• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

បក្ខភាគរឹងមាំផ្ដើមពីការរៀនសូត្រ និងធ្វើតាមអ៊ំ

11/06/2022 16:52

ដោយបញ្ជាក់បានថាការផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃ ទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្ដីពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) គឺជាភារកិច្ចសំខាន់ជាប្រចាំរួមចំណែកកសាងបក្ស កសាងប្រព័ន្ធនយោបាយកាន់តែស្អាតស្អំរឹងមាំ បក្ខភាគឃុំភូកឹង ស្រុកទីវកឹង តែងយកចិត្តទុកដាក់ផ្សព្វផ្សាយដំណោះស្រាយនិងនាំមកប្រសិទ្ធភាពជាក់ស្ដែងជាច្រើន។

ឃុំភូកឹង មានភូមិចំនួន ៨ ដោយមានគ្រួ សារប្រជាជនជាង ៣.១០០ គ្រួ ក្នុងនោះជនរួមជាតិខ្មែរមានអត្រាស្មើនឹង ៦២%។ បក្ខភាគឃុំ  មានសាខាបក្ស ១៦ កន្លែង ជាមួយនឹងបក្ខជនចំនួន ២៧១ រូប។ រួមជាមួយនឹងការផ្ដុំកម្លាំងដឹកនាំ ចង្អុលការ​អនុវត្តជោគជ័យបណ្ដាភាគកម្រិតសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ គណៈកម្មាធិការបក្សឃុំភូ​កឹងតែងយកចិត្តទុកដាក់ចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគត្រៀមបម្រុងបានហ្មត់ចត់រាល់កិច្ចការ ដើម្បីចាត់តាំងសម្រេចជោគជ័យមហាសន្និបាតសាខាបក្ស ​អាណត្តិ​កាល ២០២២-២០២៥។

បងស្រី ស៊ើងធីកាវចាញ់ (ខាងស្តាំ) ចលនាសមាជិកាចូលរួមហ៊ុនទុនទិញគាំពារសុខាភិបាល។

លោក ថាច់ហ្វាណាម អនុលេខាគណៈកម្មាធិការបក្សឃុំភូកឹងបានឱ្យដឹងថា៖ ដើម្បីធ្វើឱ្យលម្អិតសារាចរលេខ ០៥ ទៅក្នុងជីវភាព ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគ​ណៈកម្មាធិការបក្សឃុំបន្តផ្សព្វផ្សាយទូលំទូលាយទៅក្នុងកម្មាភិបាល បក្ខជន និងប្រជាជនពីបធានបទទូទាំងនីតិកាល “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួន ប្រាថ្នាអភិវឌ្ឍប្រទេសជាតិ រុងរឿង សុភមង្គល”។ ឆ្លងតាមនោះ មានបក្ខ ជន ១០០% សរសេរផែនការចុះឈ្មោះ និងធ្វើតាមអ៊ំ បណ្ដាសាខាបក្សចុះឈ្មោះទម្រង់ “ធ្វើតាម” ភ្ជាប់ជាមួយនឹងការកសាងភូមិជនបទថ្មីខ្នាតគំរូ ឃុំជនបទថ្មីខ្នាតគំរូ ឧបត្ថម្ភប្រជាជនឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព ពង្រឹងនិងអនុវត្តបណ្ដាទម្រង់ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព។ ឆ្នាំ ២០២២ ការរៀនសូត្រ និងធ្វើតាមអ៊ំ បានបក្ខភាគភ្ជាប់ជាមួយនឹងការងារចាត់តាំងមហាសន្និបាតបណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគឃុំអាណត្តិកាល ២០២២‑២០២៥។ ការចាត់តាំងមហាសន្និបាតសាខាបក្ស​សំដៅបន្តលើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស បក្ខជន។​

រៀនតាមអ៊ំចាប់ពីកិច្ចការតូច តាំងពីដើមឆ្នាំ ២០២២ សមាគមសហព័ន្ធន៍នារីឃុំភូកឹង បំផុសចលនាបងប្អូននារីរក្សាល្អទម្រង់បុញ្ញកុសល ចិញ្ចឹមជ្រូកដី ក្រុមរួមហ៊ុនទុនទិញបណ្ណគាំពារសុខាភិបាល ។ អស់រយៈកាល ៥ ឆ្នាំកន្លង បណ្ដាសាខាបក្ស រក្សាក្រុមចិញ្ចឹមជ្រូកដីបាន ៥ ក្រុម ដោយមានបងប្អូននារីចំនួន ៤៦ រូបចូលរួមចិញ្ចឹមជ្រូកដីបាន ៤៦ ក្បាល។ រក្សាក្រុមរួមហ៊ុនទុនទិញបណ្ណគាំពារសុខាភិបាលចំនួន ១៣ ក្រុម​ដោយមានសមាជិកា ១៦៤ រូបចូលរួម ជាមួយនឹងទឹកប្រាក់ចំនួន ១៧៩,៦ លានដុង មានបងប្អូននារីចំនួន ៧៩ រូបទទួលបានប្រាក់ រួចទិញបណ្ណគាំពារសង្គមបានចំនួន​ ២៤៨ ច្បាប់។ តាមរយៈបណ្ដាសកម្មភាព បានជះឥទ្ធិពល និងបង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងពី​ស្មារតីយល់ដឹង និងសកម្មភាពក្នុងនារីស្ដីពីអនុវត្តការប្រិតសំចៃ ធ្វើល្អការងារសប្បុរសធម៌ មនុស្សធម៌។

ផ្លូវគមនាគមន៍ភូមិជនបទថ្មី។

អ្នកស្រីសឺនធីកាវចាញ់ ប្រធានសាខាសមាគមនារីភូមិកញ្ចោងផ្សារមានប្រសាសន៍​ថា៖ ក្នុងទូទាំងភូមិមានសមាជិកាសមាគមនារីចំនួន ២៨០ រូប ក្នុងនោះនារីខ្មែរជាង ៩០% ។ កាលពីមុន បងប្អូននារីទទួលផលគោលនយោបាយឧបត្ថម្ភបណ្ណគាំពារសុខាភិបាល ម៉្លោះហើយ បងៗមានការនឹងនរចិត្ត។ បច្ចុប្បន្ន ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ម៉្លោះហើយការឧបត្ថម្ភបណ្ណគាំពារសុខាភិបាលគ្មាននៅមានតទៅទៀត យើងខ្ញុំចាប់ផ្ដើមបំ​ផុសចលនាបងៗចូលរួមទិញគាំពារសុខាភិបាល។ ទោះជាដូច្នោះក៏ដោយ មានបងៗជាច្រើនមានស្ថានភាពលំបាក មិនសូវយកចិត្តទុកដាក់ដល់សុខភាពរបស់ខ្លួន ម៉្លោះហើយ មិនទាន់ចូលរួមគាំពារសុខាភិបាល។ ចំពោះបងៗមួយចំនួន ប្រាក់ទិញគាំពារសុខាភិបាលខ្ពស់បង្គួរ  ពួកគាត់បានត្រឹមតែអាទិភាពទិញជូនឪពុកម្ដាយ រីឯខ្លួនវិញបែរជាមិនទិញ។ អាស្រ័យហេតុនោះ សាខាសមាគមបង្កើតក្រុមចូលហ៊ុនទុនទិញគាំពារសុខាភិបាលនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ដោយមានសមាជិកាចំនួន ១១ រូប។ ជារៀងរាល់ខែ បងៗម្នាក់ៗវាល់ប្រាក់ ១០០.០០០ ដុង អាទិភាពសម្រាប់បងៗដែលមានជីវភាពលំបាក នឹងទទួលយកប្រាក់ជាមុនសម្រាប់ទិញគាំពារសុខាភិបាលសម្រាប់ខ្លួន និងបណ្ដាសមាជិកក្នុងគ្រួសារ។ នេះបានចាត់ជាទម្រង់មួយក្នុងបណ្ដាទម្រង់រៀនសូត្រ​តាមអ៊ំនាំមកប្រសិទ្ធភាព ជាក់ស្ដែងរបស់សាខាសមាគម។

អាស្រ័យស្ថានភាពគ្រួសារលំបាក ម៉្លោះហើយបងស្រី ថាច់ធីសារេត នៅភូមិកញ្ចោងផ្សារមិនទាន់ទិញបានគាំពារសុខាភិបាលសម្រាប់បណ្ដាសមាជិករបស់គ្រួសារ។ បងស្រីថាច់ធីសារេតចែករំលែក៖ ជារៀងរាល់ខែ បងទទួលគ្រាប់ស្វាយចន្ទីមកបកយកឈ្នួលនៅផ្ទះ ប្ដីស៊ីឈ្នួលតាមរដូវកាល។ បងមានកូន ២ រូប កូនម្នាក់រៀនថ្នាក់ទី ៤ កូនម្នាក់ទៀតត្រៀមចូលរៀនមហាវិទ្យាល័យ។ ហេតុនោះ បងមិនទាន់ទិញបានគាំពារសុខាភិបាល ពេលបានបំផុសចលនាចូលរួមក្នុងក្រុមហ៊ុនទុនទិញគាំពារសុខាភិបាលបងស្ម័គ្រចិត្តទិញភ្លាម។ ក្រុមបានអាទិភាពឱ្យបងទទួលយកប្រាក់មុន បច្ចុប្បន្ន ទិញបានបណ្ណគាំពារសុខាភិបាល ចំនួន ៣ បណ្ណ តម្លៃជិត ១,៤ លានដុង។

ចំពោះសាខាបក្សភូមិអូរតាឯក ក្នុងរយៈពេលកន្លង ការជំរុញមាំរៀនសូត្រ និងធ្វើតាមអ៊ំ បានសាខាបក្សធ្វើឱ្យជាក់ច្បាស់ក្នុងការបន្តលើកកម្ពស់គុណភាពភូមិជនបទថ្មីខ្នាតគំរូ។ លោកលឿងថាញ់វ៉ូង លេខាសាខាបក្សភូមិអូរតាឯកបានឱ្យដឹងថា៖ កាលពីមុន ដើម្បីកសាងភូមិជនបទថ្មីខ្នាតគំរូ គណៈប្រតិបត្តិការសាខាបក្សបំផុសចលនាបក្ខជន ប្រជាជនបន្តអនុវត្តដងផ្លូវភ្លឺ‑បៃតង‑ជ្រះ‑ស្អាត បំផុសចលនាគ្រួសារប្រជាជន ១៣៥ គ្រួរួមវិភាគទានប្រាក់ ៤០,៥ លានដុងអនុវត្តដងផ្លូវអំពូលភ្លើង ដោយមានប្រវែង ២,៧ គីឡូម៉ែត្រ។ បំផុសចលនាគ្រួសារដែលមានផ្ទះនៅប្របសងខាងផ្លូវដាំ និងថែទាំផ្កាលម្អ បំផុសចលនា ៨១​ គ្រួសារបរិច្ចាគរុក្ខជាតិ ផលដំណាំ និងដីជាង ៨ កុងពង្រីកទូលាយដងផ្លូវ​កៅស៊ូមានប្រវែង ២,៧ គីឡូម៉ែត្រ បំផុសចលនាសប្បុរសជនកសាងស្ពានបណ្ដាប្រឡាយកម្រិតលេខ ២ ជាមួយថវិកាចំនួន ៣០០លានដុង។ល។

ដោយអាស្រ័យជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សាខាបក្សជាច្រើនលើភូមិសាស្រ្តឃុំភូកឹង ឥតក្រែងរអែងពីបង្វែរការផលិត អនុវត្តបច្ចេកទេសជឿនលឿន សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់។ បច្ចុប្បន្ន ឃុំមានគ្រួសារប្រជាជនជាង ៩៦% សម្រេចលក្ខឋានគ្រួសារជនបទថ្មី ភូមិទាំង ៨ រក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌ ជនបទថ្មី មូលដ្ឋានសាសនាទាំង ៤ កន្លែងសម្រេចមូលដ្ឋានជំនឿអារ្យធម៌ ស្ថាប័ន អង្គភាពទាំង ១៣ កន្លែងសម្រេចលក្ខឋានវប្បធម៌។ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ បច្ចុប្បន្នកំពុងកសាងជនបទថ្មីខ្នាតគំរូ៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.