាន ម្ចាស់ការកសាងផែនការបង្កប្រភពពង្រីកបក្ខជនថ្មី។ ជំរុញមាំការងារផ្សព្វផ្សាយ អប់រំប្រវេណីបដិវត្តន៍នៅមូលដ្ឋានឆ្លងតាមរយៈបណ្ដាសកម្មភាព ចលនាប្រឡងប្រណាំងនៅមូលដ្ឋាន បណ្ដាអង្គការមហាជន។ ផ្ដើមពីនោះ ជ្រើសរើសមហាជនឆ្នើម វាយតម្លៃ វិភាគគុណភាពមហាជនរួចបញ្ចូលទៅក្នុងប្រភពដើម្បីបំពាក់បំប៉នពង្រីកបក្ខជន។ ក្នុងនោះ យកចិត្តទុកដាក់ដល់បុគ្គលិក និយោជិតនៅបណ្ដាគណៈ ការិយាល័យ ផ្នែកស្រុក កម្មាភិបាល បុគ្គលិក គ្រូបង្រៀន សុខាភិបាល អ្នកធ្វើសកម្មភាពមិនជំនាញការនៅឃុំ ទីប្រជុំជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនៅភូមិ អនុសង្កាត់ កងកម្លាំងប្រជាស្វ័យត្រាណ បណ្ដាសហករណ៍ ក្រុមសេដ្ឋកិច្ចសហការដើម្បីបញ្ជូនទៅរៀនថ្នាក់បំពាក់បំប៉នចំណេះដឹងអំពីបក្ស។ ប្រគល់ភារកិច្ចសមាជិកគណៈប្រតិបត្តិការបក្ស បក្ខជនពេញសិទ្ធិតាមដានឧបត្ថម្ភ បង្កលក្ខណៈឲ្យមហាជនខិតខំ។ ក្នុងអង្គប្រជុំជីវភាពសាខាបក្សប្រចាំខែរបាយការណ៍រួចលើកឡើងឲ្យសមូហភាពពិនិត្យ វាយតម្លៃអំពីលទ្ធផលខិតខំរបស់មហាជន។ ពេលមានលក្ខណៈគ្រប់គ្រាន់ហើយធានាតាមសម្បទាកំណត់ គណៈប្រតិបត្តិការសាខាបក្សបំពេញសំណុំបែបបទស្នើដល់ថ្នាក់មានសិទ្ធិអំណាចពិនិត្យសម្រេចពង្រីកបក្ខជន។

យុវជននិងសិស្សស្រុកចូវថាញ់ធ្វើអនាម័យផ្លូវគមនាគមន៍។ រូបថត៖ ផាងត្វឹង

ចំណុចលេចធ្លោគឺចំណាត់សមាជិកគណៈអចិន្រ្តៃយ៍ទទួលបន្ទុក ចង្អុលការគ្រប់ជ្រុងជ្រោយកិច្ចការនៅបក្ខភាគមូលដ្ឋាន។ សមាជិកគណៈប្រតិបត្តិការបក្សចូលរួមប្រជុំជីវភាពសាខាបក្ស។ ឆ្លងតាមរយៈនេះ កងជួរសមាជិកគណៈប្រតិបត្តិការបក្សគ្រប់លំដាប់ថ្នាក់ក្ដាប់បំណងប្រាថ្នារបស់ប្រជាជនទាន់ពេល បង្កបានភាពស្និទ្ធស្នាល រួមចំណែកពង្រីកតួនាទីអង្គការចាត់តាំងបក្សនៅមូលដ្ឋាន។

រណសិរ្ស និងបណ្ដាអង្គការមហាជននយោបាយ សង្គមស្រុកតែងយកចិត្តទុកដាក់ដល់ការងារអប់រំនយោបាយ សតិអារម្មណ៍ ប្រវេណីបដិវត្តន៍ដល់កម្មាភិបាល សមាជិកយុវជន សមាជិកសមាគម។ ជំរុញមាំការងារបំផុសបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជា៖ កសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច សាមគ្គីជួយគ្នាធ្វើមាន។ល។ ជាមួយខ្លឹមសារ រូបភាពសម្បូរបែប សមស្របជាមួយនឹងភារកិច្ចរបស់មូល ដ្ឋាន។ បង្កលក្ខណៈងាយស្រួលឲ្យមហាជនលត់ដំ ខិតខំ។ ឆ្លងតាមរយៈបណ្ដាចលនាប្រឡងប្រណាំង បានរកឃើញគំរូល្អជាច្រើន ក្នុងការងារពលក​ម្ម ផលិត។ ផ្ដើមពីនោះ មានផែនការតម្រូវឲ្យបក្ខជនតាមដាន ឧបត្ថម្ភ ប្រគល់ភារកិច្ចជាក់ស្ដែងឲ្យមុខសញ្ញាម្នាក់ៗដើម្បីមានឱកាសបានសាកល្បង លត់ដំ បង្កប្រភព ពង្រីកបក្ខជន។

លោកថាច់ខើយងៀ លេខាគណៈកម្មាធិការបក្សឃុំដាឡុកឲ្យដឹងថា៖ ដើម្បីបង្កើនគុណភាពបក្ខជន និងបង្កប្រភពបក្ខជន គណៈកម្មាធិការបក្សឃុំអនុវត្តម៉ឹងម៉ាត់សម្បទាកំណត់របស់បក្ខភាគថ្នាក់លើ។ យោងលើមូលដ្ឋានបង្កប្រភពពង្រីកបក្ខជននៅមូលដ្ឋាន បណ្ដាសាខាបក្សបានជ្រើសរើសមហាជនដែលឆ្នើមបញ្ចូលទៅក្នុងមុខសញ្ញាពង្រីកបក្ខជន។ ការតាមដាន ឧបត្ថម្ភមុខសញ្ញាពង្រីកបក្ខជនប្រគល់ឲ្យបក្ខជនដែលមានប្រជាប្រិយភាព និងអង្គការមហាជននយោបាយសង្គមមួយចំនួន ឧបត្ថម្ភដល់មហាជនឲ្យជឿនលឿន គ្រប់លក្ខណៈពង្រីកបក្ខជន។ ជាមួយការយកចិត្តទុកដាក់របស់សាខាបក្សមូលដ្ឋាន ក្នុងបណ្ដាខែដើមឆ្នាំ ២០២១ ទូទាំងបក្ខភាគឃុំពង្រីកបក្ខជនបាន ០៥ រូប សម្រេច ៧៥% នៃផែនការដាក់ចេញ។

លោកង្វៀងវ៉ាំងសឿន លេខាគណៈកម្មាធិការបក្សឃុំថាញ់មីឲ្យដឹង៖ ឃុំយកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជន និងបង្កប្រភពពង្រីកបក្ខជន រាល់ឆ្នាំតែងប្រគល់កម្រិតផែនការពង្រីកបក្ខជនឲ្យបណ្ដាសាខាបក្សស្ថិតក្រោមឱវាទ។ ហើយចាត់ទុកកម្រិតផែនការពង្រីកបក្ខជនជាកម្រិតផែនការមួយក្នុងបណ្ដាកម្រិតផែនការសម្រាប់ធ្វើជាមូលដ្ឋានវាយតម្លៃ ចំណាត់ប្រភេទអង្គការមូលដ្ឋានបក្សរាល់ឆ្នាំ។ ឧស្សាហ៍ចង្អុលការគណៈកម្មាធិការបក្សមូលដ្ឋានយកចិត្តទុកដាក់ការងារពង្រីកបក្ខជន។ បណ្ដាសាខាបក្សស្ថិតក្រោមឱវាទដំណើរការពិនិត្យឡើងវិញ វាយតម្លៃ វិភាគគុណភាពមហាជនរួចកសាងផែនការបង្កប្រភព ពង្រីកបក្ខជន។ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សធ្វើសេនាធិការឲ្យគណៈអចិន្រ្តៃយ៍បក្សបង្កើនការងារត្រួតពិនិត្យអង្កេតការចាត់តាំងអនុវត្តនៅមូលដ្ឋាន។ នេះជាខ្លឹមសារសំខាន់ ក្នុងការងារដឹកនាំ ចង្អុលការបណ្ដាគណៈកម្មាធិការបក្ស សំណូមពរគណៈប្រតិបត្តិការបក្សមូលដ្ឋានចង្អុលការផ្ទាល់ ការបង្កប្រភពបំពាក់បំប៉ន ដាស់តឿន ណែនាំអនុវត្តការងារពង្រីកបក្ខជន។

លោកង្វៀងត្រុងញ៉ឹងឲ្យដឹងបន្ថែមថា៖ គណៈអចិន្រ្តៃយ៍បក្សស្រុកបន្តចង្អុលការគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលដៅភារកិច្ច និងវិធីសាស្រ្តដែលសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគស្រុកចូវថាញ់លើកទី ១២ អាណត្តិកាល ២០២០ - ២០២៥ កំណត់។ ក្នុងនោះ យកចិត្តទុកដាក់ពិសេសបណ្ដាផែនការ វិធីសាស្រ្តបង្កប្រភពពង្រីកបក្ខជនជាក់ស្ដែង ផ្ទាល់ជាមួយនឹងស្ថានភាពរបស់មូលដ្ឋាន អង្គភាពនីមួយៗ។ ឧស្សាហ៍ត្រួតពិនិត្យអង្កេត ណែនាំ ដោះស្រាយបញ្ហាលំបាក ជាប់ជំពាក់ឲ្យបណ្ដាសាខាបក្ស បក្ខភាគក្នុងការងារបង្កប្រភព និងពង្រីកបក្ខជនធានាសម្បទា លក្ខណៈ លក្ខការណ៍ នីតិវិធី គុណភាព ចំនួន មានរចនាបទសមស្រប។ យកចិត្តទុកដាក់ ចាត់ឲ្យបណ្ដាសាខាបក្ស បក្ខភាគស្ថិតក្រោមឱវាទ បណ្ដាសមាគមអង្គការមហាជន បក្ខជនក្នុងការបំប៉ន ប្រគល់ភារកិច្ចឲ្យបក្ខជនថ្មី៕              

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.