03/06/2022 06:38
លោកឡឹមវ៉ាំងហ៊ីប និយោជិតការិយាល័ស្ថិតិនៃគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖ ឃុំឡុងវិញមាន ១០ ភូមិ ក្នុងនោះ ភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតគឺភូមិអង្កោល ភូមិតាលោង និងភូមិកិញដាវ។ ក្នុងរយៈកាលកន្លង អាស្រ័យកេណ្ឌប្រមូលល្អកម្លាំងចម្រុះ ពង្រីកខ្លាំងក្លាតួនាទីរបស់ប្រជាជន ក្នុងការអនុវត្តន៍សារាចរលេខ ០៥ ភ្ជាប់ ជាមួយការកសាងជនបទថ្មី បណ្តាសំណង់សាធារណៈនៅឃុំឡុងវិញបានកសាងសម្រេចតាមលក្ខឋានជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២០ និងឆ្ពោះទៅកាន់ការកសាងជនបទថ្មីខ្នាតគំរូ។ បច្ចុប្បន្ន ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៦៥ លានដុង។ ឆ្នាំ ២០២១ ក្នុងចំណោម គ្រួសារក្រីក្រ ២១ គ្រួសារដែលរួចផុតពីក្រីក្រ មាន ១៥ គ្រួ សារប្រជាជនជនរួមជាតិខ្មែរ។
ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងវិញ។
ក្នុងបណ្តាឆ្នាំកន្លង ការរៀនសូត្រ និងធ្វើតាមអ៊ំហូ ឃុំឡុងវិញ បានបំផុសចលនាប្រជាជនបង្វែរដីផលិត ដើម្បីឈានឡើងធូរធា។ ដំណាក់កាលឆ្នាំ ២០១៦‑២០២០ ប្រជាជននៅក្នុងឃុំបានបង្វែរផ្ទៃដីចិញ្ចឹមបង្កង ដីដាំដំណាំដែលមិនសូវមានផលប្រមាណ ៥៨០ ហិកតា មកចិញ្ចឹមបង្កងកម្រិតខ្ពស់ ចិញ្ចឹមត្រី ក្តាម។ល។ ទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ឃុំមានសហករណ៍កសិកម្ម ០២ ដោយមានសមាជិក ១០២ នាក់។ ឃុំនៅទាំងរក្សាសកម្មភាពរបស់ក្រុមសហការផលិត ៣០ ក្រុមក្នុងវិស័យដាំដុះ សត្វចិញ្ចឹម និងចិញ្ចឹមជលផល។
ទន្ទឹមជាមួយការពង្រីកសេដ្ឋកិច្ច ការប្រមូលកម្លាំងគបវាល់ ដើម្បីកសាងបណ្តាសំណង់សម្រាប់ប្រជាជនក៏តែងបានឃុំយកចិត្តទុកដាក់ផងដែរ។ លោកមាថាច់ធៀង (ឃុំឡុងវិញ) ឱ្យដឹង៖ កាលពីមុននោះ ប្រជាជនធ្វើដំណើរជួបការលំបាក ព្រោះផ្លូវត្រូវលិចទឹកពេលភ្លៀងធំ។ ហេតុនោះខ្ញុំបានបំផុសចលនាមាមីងក្នុងភូមិចូលរួមវិភាគទាន និងកម្លាំងដើម្បីកសាងផ្លូវ ចំណែកគ្រួសារខ្ញុំវិញ បានបរិច្ចាគដី ៣៦០ ម៉ែត្រក្រឡា ដើម្បីរដ្ឋបើកផ្លូវបេតុង។
លោកឡឹមវ៉ាំងក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖ ដើម្បីលើកកម្ពស់បណ្តាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ ដំបូងបង្អស់ឃុំត្រូវបន្តបង្កើនចំណេះដឹងជូនប្រជាជនអំពីគោលដៅ សំណូមពរអត្ថន័យកសាងឃុំជនបទថ្មីលើកកម្ពស់ និងលក្ខឋានកសាងឃុំជនបទថ្មីខ្នាតគំរូ។ បន្ទាប់មកគឺ ចង្អុលការបណ្តាភូមិឲ្យបន្តអនុវត្តសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីបង្កើនសកម្មភាពគ្រប់គ្រងសណ្ដាប់ធ្នាប់នៅលើភូមិសាស្ត្រ ការពារបរិស្ថាន ដាំដើមឈើ ធ្វើរបង ពិសេសគឺដាំផ្កាតាមសងខាងដងវិថី។ ជាគំរូមានគ្រួសារលោកមាថាច់ធៀង លោកមាថាច់ង៉ុកឡេ នៅភូមិអង្កោល និងមាមីងខ្មែរជាច្រើនទៀតបានបរិច្ចាគដីកសាងផ្លូវគមនាគមន៍។ ចាប់តាំងពីផ្លូវបានកសាងរួច បង្កលក្ខណៈឱ្យការធ្វើដំណើររបស់បប្រជាជនរាប់សិបគ្រួសារនៅក្នុងឃុំដឹកជញ្ជូនមុខទំនិញកសិផល និងសិស្សធ្វើដំណើរទៅរៀនបានងាយស្រួលជាងមុន។
ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងវិញ។
ជាឃុំស្ថិតនៅតំបន់ជ្រៅ ជិតមាត់សមុទ្ររបស់ស្រុកយ្វៀងហាយ ឡុងវិញជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ និងកសាងសម្រេចជាឃុំជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២០។ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំឡុងវិញលើកទី ១៣ អាណត្តិកាល ២០២០‑២០២៥ គណៈចង្អុលការឃុំបានកំណត់ច្បាស់ ផែនការរក្សាពង្រឹង និងបង្កើនគុណភាពបណ្តាលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ០៥៕
អត្ថបទ‑រូបថត៖ សុខា